ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

គេហទំព័រ slscnews និង speanmeas សូម​សម្តែង​ការអបអរសាទរ និង​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​បំផុត​ជូន​ចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​ចាត់តាំង​ជា នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៧ រដ្ឋសភា​

គេហទំព័រ slscnews និង speanmeas សូម​សម្តែង​ការអបអរសាទរ និង​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​បំផុត​ជូន​ចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន​ព្រះមហាក្សត្រ ត្រាស់បង្គាប់​ចាត់តាំង​ជា នាយករដ្ឋមន្ត្រី សម្រាប់​នីតិកាល​ទី​៧ រដ្ឋសភា​

លោក កែវ ចាន់ឌួង ចាងហ្វាង គេហទំព័រ slscnews និង speanmeas ព្រមទាំង​​បុគ្គលិក​ទាំងអស់​ សូម​អបអរសាទរ​ដោយស្មោះ​ជូន​ចំពោះ ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ដែល​ត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ត្រាស់បង្គាប់​ចាត់តាំង​ជា នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​រៀបចំ​រាជរដ្ឋាភិបាល អាណត្តិ​ទី​៧​។​

​ការទទួលបាន​នូវ​តួនាទី​ភារកិច្ច​ដ៏​ឧត្តុង្គឧត្តម​នេះ គឺ​ពិតជា​ស័ក្តិសម​ជាទីបំផុត ដែល ឯកឧត្តម​បណ្ឌិត ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ប្រជាពលរដ្ឋ តាមរយៈ​ជោគជ័យ​លើសលុបរបស់គណបក្សប្រជាជកកម្ពុជា ក្ន​ការបោះឆ្នោតជាតិ​​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ នៃ​រដ្ឋសភា កន្លងទៅ​ថ្មីៗ​នេះ ហើយ​នេះ​ជា​សក្ខីភាព​មួយ ឆ្លុះ​បង្ហាញ​អំពី​ការខិតខំ​ប្រឹងប្រែង​ប្រកបដោយ​ឆន្ទៈ ដ៏​មោះមុត​របស់ ឯកឧត្ដម​បណ្ឌិត ដែល​បាន​លះបង់​អស់​កម្លាំងកាយ និង​ប្រាជ្ញា​ស្មារតី​មិន​ខ្លាច​នឿយហត់ ដើម្បី​បម្រើ​ដល់​ឧ​ត្ត​ម​ប្រយោជន៍​ជូន​ប្រជាជន និង​សង្គមជាតិ​។​

​យើងខ្ញុំ​ទាំងអស់គ្នា ជឿជាក់​យ៉ាង​មុតមាំ​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​អាណត្តិ​ថ្មី ក្រោម​មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ ឯកឧត្តម​បណ្ឌិត នឹង​ធ្វើឱ្យ​ប្រទេស​យើង បន្ត​ទទួលបាន​នូវ​សុខសន្តិភាព ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍ​រីកចម្រើន​ទៅមុខ​ឥតឈប់ឈរ​លើ​គ្រប់​វិស័យ ស្របទៅតាម​មាគ៌ា និង​មរតក​នយោបាយ​ដ៏​ថ្លៃថ្លា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស មាគ៌ា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត និង​ភាព​ប៉ិនប្រសប់​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ធ្វើឱ្យ​ជាតិ​មាតុភូមិ​មាន​ភាពសម្បូរ​សប្បាយ ប្រជាពលរដ្ឋ​រស់នៅ​ប្រកបដោយ​សុភមង្គល និង​វិបុលភាព ព្រមទាំង​ទទួលបាន​នូវ​កិត្យានុភាព​ល្បីល្បាញ​ទាំង​ក្នុង​តំបន់ និង​សកលលោក​។​

ជាថ្មី​ម្តងទៀត យើងខ្ញុំ​ទាំងអស់គ្នា​សូម​លើក​ហត្ថ​បួងសួង វត្ថុ​ស័ក្ដិសិទ្ធិ​ទាំងឡាយ សូមជួយ​អភិបាល​គ្រង​រក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរ​មហាប្រសើរ ជូន ឯកឧត្តម​បណ្ឌិត និង លោកជំទាវ ព្រមទាំង​គ្រួសារ​ជាទី​គោរព សូម បាន​ប្រកប​នូវ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុ​ខៈ ពលៈ ជានិច្ច​និរន្តរ៍​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2463 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.