ព័ត៌មាន​ថ្មី
សម្តេចធិ​ប​តី​ ​នា​យ​ក​រ​​ដ្ឋ​ម​ន្ត្រី​ ​ផ្ញើ​សា​រ​លិ​ខិ​ត​ជូ​ន​ព​រ​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​​ប្រ​ធា​ន​ព្រឹ​ទ្ធ​ស​ភា​ ​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​​ក​ម្ពុ​ជា​ ​ក្នុ​ង​ឱ​កា​ស​ពិ​​ធី​ច​ម្រើ​ន​ជ​ន្មា​យុ​គម្រ​ប់​៧​​៣​ឆ្នាំ​ ​ឈា​ន​ចូ​ល​៧​៤​​ឆ្នាំ | ឯកឧត្តម​ឧ​ប​​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រី ​​ប្រា​ក់​​ ​សុ​ខុ​ន​ ​​ប្រ​មុ​ខ​កា​រ​ទូតកម្ពុជា រួ​ម​ជា​មួ​យ​​ប​ណ្តា​អ​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​ចាំ​នៅ​ក​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ទៅ​ពិ​និ​ត្យ​​មើ​ល កា​រ​​ខូ​ច​ខា​ត នៅ​ស្រុ​ក​ប​ន្ទា​យ​​អំ​ពិ​ល​ ​ខេ​ត្ត​​ឧ​ត្ត​រ​មា​ន​ជ័​យ​ | សមាជិ​ក​​​គ​ណ​ប​ក្ស​​អ​​តី​ត​មេ​ដឹ​ក​នាំ​ប៉ាគី​​ស្ថា​ន​ ​ជា​ង ​​១​០០​នា​​ក់​​​ ត្រូ​វ​បា​ន​ចា​ប់​ខ្លួ​ន​​​ដា​​ក់​ព​ន្ធ​​នា​គា​រ​ | មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​ | ស​ម្តេច​​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ប្រ​កា​ស​​ពី ​ល​ទ្ធ​ផ​ល​ដ៏​ត្រ​ចះ​ត្រ​ច​ង់​ ​​ដោ​យ​ភា​គី​ក​ម្ពុ​ជានិ​​ង​ថៃ​ ​បា​ន​ឯ​ក​ភា​ព​គ្នាលើ ចំ​​ណុ​ច​សំ​ខា​​ន់ៗ ​ដើ​ម្បី​ប​ញ្ច​ប់​ភា​ព​​តា​ន​តឹង ​និ​​ង​ស្តា​រ​ស​ន្តិ​ភា​ព​ឡើ​ង​វិ​ញ​ | ពិភពលោ​ក​គួ​​រ​តែ​ដឹ​ង​!​ | នាយក​​ដ្ឋា​ន​ប្រឆាំ​​ង​ប​ទ​ល្មើ​ស​ប​​ច្ចេ​ក​វិ​ទ្យា​ ​​អំ​ពា​វ​នា​វ​​ ​សូ​ម​កុំ​ថ​ត​​ ​ចែ​ក​រំ​លែ​ក​​ ​ឬ​ប​ង្ហោះ​តា​ម ប​ណ្តា​​ញ​ស​ង្គ​ម​ ប​​ង្ហា​ញ​រូ​ប​ភា​ព​​ ​ឬ​វី​ដេ​អូ​ ​ពី​ទី​តាំ​​ង​ឈ​រ​ជើ​ង​ ​ពី​កា​​រ​ចល័​​ត​ក​ង​ទ័​ព​ ​ឬ​ស​​ក​ម្ម​ភា​ព​នា​នា រ​​ប​ស់​ក​ង​ទ័​ព​​ ​ដើ​ម្បី​ជៀ​ស​វា​​ង​ កា​​​រ​កំ​ណ​ត់​​បាន​​ទីតាំ​ង​​រ​បស់​ ​ក​ង​ទ័​ព​យើ​ង​ពី​ស​ត្រូ​វ​ | ឯកឧ​ត្ត​ម​ ​នេ​​ត្រ ​ភ​ក្ត្រា​៖​ ​តំ​ណា​ង​ថៃ​ ​នៅ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​​គេ​ច​ខ្លួ​ន​ពី​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​ ​ខ​ណៈ​​ក​ម្ពុ​ជា ​​ប​ង្ហា​​ញ​ភា​ព​ប្រា​ក​ដ​ប្រ​ជា​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្ដេចតេជោ ហ៊ុន សែន ប្រៀបការបោះ​ឆ្នោ​តនៅ​​ក​ម្ពុ​ជា ​​ជាកា​រ​ប្រ​កួ​ត​​ប្រជែ​ង​រ​វា​ង អ្ន​ក​គាំ​ទ្រ​ប្រ​ជា​​ធិ​ប​តេ​យ្យ​ ​និ​ង​អ្ន​ក​បំ​ផ្លា​ញ​ប្រ​ជា​ធិ​បតេ​​យ្យ

សម្ដេចតេជោ ហ៊ុន សែន ប្រៀបការបោះ​ឆ្នោ​តនៅ​​ក​ម្ពុ​ជា ​​ជាកា​រ​ប្រ​កួ​ត​​ប្រជែ​ង​រ​វា​ង អ្ន​ក​គាំ​ទ្រ​ប្រ​ជា​​ធិ​ប​តេ​យ្យ​ ​និ​ង​អ្ន​ក​បំ​ផ្លា​ញ​ប្រ​ជា​ធិ​បតេ​​យ្យ

ខេត្តក​ណ្ដា​ល​ ៖​ ​ថ្លែ​ង​ពី​លើ​វេ​ទិ​កា​ក្នុ​ង​ពិ​ធី​ស​ម្ពោ​ធ​​ផ្លូវ​ក្រ​​វាត់​​ក្រុង​​ទី​៣​ ​នា​ព្រឹ​ក​ថ្ងៃ​ទី​០​​៣ ​​ខែ​សី​ហា​ ​ឆ្នាំ​២​០​២​៣​នេះ​ ​ស​ម្ដេ​ច​តេ​​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ដ្រី​នៃ​ក​ម្ពុ​ជា​ ​បា​ន​ប្រៀ​ប​ធៀ​ប​​កា​រ​បោះ​ឆ្នោ​ត​នៅ​ក​ម្ពុ​​ជា​ ​ក្រៅ​ពី​កា​រ​ប្រ​កួ​ត​ប្រ​ជែ​​ង​ដ​ណ្ដើ​ម​កៅ​អ៉ី​ក្នុ​ង​​រ​ដ្ឋ​ស​ភា​ហើ​យ​នោះ​ ​គឺ​ជា​កា​​រ​ប្រ​កួ​ត​ប្រ​ជែ​ង​រ​វា​ង​អ្ន​ក​​គាំ​ទ្រ​ប្រ​ជា​ធិ​ប​តេ​យ្យ​ ​និ​ង​​អ្ន​ក​បំ​ផ្លា​ញ​ប្រ​ជា​ធិ​ប​តេ​យ្យ​។​

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការបោះឆ្នោតដែលទើបបញ្ចប់ទៅដោយរលូន ក្នុងសភាពការណ៍ស្ងប់ស្ងាត់នេះ បានយកឈ្នះលើអ្នកដែលប៉ុនប៉ង និងចង់បំផ្លាញប្រជាធិបតេយ្យនៅកម្ពុជា ដោយពួកគេបានរារាំងមិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោតចោលជាដើម។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំចង់ជម្រាបជូនថា ការបោះឆ្នោតនៅកម្ពុជា មានចរិកពីរយ៉ាង ទី១៖ ការប្រកួតប្រជែងដណ្ដើមកៅអីនៅក្នុងសភា នេះប្រព្រឹត្តទៅក្នុងសភាពការណ៍ស្ងប់ស្ងាត់ល្អប្រសើរ ប៉ុន្ដែអ្វីដែលជាការប្រកួតប្រជែងពិតប្រាកដ គឺរវាងអ្នកគាំទ្រប្រជាធិបតេយ្យតាមរយៈការបោះឆ្នោត និងម្ខាងទៀត អ្នកបំផ្លាញប្រជាធិបតេយ្យតាមរយៈរារាំងមិនឲ្យគេទៅបោះឆ្នោត គូសបំផ្លាញចោលសន្លឹកឆ្នោត សរុបមកបំផ្លាញចោលនូវការបោះឆ្នោត នេះជាទើបជាការតស៊ូពិតប្រាកដនៃការបោះឆ្នោតរយៈពេលកន្លងទៅ»។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, មូលហេតុដែលសម្ដេចហ៊ានអះអាងថា អ្នកគាំប្រជាធិបតេយ្យ បានយកឈ្នះលើអ្នកដែលបំផ្លាញប្រជាធិបតេយ្យ តាមរយៈចំនួនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត រហូតដល់៨៤.៥៩ភាគរយ បានចេញទៅបោះឆ្នោត ហើយក្នុងចំណោមសន្លឹកឆ្នោតដែលប្រជាពលរដ្ឋបានបោះឆ្នោត មានត្រឹមតែប្រមាណ៥ភាគរយប៉ុណ្ណោះ ដែលជាសន្លឹកឆ្នោតមិនបានការ។

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានឲ្យដឹងថា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ដែលបានប្រព្រឹត្ដទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ មានប្រជាពលរដ្ឋ៨,២១៤,៤៣០នាក់ បានទៅបោះឆ្នោត ក្នុងចំណោមអ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន៩,៧១០,៦៥៥នាក់ ក្នុងនោះមានសន្លឹកឆ្នោតបានការសរុប ៧,៧៧៤,២៧៦សំឡេង និងសន្លឹកឆ្នោតមិនបានការសរុបចំនួន ៤៤០,១៥៤សំឡេង។

គេនៅចាំបានថា មុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ នីតិកាលទី៧ ឈានចូលមកដល់ ក្រុមជ្រុលនិយមមួយចំនួន ពិសេសអ្នកនយោបាយប្រឆាំងដែលរស់ភៀសខ្លួនទៅនៅក្រៅប្រទេស បានប្រកាសអំពាវនាវឲ្យប្រជាពលរដ្ឋក្នុងស្រុក កុំចេញទៅបោះឆ្នោត ឬទៅបោះឆ្នោតដែរ ប៉ុន្ដែគូសខ្វែងសន្លឹកឆ្នោតចោល។ ប៉ុន្ដែនៅថ្ងៃបោះឆ្នោតឈានចូលមកដល់ មានប្រជាពលរដ្ឋយ៉ាងច្រើនលើសលុប បាននាំគ្នាចេញទៅបោះឆ្នោតដោយក្ដីរំភើបសប្បាយរីករាយ ខណៈអ្នកដែលមិនទៅបោះឆ្នោត ឬគូសសន្លឹកឆ្នោតចោល មានចំនួនតិចតួចប៉ុណ្ណោះ។

ត្រង់ចំណុចនេះហើយ ដែលគេអាចសន្និដ្ឋានបានថា ប្រជាពលរដ្ឋយល់ច្បាស់អំពីសិទ្ធិរបស់ខ្លួន និងយល់ច្បាស់អំពីភាពត្រឹមត្រូវនៃការបោះឆ្នោតនៅកម្ពុជា ដែលដើរតាមគន្លងប្រជាធិបតេយ្យយ៉ាងពិតប្រាកដ។

មួយ​វិញ​​ទៀ​ត​ ​សម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប​ញ្ជា​ក់​ថា​ ​អ្ន​ក​ន​យោ​បា​យ​ចា​​ស់​មិ​ន​ទា​ន់​ចា​ក​ចេ​ញ​ពី​ន​យោ​បា​យ​នៅ​ឡើ​យ​ទេ​ ​ក្នុ​ង​នោះ​ស​ម្តេ​ច​តេ​ជោ​នៅតែ​ជា​​ប្រ​ធាន​​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន។

ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​​ន្ត្រីចាំ​ផ្ទះ​នៃ​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​អា​ណ​ត្តិ​ទី​៦​ ​បា​ន​ប​ញ្ជា​ក់​ថា​ ​ទោះ​បី​នា​យ​ក​ដ្ឋ​ម​ន្ត្រី​ថ្មី​ស​ម្រា​ប់​រា​ជ​រ​ដ្ឋា​ភិ​បា​ល​អា​ណ​ត្តិ​ទី​៧​​​ ​គឺ​ជា​លោ​ក​ប​ណ្ឌិ​ត​ ​ហ៊ុ​ន​ ​ម៉ា​​ណែ​ត​ ​ក៏​ដោ​យ​ ​ប៉ុ​ន្តែ​អ្ន​ក​ន​យោ​​បា​យ​ចា​ស់​នៅ​តែ​មិ​ន​ទា​ន់​ចា​ក​​ចេ​ញ​ពី​ឆា​ក​ន​យោ​បា​យ​នៅ​ឡើ​យ​ទេ​ ​តួ​យ៉ា​ង​ស​ម្ដេ​ច​តេ​ជោ​ផ្ទា​ល់​គឺ​នៅ​តែ​ជា​ប្រ​ធា​​ន​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ដ​ដែ​ល​ ​ដែ​ល​ជា​គ​ណ​ប​​ក្ស​កា​ន់​អំណា​ច​​។​

នាឱកាសនោះ សម្ដេចតេជោបានបញ្ជាក់ថា ទោះបីលោកបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយកដ្ឋមន្ត្រីថ្មីសម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា​ក៏ដោយ ប៉ុន្តែអ្នកនយោបាយចាស់នៅតែមិនទាន់ចាកចេញពីឆាកនយោបាយនៅឡើយនោះទេ តួយ៉ាងសម្ដេចតេជោផ្ទាល់គឺនៅតែជាប្រធានគណបក្សប្រជាជនកម្ពុជាដដែល។

សម្ដេចតេជោបានថ្លែងយ៉ាងដូច្នេះថា «ជំនាន់ចាស់មិនទាន់ចាកចេញពីឆាកនយោបាយទេ ខ្ញុំនៅតែជាប្រធានគណបក្សកាន់អំណាច អមដោយអនុប្រធាន៤រូប ជាមួយសមាជិកការិយាល័យនយោបាយជាច្រើនរូបទៀត ដែលមួយចំនួននៅក្នុងរដ្ឋសភា និងមួយចំនួននៅក្នុងព្រឹទ្ធសភា»។

សម្ដេចតេជោ ហ៊ុន សែន បានបន្តទៀតថា ក្នុងនាមប្រធានគណបក្សឈ្នះឆ្នោត សម្ដេចមិនព្យាយាមជះឥទ្ធិពលក្នុងការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីតាមក្រសួង ស្ថាប័ន ឬក៏ការសម្រេចចិត្តិរបស់រាជរដ្ឋាភិបាលទាំងមូលនោះឡើយ នេះក៏ដើម្បីឱ្យនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីជំនាន់ក្រោយអាចធ្វើការងារដោយទទួលបានឯករាជ្យក្នុងការធ្វើសេចក្ដីសម្រេច តែការសម្រេចយ៉ាងណាក៏ដោយកុំឱ្យខុសពីគោលនយោបាយគណបក្សដែលបានសន្យាចំពោះប្រជាពលរដ្ឋជាម្ចាស់ឆ្នោត គឺត្រូវយកគោលនយោបាយទាំងនោះទៅច្នៃក្នុងការដឹកនាំឱ្យមានភាពជឿនលឿន។

សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ មន្ត្រីរាជការដែលបានផ្ដល់ឱកាសឱ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត ក្លាយទៅជានាយករដ្ឋមន្ត្រីនាពេលខាងមុខ៕ប្រភពវិមាន៧មករា

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.