ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឈ្មួញឈើដុះស្លែឈ្មោះទូច ដឹកឈើប្រណឹត ទាំងយប់ទាំងថ្ងៃ សមត្ថកិច្ចជំនាញ ខ្វាក់ភ្នែកមើលមិនឃើញ

ខេត្តរតនះគីរី៖ តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា សកម្មភាពរកស៊ីដឹកជញ្ញូន ឈើប្រណិតខុសច្បាប់ របស់ឈ្មួញដុះស្លែ ឈ្មោះទូច នៅខេត្តរតនគីរី មានសកម្មភាពយ៉ាងរលូន ដោយគ្មាន សមត្ថកិច្ចជំនាញណាហ៊ានក្អក ដោយសារឈ្មោះនេះ បានយកដុល្លាបិទភ្នែកសមត្ថកិច្ច អស់ហើយ ទើបមើលមិនឃើញ ការបំផ្លាញព្រៃឈើ របស់ឈ្មោះទូច។
ជាក់ស្តែងកាលពីថ្ងៃទី០៦ ខែកញ្ញាឆ្នាំ២០១៥ សកម្មភាពដឹកឈើប្រណិតយ៉ាងគគ្រឹកគគ្រេង របស់ឈ្មោះទូច ចេញពីតំបន់ព្រៃការពារ សហគមន៍ភូមិឃួននិងភូមិកាបូន ស្រុកវើនសៃខេត្តរតនះគីរី និងមួយចំនួនទៀត ដឹកចេញពីប្រភពព្រៃឧទ្យានជាតិ ដែលជាតំបន់អភិរក្សដ៍សំខាន់មួយ ក្នុងខេត្តរតនះគីរី មិនត្រូវបានមេព្រៃ នឹងសមត្ថកិច្ចជំនាញបង្រាបនោះឡើយ។
ប្រភពពីពលរដ្ឋ រស់នៅតាមដងផ្លូវ ពីស្រុកអូរជុំទៅដល់ស្រុកវើនសៃរាយការណ៏ថា មេឈ្មួញឈ្មោះទូចនេះ ដឹកទាំងកណ្តាលថ្ងៃតែម្តង ដែលមានផ្លូវធ្វើចរាចរណ៍ទៅមកយ៉ាងរលួន ចំណែកសមត្ថកិច្ចជំនាញ ពាក់ព័ន្ធនានា មានដូចម្រាមដៃ នឹងមានរថយន្តសំរាប់ដេញរាប់សិបគ្រឿង ប៉ុន្តែគ្រាន់តែឈររាប់ក្បាលរថយន្តតែប៉ុណ្តោះ ហើយបើកដៃអោយឈ្មួញឈើឈ្មោះទូចរកស៊ីដឹកឈើអត់ច្បាប់បានយ៉ាងរលូន ចំណែកពួកគាត់រកស៊ីចិញ្ចឺមឆ្នាំងបាយបន្តិចបន្តួច ត្រូវសមត្ថកិច្ចចាប់គ្មានមេត្តាទេ តែចំពោះឈ្មួញមានខ្សែមានខ្នងដឹកបានយ៉ាងរំភើយ ពលរដ្ឋបានបន្តថា នេះប្រហែលឈ្មួញខាងលើ ជាឆ្នាំងបាយរបស់ពួកគាត់ ហើយរថយន្តដែលឈ្មួញដឹកជញ្ជូនឈើល្មើសច្បាប់ មានម៉ាកតូយូតាហ៊ីលុច២គ្រឿ ដែលគេស្គាល់ថាជារបស់ឈ្មួញដុះស្លែឈ្មោះទូច ដែលប្រកបរបរដឹកឈើគ្មានច្បាប់នេះ ជាច្រើនខែឆ្នាំបានយ៉ាងរលូន។
តាមប្រភពដែលមិនអោយបញ្ចេញឈ្មោះ លួចខ្សិបថាឈ្មោះទូចនេះ ហ៊ានដឹកទាំងយប់ទាំងថ្ងៃដោយសារ មានហ៊ុនហយជាមួយអ្នកមានអំណាច នៅក្នុងខេត្តនេះនិងសមត្ថកិច្ចមួយចំនួន ដូចនេះហើយ បានជាមិនដែលឃើញសមត្តកិច្ច ឬជំនាញណាហ៊ានបង្ក្រាបម្តងណាឡើយ ជាក់ស្ដែងនាពេលថ្មីៗនេះ នៅក្នុងខេត្តរតនះគីរី មានការបង្រាបយ៉ាងក្ដៅគកុក របស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើក្រសួង ទៅលើការដឹកជញ្ញូនឈើខុសច្បាប់ ក៏ដោយក៏មេឈ្មួញរូបនេះ មិនញញើតឡើយ។
ការដឹកជញ្ជូនឈើខុសច្បាប់ របស់ឈ្មោះទូច ចេញពីស្រុកវើនសៃ យកមកស្តុកទុកនៅក្នុង ភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនះគីរី ដើម្បីចែកចាយតាមសិប្បកម្មខុសច្បាប់មួយចំនួនធំ ដែលមានថៅកែជាជនជាតិវៀតណាម ដើម្បីកែច្នៃហើយដឹកជញ្ជូនចូលប្រទេសវៀតណាម តាមច្រកអូរយាដាវ និងឈ្មួញដទៃទៀត ដឹកយកទៅលក់នៅប្រទេសវៀណាម ប្រជាពលរដ្ឋរខត្តរតនះគីរី សុំសំណូមពរថ្នាក់ដឹកនាំខាងលើ អោយជួយទប់ស្កាត់បទល្មើសព្រៃឈើ នៅខេត្តរតនះគីរីផង បើពុំដូច្នេះទេ ព្រៃសហគមន៍ឬព្រៃឧទ្យានជាតិ នឹងរលាយហិនហោច ក្លាយទៅជាវាលរហោឋាន ហើយទៅថ្ងៃអនាគត ក្មួយៗជំនាន់ក្រោយលែងស្គាល់ឈើប្រណិតនិងព្រៃឈើ ក្នុងខេត្តរតនគីរីនេះទៀតហើយ មួយវិញទៀត ក្រសួងកសិកម្មនឹងរដ្ឋបាលព្រៃឈើ ត្រូវចាត់វិធានការណ៏ បង្រាបការដឹកជញ្ញូនឈើខុសច្បាប់ របស់ឈ្មោះទូចនឹងអ្នកមានអំណាច នៅពីក្រោយ បញ្ញូនឡើងតុលាការ ពីបទបំផ្លាញព្រៃឈើ ទើបប្រជាពលរដ្ឋជឿជាក់ថា មានយុត្តិធម៏នឹងរក្សាបានព្រៃការពារ៕

received_525675110915296 (1)received_525675110915296 (2)IMG-20150906-WA0079

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.