ខេត្តរតនគិរី៖ អធិការរង ទទួលយុត្តិធម៌ ក្រុងបានលុង បានអោយដឹង នៅព្រឹកថ្ងៃទី៧ខែកញ្ញានេះថា ជនស្ស័យប្រុសស្រីចំនួន០៩នាក់ ត្រូវបានកំលាំងនគបាលក្រុងបានលុង ធ្វើការឃាត់ខ្លួនពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន ប្រព្រឹត្ត កាលពីវេលាម៉ោង២២:៣០នាទី ថ្ងៃទី ០៦ ខែ កញ្ញា ២០១៥ ។
ជនសង្ស័យ ដែលមានការពាក់ពន្ធ៖១.ឈ្មោះ លី អូន ប អាយុ ២០ ឆ្នាំ ខ្មែរ សិស្ស ទីលំនៅ ភូមិ ជ័យជំនះ ឡាបានសៀក បានលុង រតនគិរី ២.ឈ្មោះ សុខ រ៉ាវី ប អាយុ ១៩ ឆ្នាំ ខ្មែរ សិស្ស ភូមិជ័យជំនះឡាបានសៀក បានលុង រតនគិរី ៣.ឈ្មោះ ស្រ៊ុន សំបូរ ប អាយុ ២១ ឆ្នាំខ្មែរមុខរបរមិនពិតប្រាកដ ភូមិជ័យជំនះឡាបានសៀក បានលុង រតនគិរី ៤.សេង ពេជ្រ ប អាយុ ២១ ឆ្នាំ ខ្មែរ មិនពិតប្រាកដ នៅភូមិ ៧មករា ឡាបានសៀក បានលុង រតនគិរី ៥- សៀន ស្រីនិច ស្រី អាយុ ១៦ ឆ្នាំ ខ្មែរ ទីលំនៅភូមិ គីឡូ ម៉ែត្រលេខ៨ ស្ទឹងត្រែង ៦- ជា យាន ស្រី អាយុ ៤២ ឆ្នាំ ខ្មែរ ទីលំនៅភូមិ អូរកន្តិល បឹងកន្សែង បានលុង រតនគិរី ៧- សឹុម ប៊ុនរ៉ាត់ ប្រុស អាយុ ២៤ ឆ្្នាំ ខ្មែរ ទីលំនៅភូមិ អូរកន្តិល បឹងកន្សែង បានលុង រតនគិរី រត់ម៉ូតូឌុប ៨-ប៉ោ ស្រីឡែន ស្រី អាយុ ២០ ឆ្នាំ ខ្មែរ ទីលំនៅភូមិ អូរកន្តិល បឹងកន្សែង បានលុង រតនគិរី ៩-សែន ដារ៉ូត ប្រុស ១៩ ឆ្នាំ ខ្មែរ ទីលំនៅភូមិ ថ្មដា បឹងកន្សែង បានលុង រតនគិរី ។
នគបាលក្រុងបានលុង ធ្វើការដកហូតសម្ភារ:វត្ថុតាងមាន -ទូរស័ព្ទដៃ ចំនួន ១៣គ្រឿង -ម៉ាទឹកកចំនួន ១ជី៣ហ៊ុន៧លី -លុុយចំនួន ៣១០.០០០រៀល -សម្ភារ:សេពមួយចំនួនទៀត។បច្ចុប្បន្ន ជនសង្ស័យប្រុ
សស្រីទាំង៩នាក់ខាងលើ ត្រូវបានបំពេញសំណុំរឿង និងបញ្ជូនបន្តទៅ ស្នងការដ្ឋាននគបាលខេត្ត ចាត់ការបន្ត
តាមច្បាប់ នៅព្រឹកថ្ងៃទី៧ខែកញ្ញានេះ៕
នគរបាលក្រុងបានលុង ឃាត់ខ្លួនជនសង្ស័យ ករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន ចំនួន០៩នាក់ និងគ្រឿងញៀនមួយចំនួន
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី