ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មានការអនុញ្ញាតិ ឲ្យចិញ្ចឹមត្រីឆ្តោរពិសោធន៍ ដោយរដ្ឋបាលជលផលនឹង មិនមានឱសានវាទ នៃការចិញ្ចឹមត្រីឆ្តោរ នៅខេត្តសៀមរាប គឺចឹញ្ចឹមម៉ាសេរី

ខេត្តសៀមរាប៖ មានកសិដ្ឋានចិញ្ចឹមត្រីឆ្តោ រនៅក្នុងក្រុងសៀមរាប បាននិងកំពុងបន្តអាជីវកម្មរបស់ខ្លួនយ៉ាងរលូន ក្នុងនេះ ម្ចាស់កសិដ្ឋាន ចិញ្ចឹមត្រីឆ្តោរ១កន្លែង បានអះអាងថា គាត់មានសិទ្ធដោយស្របច្បាប់ ក្នុ្ឋងការប្រកបអាជីវកម្មចិញ្ចឹមត្រីឆ្តោរ នោះ ។ កសិដ្ឋានមួយនេះ មានទីតាំងនៅខាងក្រោយវត្តអារញ្ញ ស្ថិតក្នុងភូមិប្រឡាយ សង្កាត់សៀមរាប ក្រុងសៀមរាប ដែល ម្ចាស់ ឈ្មោះ យី ជាជនជាតិវៀតណាម ។ ស្របនឹងការអះអាងនេះ គេឃើញមានលិខិតរបស់រដ្ឋបាលជលផល លេខ ១៩៣៨ ជផ ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ចុះហត្ថលេខា ដោយឯកឧត្តមបណ្ឌិត ណៅ ធួក ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ប្រធានរដ្ឋបាលជលផល គោរពជូនរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានចែងនៅក្នុង កម្មវត្ថុថា ៖ សំណើរសុំអនុញ្ញាតិ ចិញ្ចឹមត្រីឆ្តោរពិសោធន៍ ដោយផ្តល់ចំណីជាត្រីល្អិតៗមកពីសមុទ្រ ។ សំណើរនេះធ្វើឡើង ដោយ យោងតាមលិខិតលេខ ៣១៨៤ កសក ចុះថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ របស់ក្រសួងកសិកម្ម និង លិខិតលេខ ១២២ ខរជ.សរ ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ របស់ខណ្ឌរដ្ឋបាល ជលផលសៀមរាប ចុះហត្ថលេខាដោយលោកនាយខណ្ឌ ព្រិន សាវិន ។
សំណើររបស់ ឯកឧត្តម ណៅ ធួក ផ្ញើជូនរដ្ឋមន្រ្តីក្រសួងកសិកម្មនោះ បានបង្ហាញថា នៅខេត្តសៀមរាប មានប្រជាពលរដ្ឋ ស្នើសុំចិញ្ចឹមត្រីឆ្តោរពិសោធន៍ ចំនួន១០គ្រួសារ គឺនៅភូមិតាចេក ឃុំសំរោងយា នៅស្រុកពួក ៧គ្រួសារ និងនៅភូមិថ្មី សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ចំនួន ៣គ្រួសារ ឥតមាននៅភូមិប្រឡាយ សង្កាត់សៀមរាប នោះទេ ។ បើទោះជាយ៉ាងណាក៏ដោយ លិខិតស្នើនោះ មិនដឹងថា រដ្ឋមន្រ្តីក្រសួងកសិកម្ម ឆ្លើយតបដោយការយល់ព្រមអនុញ្ញាតិ ឬក៏យ៉ាងណានោះទេ ព្រោះគ្មានឯកសារណាមួយ​ ដើម្បីបញ្ជាក់បន្ថែមនោះឡើយ ។

ដោយឡែក កសិដ្ឋានចិញ្ចឹមត្រីឆ្តោរដុះស្លែរមួយកន្លែងទៀត ម្ចាស់ឈ្មោះ វើក ជាជនជាតិវៀតណាម មានទីតាំងស្ថិត នៅក្នុង ភូមិទ្រៀក សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។ កសិដ្ឋានចិញ្ចឹមត្រីឆ្តោរមួយនេះ មានការរីកចំរើនខ្លាំងណាស់ កាលពីមុនមានតែ៣ស្រះទេ តែបច្ចុប្បន្ន កើនឡើងបាន៧ស្រះហើយ ហើយថ្មីៗនេះ កសិដ្ឋានមួយនេះ ទើបនឹងបានដាក់ ចិញ្ចឹមកូនត្រីឆ្តោរ ចំនួន ៣ស្រះ បន្តទៀត ។
កាលនៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ២០១៣ មានប្រតិបត្តិការដ៏ធំមួយ ដើម្បីលុបបំបាត់អាជីវកម្ម ចិញ្ចឹមត្រីឆ្តោរ នៅខេត្តសៀមរាប ។ ពេលនោះដោយមានការអង្វរ ក ពីសំណាក់ម្ចាស់កសិដ្ឋាន ! អាជ្ញាធរខេត្ត រួមទាំងតំណាងរាស្រ្ត ផងដែរ បានជួយសម្របសម្រួល ជាមួយស្ថាប័នជំនាញ ព្រោះថាបើប្រើវិធានការច្បាប់ក្តៅពេក ម្ចាស់កសិដ្ឋានទាំងនោះត្រូវ ខាតបង់ទាំងស្រុង និងរងការពិន័យបន្ថែមទៀត ដូច្នោះហើយ ទើបអាជ្ញាធរខេត្ត មានការ អនុគ្រោះ ឲ្យម្ចាស់កសិដ្ឋាន ទាំងនោះចិញ្ចឹមបន្ត រហូតត្រីធំអាចចាប់លក់បាន ត្រូវបញ្ឈប់ការចិញ្ចឹមត្រីឆ្តោរ បន្តទៀត ដោយកំណត់ឱសានវាទ នាបំណាច់ខែមិនា ឆ្នាំ២០១៤ ។
នៅដើមខែមករា ឆ្នាំ២០១៤ ឯកឧត្តម ប៊ុន ថាឬទ្ធិ អភិបានរងខេត្ត បានបញ្ជាក់នៅពេលនោះថា កសិដ្ឋានចិញ្ចឹមត្រី ឆ្តោនៅខេត្តសៀមរាប មានប្រមាណជា ២០០កន្លែង សារុបជាស្រះមានប្រហែលជា ១០០០ ស្រះ ក្នុង១ថ្ងៃ សម្រាប់១ ស្រះ ត្រូវប្រើនុយត្រីប្រហែល ១០០ គក្រ ដូច្នេះ ២០០កសិដ្ឋាន ស្មើនឹង ១០០០ស្រះ ក្នុង១ថ្ងៃត្រូវប្រើកូនត្រីជានុយ ចិញ្ចឹមត្រីឆ្តោរ ដែលត្រូវដឹកជញ្ជូន ចេញពីទន្លេសាប ប្រហែលជា ១០០តោន ។ នេះគឺជាតួរលេខ បង្ហាញថា ការចិញ្ចឹមត្រី ឆ្តោរវាជាការបំផ្លាញមច្ឆជាតិ យ៉ាងដូច្នេះ ព្រោះថា ត្រីឆ្តោរ វាស៊ីតែត្រីគ្នាវាប៉ុណ្ណោះ ក្រៅពីត្រី វាមិនទទួលជាអាហាររបស់វា នោះឡើយ ដូច្នោះហើយទើបមានច្បាប់ ដាក់បំរាម មិនឲ្យមានអាជីវកម្មចិញ្ចឹមត្រីឆ្តោរ នោះ ។
គួរបញ្ជាក់ថា ៖ កសិដ្ឋានចិញ្ចឹមត្រីឆ្តោររបស់ឈ្មោះ វ៉ើក ខាងលើ គឺស្ថិតនៅក្នុងចំណោមកសិដ្ឋានទាំង២០០កន្លែង ខាងលើ ដែលត្រូវបញ្ចប់អាជីវកម្មរបស់ខ្លួន តាមឱសានវាទ នាចុងខែមិនា ឆ្នាំ២០១៤កន្លងទៅ ក៏ប៉ុន្តែត្រូវបានបន្តរហូត មកដល់បច្ចុប្បន្ន និងបានបន្ថែមចំនួនស្រះ កាន់តែច្រើនឡើងទៀតផង ។ បើតាមមតិមហាជនបានរិះគន់យ៉ាងខ្លាំង
ពីទីតាំងដុះស្លែរមួយនេះ ដាក់កូនត្រីបន្តវិលជុំ គ្រប់រដូវនៅក្នុងទីក្រុង គ្មានជំនាញណាមួយយកភ្នែកមើល ! ចុះទីតាំងផ្សេងៗរាប់ រយកន្លែងទៀតយ៉ាងម៉េច ! ដែរ ។ តើការអនុញ្ញាតិ ឲ្យចិញ្ចឹមត្រីឆ្តោ រដើម្បីពិសោធន៍ក្នុងខេត្តសៀមរាប របស់លោក ព្រិន សាវិន មានឱសានវាទដែរឫអត់ ! ។ អ្នកព័ត៌មាន ព្យាយាមសុំការបំភ្លឺតាមទូរស័ព្ទ នៅវេលាម៉ោង ១០ និង ២០នាទី ព្រឹកថ្ងៃទី០៥ ខែកញ្ញា ជាច្រើនលើក ក៏ប៉ុន្តែ លោក ព្រិន សាវិន នាយខ័ណរដ្ឋបាល ជលផលសៀមរាប ពុំលើកទូរស័ព្ទ ឡើយ សូមបញ្ជាក់ថាលោក ព្រិន សាវិន គាត់មានទម្លាប់ មិនលើកទទួលទូរស័ព្ទ អ្នកយកព័ត៌មាន នោះឡើយ ៕
ប៊ុនធឿន ( សៀមរាប )

2015-09-07_1544032015-09-07_1545092015-09-07_1549472015-09-07_1545512015-09-07_154640

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.