ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​ក្រ​​​ទ្បា​​​ហោ​ម​ ​ស​ ​ខេ​ង​ ​សំ​ណេះ​សំ​ណា​ល​​​ជា​មួ​​យ​ ​​​ក​ង​ក​ម្លាំ​ង​ប្រ​ដា​ប់​អា​វុ​ធ​​ ​ម​ន្ដ្រី​រា​ជ​កា​រ​ ​សា​ស្ដ្រ​​​ចា​​​រ្យ​​ ​លោ​ក​គ្រូ​ ​អ្ន​ក​គ្រូ​ ​បុ​គ្គ​លិ​ក​ ​និ​ង​​​ម​ន្ដ្រី​​​ជា​ប់​កិ​ច្ច​ស​ន្យា​​ ​ក្នុ​ង​​​ក្រុ​ង​​​បា​ត់​ដំ​ប​ង​​​

សម្តេច​ក្រ​​​ទ្បា​​​ហោ​ម​ ​ស​ ​ខេ​ង​ ​សំ​ណេះ​សំ​ណា​ល​​​ជា​មួ​​យ​ ​​​ក​ង​ក​ម្លាំ​ង​ប្រ​ដា​ប់​អា​វុ​ធ​​ ​ម​ន្ដ្រី​រា​ជ​កា​រ​ ​សា​ស្ដ្រ​​​ចា​​​រ្យ​​ ​លោ​ក​គ្រូ​ ​អ្ន​ក​គ្រូ​ ​បុ​គ្គ​លិ​ក​ ​និ​ង​​​ម​ន្ដ្រី​​​ជា​ប់​កិ​ច្ច​ស​ន្យា​​ ​ក្នុ​ង​​​ក្រុ​ង​​​បា​ត់​ដំ​ប​ង​​​

ខេត្តបាត់ដំបង ៖ ​សម្តេ​ច​​​ក្រ​​ឡា​ហោ​ម​ ​ស​ ​ខេ​ង​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​រ​ដ្ឋ​ម​ន្ត្រី​​​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​និ​ង​​​​ជា​​​ប្រ​ធា​ន​​​ក្រុ​ម​កា​​រ​ងា​រ​​​រា​ជ​រ​ដ្ឋា​ភិ​បា​​ល​​ចុះ​​​​មូ​ល​ដ្ឋា​ន​​​ខេ​ត្ត​ព្រៃ​វែ​ង​ ​និ​ង​​​បា​ត់​ដំ​ប​ង​​ ​នា​​​ថ្ងៃ​ទី​​​២​២​ ​ខែ​មិ​​ថុ​នា​ ​ឆ្នាំ​​​២​០​២​២​ ​​នេះ​ ​បា​ន​​​អ​ញ្ជើ​ញ​​​ជួ​ប​​​​សំ​ណេះ​សំ​ណា​ល​​​ជា​មួ​យ​​​ក​​ង​ក​ម្លាំង​ប្រ​ដា​ប់​អា​វុ​ធ​ ​ម​ន្ដ្រី​​រា​ជ​កា​រ​ ​សា​ស្ដ្រ​​​ចា​​​រ្យ​ ​លោ​ក​គ្រូ​ ​អ្ន​ក​គ្រូ​ ​បុ​គ្គ​​លិ​ក​ ​និ​ង​​​ម​ន្ដ្រី​​​ជា​ប់​កិ​​ច្ច​ស​ន្យា​ ​នៃ​​​ម​ន្ទី​រ​​​អ​ង្គ​​ភា​ព​​​នា​នា​ ​ក្នុ​ង​​​ក្រុ​ង​​​​បា​ត់​ដំ​ប​ង​ ​ខេ​ត្ដ​​​បា​ត់​ដំ​ប​ង​​​​។​​

សម្ដេច​ក្រឡាហោម ស ខេង ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងអំណរគុណ និង​កោតសរសើរ ចំពោះ​កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្ដ្រ​ចា​រ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និង​មន្ដ្រី​ជាប់កិច្ចសន្យា នៃ​មន្ទីរ​អង្គភាព​នានា ក្នុង​ក្រុង​បាត់ដំបង ដែល​ខិតខំ​បំពេញ​តួនាទី និង​ភារកិច្ច​សម្រេចបាន​សម​ទ្ធ​ផល​ថ្មីៗ​ជា​បន្តបន្ទាប់ រួមចំណែក​ធ្វើឱ្យ​សម្រេចបាន​ជោគជ័យ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​នីតិកាល​ទី​៦​នេះ​។

ទន្ទឹមនឹង​គ្នា​នោះដែរ សម្តេច​ក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏បាន​គូសបញ្ជាក់​អំពី​គុណបំណាច់​នៃ​ការរួមចំណែក​របស់​និវត្តជន និង​អតីតយុទ្ធជន​ក្នុង​ក្រុង​បាត់ដំបង ដែល​បាន​តស៊ូ​ធ្វើ​ពលិកម្ម​ក្នុង​គ្រប់​សម័យកាល ដើម្បី​បុព្វហេតុ​សន្តិភាព ស្ថេរភាព ការបង្រួបបង្រួម និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ ដែល​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ជំនាន់​ក្រោយ​បាន​ចងចាំ និង​កត់ត្រា​ទុកជា​ប្រវត្តិសាស្ត្រ ព្រមទាំង​ប្ដេជ្ញា​បន្ត​ពូន​ជ្រំ​ការអភិវឌ្ឍ​ជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​សម្រាប់​អ្នក​ជំនាន់​។

សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​លើកទ្បើង​ផងដែរ​អំពី​បញ្ហា​ប្រឈម​លើ​ពិភពលោក​ដែល​តិច ឬ​ច្រើន​បាន​ជះ​ឥទ្ធិ​ផល​មកលើ​ប្រទេស​កម្ពុជា ក្នុងនោះ​រួមមាន​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​រវាង​លោកខាងលិច និង​ខាងកើត សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន វិបត្តិ​ថាមពល និង​ស្បៀងអាហារ បញ្ហា​សង្គ្រាមស៊ីវិល​នៅ​ប្រទេស​ស៊ូដង់ និង​ការ​ប្រែល​ប្រួល​អាកាសធាតុ​កាន់តែ​អាក្រក់ បន្ថែម​លើ​បន្ទុក​បញ្ហា​បណ្ដាលមកពី​ជំងឺ​កូ​វីដ​-១៩ ដែល​ពិភពលោក​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​។​

សម្ដេច​បាន​បន្ថែមទៀត​ថា​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានដាក់​ចេញ​នូវ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ដឹកនាំ​ប្រកបដោយ​ភាពត្រឹមត្រូវ និង​ត្រូវបាន​ចូលរួម​គាំទ្រ​យ៉ាង​សម្មពី​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​អាជ្ញាធរ​គ្រប់​ថ្នាក់ រួមទាំង​ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ធ្វើឱ្យ​ប្រទេសជាតិ​បន្ត​រក្សាបាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ ធានា​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។​

ក្នុងឱកាស​នោះដែរ សម្ដេច​ក៏បាន​បន្ត​លើកឡើង​អំពី​សមិទ្ធផល និង​ស្នាដៃ​ធំៗ​ជាច្រើន​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​ក្នុង​រយៈពេល​៥​ឆ្នាំ ក្នុងនោះ​មានដូចជា​កិច្ចការពារ​បូរណភាព​ទឹកដី និង​អធិបតេយ្យ​ជាតិ ការគោរព​ប្រតិបត្តិ​រដ្ឋធម្មនុញ្ញ ការគោរព​ប្រតិបត្តិ​ប្រកបដោយ​ភក្ដីភាព​ចំពោះ​ព្រះមហាក្សត្រ និង​របបរាជានិយម ការបង្កា​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ការរៀបចំ​ជោគជ័យ​នូវ​កិច្ចប្រជុំ​អាស៊ាន និង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ជាដើម​។​

សម្ដេច​ក៏បាន​គូសបញ្ជាក់​បន្ថែម​អំពី​ទិសដៅ​របស់​រាជរដ្ឋាភិបាល​សម្រាប់​ឆ្នាំ​២០២៣ និង​រយៈពេល​៥​ឆ្នាំ បន្តទៀត​ក្នុង​ក្របខណ្ឌ​រាជរដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​បាន​សង្កត់ធ្ងន់​ជាថ្មីទៀត​អំពី​សារៈសំខាន់​នៃ​ការរក្សា​សុខសន្តិភាព​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​ការអភិវឌ្ឍ​គ្រប់​វិស័យ ព្រមទាំង​ការរៀបចំ​ការបោះឆ្នោត​តាម​គន្លង​ប្រជាធិបតេយ្យ​ជា​ទៀងទាត់ និង​ត្រឹមត្រូវ ក្នុងនោះ​រួមទាំង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ខាងមុខនេះ ដែល​ត្រូវតែ​បន្ត​រួមគ្នា​ធ្វើឱ្យ​ការបោះឆ្នោត​នេះ​ប្រព្រឹត្ត​ទៅដោយ​ជោគជ័យ​។​

ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ខាងមុខនេះ សម្ដេច​ក្រឡាហោម ស ខេង បានផ្ដល់​អនុសាសន៍​ជូន​អង្គពិធី ចូលរួម​ផ្សព្វផ្សាយ​ជូន​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន និង​ដែល​បានធ្វើ​ចំណាកស្រុក ទាំង​នៅក្នុង និង​ក្រៅប្រទេស ត្រៀម​ឯកសារ​ដើម្បី​អញ្ជើញ​ទៅ​បោះឆ្នោត​ឱ្យបាន​គ្រប់ៗ​គ្នា ដើម្បី​រួមគ្នា​លើ​កម្ពស់​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នាំមក​នូវ​សុខសន្តិភាព ស្ថេរភាព​ជាតិ និង​ការអភិវឌ្ឍ​ជាតិ ដូចដែល​កម្ពុជា​បាន​អនុវត្ត​ចាប់តាំងពី​ឆ្នាំ​១៩៩៣​មក​។​

នៅ​ចុងបញ្ចប់​នៃ​ពិធី​សំណេះសំណាល​ជាមួយ​កងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្ដ្រ​ចា​រ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និង​មន្ដ្រី​ជាប់កិច្ចសន្យា នៃ​មន្ទីរ​អង្គភាព​នានា ក្នុង​ក្រុង​បាត់ដំបង សម្ដេច​ក្រឡាហោម ស ខេង ក៏បាន​អញ្ជើញ​ផ្ដល់​កិត្តិយស​បំពាក់​មេដាយ​ជូន​អតីតមន្ត្រី​រាជការ អតីត​កងកម្លាំងប្រដាប់អាវុធ​ដែលមាន​ស្នាដៃ​ឆ្នើម​ក្នុងការ​ចូលរួមចំណែក​បម្រើ​បុព្វហេតុ​ជាតិ និង​ប្រជាជន​និង​មន្ត្រី​មាន​ស្នាដៃ​ខិតខំ​បំពេញភារកិច្ច​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ព្រមទាំង​ប្រគល់ជូន​ថវិកា​ដល់​អង្គពិធី​ទាំងមូល​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.