ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រតិបត្តិការណ៍ បាញ់ថ្នាំសម្លាប់មេរោគ ទប់ស្កាត់ ការរីករាលដាល នៃជម្ងឺជ្រូកត្រចៀកខៀវ !

ខេត្តសៀមរាប៖ លោក ព្រហ្ម វ៉ិច ប្រធានការិយាល័យបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានឲ្យដឹងថា មកទល់នឹងថ្ងៃទី០៥ ខែកញ្ញានេះ ក្រុមការងារជំនាញ ក្រោមការផ្តល់កិច្ច សហការពីសំណាក់ នាយកដ្ឋានផលិតកម្ម បសុព្យាបាល នៃក្រសួងកសិកម្ម រួមទាំងសកម្មភាពរបស់ ក្រុមភ្នាក់ ងារពេទ្យសត្វប្រចាំភូមិផងដែរ បាននឹងកំពុងប្រតិបត្តិការ វិធានជីវៈសុវត្ថិភាព ទប់ស្កាត់ការរីករាលដាល​ នៃជម្ងឺជ្រូកត្រចៀកខៀវ ។
លោក បានឲ្យដឹងថា ជម្ងឺជ្រូកត្រចៀកខៀវ បានផ្ទុះឡើងនៅស្រុកសូទ្រនិគម និងនៅស្រុកជីក្រែង កាលពី ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ ហើយរឿងនេះ ត្រូវបានបញ្ជូនរបាយការណ៍ ទៅដល់នាយកដ្ឋានជំនាញ នាថ្ងៃទី ១៥ ខែសីហា បន្ទាប់ពីនោះ នាយកដ្ឋានផលិតកម្ម បសុព្យាបាល បានចាត់បញ្ជូនកម្លាំងអន្តរាគមន៍ ចំនួន២ក្រុម មកកាន់ខេត្តសៀមរាប ក្រុមទី១ គឺក្រុមស្រាវជ្រាវវត្ថុវិភាគ និងក្រុមប្រតិបត្តិការព្យាបាល ទប់ស្កាត់ការរីករាល ដាលនៃជម្ងឺនេះ ។ ការស្រាវជ្រាវរកឃើញ ២៣ សំណាកវិភាគឈាម ដោយកំណត់ច្បាស់ថា ជម្ងឺជ្រូកទាំង នោះ គឺជាប្រភេទជម្ងឺឆ្លងដោយវ៉ីរ៉ុស ឈ្មោះថា ជម្ងឺជ្រូកត្រចៀកខៀវ ។ ជម្ងឺនេះ មិនរាលដាល ចម្លងមកមនុស្ស ដូចជម្ងឺគ្រុនផ្តាសាយបក្សីនោះឡើយ ។ ជាមួយគ្នានោះ លោកបានឲ្យដឹងថា ជាមួយនឹងការផ្ទុះជម្ងឺជ្រូកត្រចៀក ខៀវនេះ មានជ្រូកប្រមាណជា ១០០០ក្បាល ត្រូវបានស្លាប់ ។ ចំណែកឯជ្រូកឈឺចំនួន ២៦៦៦ក្បាល ត្រូវ ទទួលការព្យាបាល បានចំនួន ២០៤៩ក្បាលហើយ ។ ប្រភេទនៃជម្ងឺនេះ វារាតត្បាតទៅលើមេជ្រូក និងកូនជ្រូក ប៉ុណ្ណោះ ។ ការចិញ្ចឹមជ្រូកសាច់ធំៗ ភាគតិចណាស់ ដែលអាចឆ្លងជម្ងឺនេះ ។
លោក ព្រហ្ម វ៉ិច បានបញ្ជាក់បន្ថែមថា ចាប់តាំពីថ្ងៃផ្ទុះឡើងនៃជម្ងឺនេះ ! ក្រុមប្រតិបត្តិការ ក្រៅពីការជួយ ព្យាបាលសង្គ្រោះ គឺត្រូវបានយកចិត្តទុកដាក់ លើការងារទប់ស្តាត់ នៃការរីករាលដាលនៃជម្ងឺនេះ ។ ស្រុកចំនួន៣ គឺស្រុកស្វាយលើ ស្រុកបន្ទាយស្រី និងស្រុកប្រាសាទបាគង ដែលនៅជុំវិញតំបន់ផ្ទុះជម្ងឺនោះ ត្រូវបានទទួលការបាញ់ថ្នាំសម្លាប់មេរោគ តាមកសិដ្ឋានចិញ្ចឹមជ្រូក និងតាមផ្ទះប្រជាជន ដែលមានចិញ្ចឹមជ្រូក ។ ដោយឡែក នៅមានក្រុមពិសេសផ្សេងទៀត មានភារកិច្ចតាមដាន ការដឹកជញ្ជូនជ្រូកតាមដងផ្លូវនានា រួមជាមួយនឹងការអប់រំ ស្តីអំពីវិធានជីវៈសុវត្ថិភាព ផងដែរ ។
លោក ព្រហ្ម វ៉ិច បានឲ្យដឹងបន្ថែមថា នៅខេត្តសៀមរាប ជម្ងឺជ្រូកត្រចៀកខៀវនេះ បានផ្ទុះឡើងម្តងរួចមក ហើយ កាលក្នុងអំឡុងឆ្នាំ២០០៩ ដូច្នេះវាមិនមែនជារឿងថ្មីនោះទេ ហើយគេសង្ស័យថា ការផ្ទុះឡើងនៃជម្ងឺ នេះជាលើកទី២ នៅខេត្តសៀមរាប គឺតាមរយៈនៃការធ្វើចរាចរណ៍ទិញជ្រូក ដោយឈ្មួញមកពីខេត្តក្រៅ ។
បើទោះជាយ៉ាងណា លោក ព្រហ្ម វ៉ិច បានផ្ញើសារទៅកាន់ប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាបថា ជម្ងឺជ្រូក ត្រចៀកខៀវ ពុំចម្លងមេរោគទៅមនុស្សទេ ។ លោកបានបន្តថា នៅក្នុងស្ថានភាពនេះ មានអ្នកចិញ្ចឹមជ្រូកមួយ ចំនួន បានបង្ខំចិត្តលក់ជ្រូករបស់ខ្លួន ក្នុងតម្លៃថោកៗ ដោយខ្លាចការឆ្លងនៃជម្ងឺនេះ ។ លោក ព្រហ្ម វ៉ិច បានអំពាវ ​ សូមឲ្យបងប្អូនអ្នកចិញ្ចឹមជ្រូកទាំងអស់ កុំមានការព្រួយបារម្ភ ឬ ចាញ់ឧបាយកលឈ្មួញកណ្តាល ពីព្រោះក្រុម ជំនាញគ្រប់គ្រងស្ថានភាពនេះបានហើយ ហើយសូមឲ្យបងប្អូនប្រើប្រាស់ អនុវត្តវិធានជីវៈសុវត្ថភាពឲ្យបានល្អ ក្រុមជំនាញមិនទាន់បញ្ចប់ប្រតិបត្តិការ របស់ខ្លួននៅឡើយទេ គឺនៅបន្តប្រតិបត្តិការនេះ រហូតដល់ជម្ងឺជ្រូក ត្រចៀកខៀវ នៅស្រុកជីក្រែង និងស្រុកសូទ្រនិគម សាបរលាបទៅវិញជាស្ថាពរ ៕
ប៊ុនធឿន (សៀមរាប)

 

2015-09-07_1537452015-09-07_1538472015-09-07_1539512015-09-07_153703

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.