ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​តេជោ​ ​ហ៊ុ​ន​ ​​សែ​ន​ ប​ន្ត​អ​​ញ្ជើ​​ញ​ចុះជួ​​ប ​ប​ង​ប្អូ​នក​ម្ម​ក​រ​ ​ក​ម្ម​កា​រិ​នី​​ ​ជិ​ត​២​ម៉ឺ​ន​នា​ក់ ​ជា​ប​ន្ត​ទៀ​ត ​នៅ​តំ​ប​ន់​ព្រៃ​ស្ពឺ​ ខ​​ណ្ឌ​ពោ​ធិ៍​សែ​ន​ជ័​យ​ ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ

សម្តេច​តេជោ​ ​ហ៊ុ​ន​ ​​សែ​ន​ ប​ន្ត​អ​​ញ្ជើ​​ញ​ចុះជួ​​ប ​ប​ង​ប្អូ​នក​ម្ម​ក​រ​ ​ក​ម្ម​កា​រិ​នី​​ ​ជិ​ត​២​ម៉ឺ​ន​នា​ក់ ​ជា​ប​ន្ត​ទៀ​ត ​នៅ​តំ​ប​ន់​ព្រៃ​ស្ពឺ​ ខ​​ណ្ឌ​ពោ​ធិ៍​សែ​ន​ជ័​យ​ ​រា​ជ​ធា​នី​ភ្នំ​ពេ​ញ

នៅ​ព្រឹ​ក​ថ្ងៃ​ពុ​ធ​ ​១​១​រោ​ច​ ​ខែ​ជេ​ស្ឋ​ ​ឆ្នាំ​​ថោះ​ ​ប​ញ្ច​ស័​ក​ ​ព​.​ស​.​ ​២​៥​​៦​៧​ ​ត្រូ​វ​នឹ​ង​ ​ថ្ងៃ​ទី​១​៤​ ​ខែ​មិ​ថុ​​នា​ ​ឆ្នាំ​២​០​២​៣​ ​នេះ​ ​ស​ម្តេ​​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​​ ​ ​នៃ​ព្រះ​រា​ជា​ណា​​ច​ក្រ​ក​ម្ពុ​ជា​ ​បា​ន​ប​ន្ត​អ​ញ្ជើ​ញ​ចុះ​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ជា​មួ​យ​ក​ម្ម​ក​រ​ ​ក​ម្ម​កា​រិ​​នី​ស​រុ​ប​ជិ​ត​២​ម៉ឺ​ន​​នាក់​​ ​នៅ​តំ​ប​ន់​ព្រៃ​ស្ពឺ​ ​ម​ក​ពី​រោ​ង​ច​ក្រ​​ ​ស​ហ​គ្រា​ស​ចំ​នួ​ន​៩​ នៅ​​ខ​ណ្ឌ​​ពោធិ៍​សែ​ន​ជ័​យ​ ​​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​។​

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយដែលបានអញ្ជើញមកជួបសំណេះសំណាលជាមួយបងប្អូនកម្មករ កម្មការិនី នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ជាថ្មីម្ដងទៀត។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា តាមរយៈជំនួបជាមួយកម្មករនិយោជិត គឺសម្ដេចបានទទួលរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត និងបានយកបញ្ហានោះមកធ្វើការដោះស្រាយជាបន្តបន្ទាប់ ដូចជាករណីកាលពីមុនមានកម្មការិនីនៅតាមរោងចក្រមួយចំនួនបានដួលសន្លប់ គឺត្រូវបានធ្វើការដោះស្រាយ។ សម្តេចបន្តទៀតថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាទាំងបញ្ហាធំ និងបញ្ហាតូចរបស់កម្មករនិយោជិត។

សម្តេចតេជោបានមានប្រសាសន៍បន្ថែមទៀតថា ជាមួយគ្នានេះ គោលនយោបាយប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិត ក៏ជាគោលនយោបាយរយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជូនកម្មករនិយោជិតនៅពេលមានវ័យចំណាស់ទៅ គឺមិនចាំបាច់ពឹងផ្អែកតែនៅលើកូនចៅនោះទេ។សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ជោគជ័យក្នុងការអភិវឌ្ឍ និងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺបានកើតឡើងពីការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល និងរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាយើង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា រដូវកាលនេះ គឺជារដូវកាលសន្យាខ្យល់របស់របស់គណបក្សនយោបាយមួយចំនួន ប៉ុន្ដែគណបក្សប្រជាជនកម្ពុជាមិនដែលសន្យាអ្វីជាមួយប្រជាពលរដ្ឋទេ តែគណបក្សប្រជាជនកម្ពុជាធ្វើដើម្បីប្រយោជន៍ប្រជាជនតែម្ដង។ គណបក្សប្រជាជនកម្ពុជាតែងតែរួមរស់នៅជាមួយប្រជាពលរដ្ឋជានិច្ច ដូចជាករណីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាដើមរាជរដ្ឋាភិបាលរកវិធីគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យរួចផុតពីការឆ្លងរាលដាលជំងឺកូវីដ-១៩។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បញ្ជាក់ថា សម្ដេចនៅតែបន្តតាមដានលើស្ថានការណ៍ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅឡើយពីព្រោះបញ្ហាកូវីដ-១៩នេះ មិនទាន់ទៅណាឆ្ងាយពីយើងនោះទេ។សម្ដេចតេជោជំរុញឱ្យ ប្រជាពលរដ្ឋក៏ដូចជាបងប្អូនកម្មករ កម្មការិនី
ត្រូបន្ត ការយកចិត្តទុកដាក់ក្នុងការចាក់វ៉ាក់សាំងបន្ថែមទៀត
ពីព្រោះបច្ចុប្បន្ន ពិភពលោកក៏មិនអាចដឹងថា នាពេលខាងមុខជំងឺនេះ នឹងមានការវិវត្តទៅជាប្រភេទថ្មីអ្វីទៀតនោះទេ។

សម្តេចតេជោ ហ៊ុន សែន ប្រសាសន៍រម្លឹកពីការឈឺចាប់ និងក្ដីសោកសង្រែងរបស់សម្ដេចក្នុងពេលតស៊ូ ដើម្បីធ្វើដំណើរទៅរំដោះជាតិមាតុភូមិ ទៅកាន់ប្រទេសវៀតណាម ដើម្បីកៀងគរកម្លាំងមកសង្គ្រោះប្រជាជនកម្ពុជា ដែលពេលនោះសម្ដេច បានទៅដល់ប្រទេសវៀតណាមបានទទួលទានបាយដោយស្រក់ទឹកភ្នែក ដោយសារប្រពន្ធកូនកំពុងរងទុក្ខ ព្រោះតែសង្គ្រាមបានបង្កវិនាសកម្មយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជានាពេលនោះ។ សម្តេចតេជោបានមានប្រសាសន៍បញ្ជាក់ថា ការស្វែងរកសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺមានការលំបាកខ្លាំងណាស់ ទម្រាំប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចបច្ចុប្បន្ននេះ។ដូច្នេះត្រូវរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។

សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់រោងចក្រ និងកម្មករនិយោជិតត្រូវរួមគ្នាធ្វើយ៉ាងណា ធ្វើឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន គឺកម្មករនិយោជិត និងម្ចាស់រោងចក្រត្រូវរួមគ្នាកុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ កុំឱ្យមានជម្លោះរវាងកម្មករនិយោជិត នឹងថៅកែរោងចក្រ នៅក្នុងរោងចក្ររបស់ខ្លួន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលប្រឹងប្រែង ដើម្បីធ្វើឱ្យស្ថានភាពនៃការវិនិយោគលើវិស័យរោងចក្រនៅក្នុងប្រទេសកម្ពុជាឱ្យរឹតតែមានការរីកចម្រើន។ សម្ដេចតេជោ បន្តថា ទោះពីជាពិភពលោកកំពុងមានបញ្ហាអតិផរណាលើផ្នែកសេដ្ឋកិច្ចមិនច្បាស់លាស់ ប៉ុន្ដែប្រទេសកម្ពុជា បានខិតខំធ្វើបែបណាឱ្យមានលំនឹងក្នុងការវិនិយោគ និងការនាំចេញ នាំចូលទំនិញ រួមនឹងការផ្ដល់ការឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះនៅទូទាំងប្រទេស។ ពាក់ព័ន្ធទៅនឹងរឿងនយោបាយនៅក្នុងប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការពង្រាងស្ដីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតត្រង់មាត្រា ១៤២ ថ្មី ដែលក្នុងនោះឈានទៅធ្វើការផាកពិន័យ ចំពោះបុគ្គលណាដែលធ្វើឱ្យមានភាពវឹកវរដល់ការបោះឆ្នោត និងធ្វើសកម្មភាពរារាំង ញុះញង់ដល់ពលរដ្ឋមិនឱ្យទៅបោះឆ្នោតជាដើម។

មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន ក៏បានជូនពរដល់បងប្អូនកូនក្មួយ កម្មករ កម្មការិនីទាំងអស់ ជួបតែសេចក្តីសុខ សេចក្តីចម្រើន ជាពិសេសកម្មការិនីដែលមានផ្ទៃពោះសូមឲ្យទទួលបាននូវសុខភាពល្អ ទាំងម្ដាយ និងកូននៅពេលសម្រាលហើយក៏បានផ្ដល់ជាថវិកា
សម្រាប់ស្ត្រីមានផ្ទៃពោះចំនួន ៥៨៣នាក់ក្នុងម្នាក់ៗ ២០០ដុល្លារផងដែរ៕ប្រភពហ្វេសប៊ុកសម្តេចតេជោ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.