ខេត្តរតនគិរី៖ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តរតនគីរី
បានបង្ក្រាបរថយន្តដឹកបទល្មើសឈើក្រញូងចំនួន២
គ្រឿង និងជនល្មើសចំនួន៣នាក់ កាលពីវេលាម៉ោង
១០យប់ ថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៥ នៅចំណុចពីរទីតាំងផ្សេងគ្នា ក្នុងស្រុកកូនមុំ ខេត្តរតនគិរី។ខណៈជនល្មើស ធ្វើចរាចរចេញពីខេត្តព្រះវិហា រឆ្លងកាត់ដីខេត្តស្ទឹង
ត្រែង បំរ៉ុងយកទៅលក់ នៅប្រទេសវៀតណាម តាមច្រក
ទ្វារអូរយ៉ាដាវ តែត្រូវបានជាប់អន្ទាក់ សមត្ថកិច្ចនគបា
លខេត្ត។
បើយោងតាមលោក នូវដារ៉ា ប្រធានការិយាល័យប្រឆាំ
ងបទល្មើសសេដ្ឋកិច្ចខេត្ត បានអោយដឹង នៅព្រឹកថ្ងៃទី
៦ខែកញ្ញានេះថាៈ”កំលាំងសមត្ថកិច្ច បានធ្វើការបង្ក្រាប់
ចាប់នៅបាននៅ ភូមិឡាអិន ឃុំតាអង ស្រុកកូនមុំ លើ
កំណាតផ្លូវជាតិលេខ78 កាំមារីស្វិតពណ័ទឹកបិច ពាក់លេខ(ង5116ភព2)។
និងរថន្តមួយគ្រឿងទៀត ចាប់បាននៅភូមិ2 ឃុំត្រពាំងក្រហម ស្រុកកូនមុំ ម៉ាក់កាមារីឆ្លាមគ្មានស្លាកលេខ។
ជនល្មើសត្រូវ បានសមត្ថកិច្ចឃាត់ខ្លួនបាន ចំនួន3នាក់និងរថយន្តដឹកបទល្មើសចំនួន2គ្រឿង ផ្ទុកឈើក្រញូង
ពេញក្នុងរថយន្ត កំពុងបំពេញសំណុំរឿងបញ្ជូនទៅកាន់ សាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃទី6ខែកញ្ញាឆ្នាំ2015នេះ។
ជនសង្ស័យដែលមានការពាក់ពន្ធ ក្នុងការធ្វើជំនួញឈើក្រញូងនោះ ត្រូវបានគេស្គាល់ឈ្មោះ១អ៊ែល ពៅ
ភេទប្រុស;២ឈ្មោះសាត សាត សារី និង៣ឈ្មោះជឹម
កែវ។តាមរបាយការណ៍របស់នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានបញ្ជាក់ថា ឈើក្រញូងមានចំនួនសារុប២០៣ដុំ៕
រថយន្តដឹកឈើក្រញូង ចំនួន២គ្រឿង ចេញពីខេត្តព្រះ វិហារ ទៅលក់នៅវៀតណាម ជាប់អន្ទាក់ នគបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តរតនគិរី
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី