ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​តេ​ជោ ​ហ៊ុ​ន​ ​សែ​ន​​ ​ប​ន្ត​អំ​ពា​វ​នា​វឱ្យ ​កម្ម​​ក​រ​-​ក​ម្ម​កា​រិ​នី​ទាំ​ង​អ​ស់​ ​ទៅ​បោះ​ឆ្នោ​ត​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​ក​​ក្ក​ដា​ ​ឆ្នាំ​២​០​២​៣​ ​​ឱ្យ​បា​ន​គ្រ​ប់​ៗ​គ្នា​

សម្តេច​តេ​ជោ ​ហ៊ុ​ន​ ​សែ​ន​​ ​ប​ន្ត​អំ​ពា​វ​នា​វឱ្យ ​កម្ម​​ក​រ​-​ក​ម្ម​កា​រិ​នី​ទាំ​ង​អ​ស់​ ​ទៅ​បោះ​ឆ្នោ​ត​នៅ​ថ្ងៃ​ទី​២​៣​ ​ខែ​ក​​ក្ក​ដា​ ​ឆ្នាំ​២​០​២​៣​ ​​ឱ្យ​បា​ន​គ្រ​ប់​ៗ​គ្នា​

​ស​ម្តេ​ច​តេ​​ជោ ​​ហ៊ុ​ន​ ​សែ​ន​ ​នា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ក​ម្ពុ​ជា​ ​នា​ថ្ងៃ​ទី​១​​៣​ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ២​០​២​៣​នេះ​ ​បា​ន​ប​ន្ត​អំ​ពា​​វ​នា​វ​ឲ្យ​ក​ម្ម​ករ​​ ក​ម្ម​កា​រិ​​នី​ទាំ​ង​អ​ស់​ ​ទៅចូ​ល​​រួ​ម​បោះ​ឆ្នោ​តនៅ​​ថ្ងៃ​ទី​២​៣​ ​ខែ​ក​ក្ក​ដា​ ​ឆ្នាំ​២​​០​២​៣​ខា​ង​មុ​ខ​នេះ​ឱ្យ​បា​ន​​គ្រ​ប់​គ្នា​ ​និ​ង​បោះ​ឆ្នោ​ត​ឲ្យ​គ​ណ​ប​ក្ស​ប្រ​​ជា​ជ​ន​ក​ម្ពុ​ជា​ ​​ដើម្បី​រក្សា​បា​ន​​ស​ន្តិ​ភា​ព​ ​និ​ង​កា​រ​អ​ភិ​វ​ឌ្ឍ​។​

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នាឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងរាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះថា «យើងត្រូវចូលរួមទាំងអស់គ្នា ដើម្បីរក្សាសន្តិភាព ហើយការរក្សាសន្តិភាពបាន គឺរក្សាការអភិវឌ្ឍបានហើយ ចឹងនៅពេលខាងមុខនេះសុំក្មួយៗទាំងអស់អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា»។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា នៅថ្ងៃបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ នឹងមានការផ្តល់ពេលវេលាឱ្យកម្មករ កម្មការិនី បានឈប់សម្រាកចំនួន ៣ថ្ងៃ និងមានប្រាក់ខែនៅដដែល ដែលថ្ងៃឈប់សម្រាកនោះគឺនៅមុនថ្ងៃបោះឆ្នោតមួយថ្ងៃ និងក្រោយថ្ងៃបោះឆ្នោតមួយថ្ងៃ ដើម្បីជួយ សម្រួលដល់ការធ្វើដំណើររបស់កម្មករ កម្មការិនី បានទៅបោះឆ្នោត។

នាឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានស្នើឱ្យកម្មករ កម្មការិនី ខិតខំធ្វើយ៉ាងណាឱ្យរោងចក្ររបស់ខ្លួន ក្លាយទៅជារោងចក្រមានភាពសុខសាន្តមួយ ហើយធ្វើយ៉ាងមិចកុំឱ្យមានការប្រើប្រាស់ និងចែកចាយគ្រឿងញៀន មានបងតូច បងធំ មានជម្លោះក្នុងរោងចក្រ។ ក្នុងនោះបើមានបញ្ហាអ្វីត្រូវដោះស្រាយរួមគ្នា ដោយមានអាជ្ញាធរចូលរួមផងដែរ ដោយកុំពឹងផ្អែកតែខាងក្រសួងការងារ អាជ្ញាធរចូលរួមឱ្យបានដឹងសុខទុក្ខទាំងកម្មករ និងម្ចាស់រោងចក្រផងដែរ។

សូមជម្រាបដែរថា ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា បានទទួលលេខរៀងទី១៨ សម្រាប់ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕ប្រភពវិមាន៧មករា

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.