ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្ដេចក្រ​ឡា​ហោ​ម ​​ស ​​ខេ​ង ​អ​ញ្ជើ​ញ​ជាស​ហ​អ​ធិ​ប​តី​ ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ ពិ​​និ​ត្យ​ និ​ង​ពិ​ភា​ក្សា​ លើ​ឯ​ក​សា​រ​ពា​ក់​ព័​ន្ធ ស​​ម្រា​ប់​ប​ម្រើ​ដ​ល់​កា​រ​ងា​រ ​រៀ​បចំ​កិ​​ច្ច​ប្រ​ជុំ​បូ​កស​រុ​ប​រ​បា​យ​កា​រ​ណ៍​ ប្រ​​ចាំ​អា​ណ​ត្តិ​ទី០​​៦ ​និ​ង​លើ​ក​ទិ​ស​ដៅ​ ស​ម្រា​ប់​​អ​នុ​វ​ត្ត​ប​ន្ដ​ រប​​ស់ក្រុ​​ម​កា​រ​ងា​រ​រា​ជ​រដ្ឋា​​ភិ​បាល ចុះ​មូ​ល​ដ្ឋា​ន​រា​​ជ​ធា​នី​-​ខេ​ត្ត​

សម្ដេចក្រ​ឡា​ហោ​ម ​​ស ​​ខេ​ង ​អ​ញ្ជើ​ញ​ជាស​ហ​អ​ធិ​ប​តី​ ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ ពិ​​និ​ត្យ​ និ​ង​ពិ​ភា​ក្សា​ លើ​ឯ​ក​សា​រ​ពា​ក់​ព័​ន្ធ ស​​ម្រា​ប់​ប​ម្រើ​ដ​ល់​កា​រ​ងា​រ ​រៀ​បចំ​កិ​​ច្ច​ប្រ​ជុំ​បូ​កស​រុ​ប​រ​បា​យ​កា​រ​ណ៍​ ប្រ​​ចាំ​អា​ណ​ត្តិ​ទី០​​៦ ​និ​ង​លើ​ក​ទិ​ស​ដៅ​ ស​ម្រា​ប់​​អ​នុ​វ​ត្ត​ប​ន្ដ​  រប​​ស់ក្រុ​​ម​កា​រ​ងា​រ​រា​ជ​រដ្ឋា​​ភិ​បាល ចុះ​មូ​ល​ដ្ឋា​ន​រា​​ជ​ធា​នី​-​ខេ​ត្ត​

នា​រ​សៀ​ល​ថ្ងៃ​ច​​ន្ទ ​៩​រោ​ច​ ​ខែ​ជេ​ស្ឋ​ ​ឆ្នាំ​ថោះ​ ​ប​ញ្ច​ស័​ក​ ​ព​​.​ស​២​៥​៦​៧​ ​ត្រូ​វ​នឹ​ង​ថ្ងៃ​ទី​១​២​ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ​២​០​២​៣​នេះ​ ​ស​ម្ដេ​ច​ក្រ​ឡា​ហោ​ម​ ​ស​ ​ខេ​ង​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួ​​ងម​ហា​​ផ្ទៃ​ ​បា​ន​អ​ញ្ជើ​ញ​ជា​ស​ហ​អ​ធិប​តី​​ដឹក​នាំ​កិ​​ច្ច​ប្រជុំ​ពិ​​និ​ត្យ​ ​និ​ង​ពិ​ភា​ក្សា​លើ​ឯ​ក​សា​រ​ពា​ក់​ព័​ន្ធ​ស​ម្រា​ប់​ប​ម្រើ​ដ​ល់​កា​រ​ងា​​រ​រៀ​ប​ចំ​កិ​ច្ច​ប្រ​ជុំ​បូ​ក​ស​រុ​ប​របា​យ​កា​រ​ណ៍​​ប្រចាំ​​អា​ណ​ត្តិទី​​០៦​​ ​និ​ង​លើ​ក​ទិ​ស​ដៅ​ស​ម្រា​ប់​អ​នុវ​ត្ត​ប​ន្ដ​ ​រ​ប​ស់ក្រុ​មកា​រ​ងា​រ​រា​ជ​រ​​ដ្ឋា​ភិ​បា​ល​ចុះមូ​ល​ដ្ឋា​ន​រា​ជ​ធា​នី​-​​ខេត្ត​​ ​នៅ​ទី​ស្ដី​ការ​​ក្រ​សួ​ង​ម​ហា​ផ្ទៃ​។​

កិច្ចបហរជុំនេះមានការអញ្ជើញចូលរួមជាសហអធិបតីពីសំណាក់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ, សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព-ព្រឹទ្ធសភា និងអធិការកិច្ច, ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ។

សមាជិក សមាជិការនៃកិច្ចប្រជុំ រួមមាន ឯកឧត្តម ទេសរដ្ឋមន្ដ្រី ឯកឧត្តម រដ្ឋមន្ដ្រី ក្រសួង ស្ថាប័ន្ធពាក់ព័ន្ធ, រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា បន្ទាប់ពីបានគោលការណ៍ និងការឯកភាពពី សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត បានរៀបចំខ្លឹមសារសម្រាប់ការប្រជុំនៅចុងអាណត្តិទី០៦នេះ ដើម្បីស្ដាប់បញ្ហាប្រឈម ឬសណូមពរនានារបស់ប្រជាពលរដ្ឋ។

ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក៏បានធ្វើបទបង្ហាញស្ដីពីសកម្មភាព និងលទ្ធផលការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត ប្រចាំអាណត្តិទី៦ ក្នុងនោះឯកឧត្តមបញ្ជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត គ្រប់លំដាប់ថ្នាក់បានខិតខំបំពេញបេសកកម្មចុះមូលដ្ឋានដល់ភូមិ-ឃុំ-សង្កាត់ ដើម្បីស្ដាប់ក្ដីកង្វល់ សំណូមពរ និងសំណើរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបន្ថែមថាក្រុមការងារបានយកចិត្តទុកដាក់ជំរុញទទួលការដោះស្រាយនូវរាល់ក្ដីកង្វល់ សំណើ សំណូមពរទាំងនោះ ដោយផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុទ្ធនានា ស្របតាមស្មារតីនៃសេចក្ដីណែនាំ របស់រាជរដ្ឋាភិបាលយ៉ាងសកម្ម សំដៅរួមចំណែកធ្វើឱ្យសម្រេចបាននូវសមិទ្ធផលគ្រប់វិស័យនៃការកែទម្រង់។

ឯកឧត្តម រដ្ឋលេខាធិការ បានបន្ដថា ការបង្កើនល្បឿនកំណែទម្រង់អភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ដ្រចតុកោណ ដោយបានផ្ដល់កាលានុវត្តភាព ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍បង្ហាញការកត់សម្គាល់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត បានចុះសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ នាពេលកន្លងមកនេះ មានភាពល្អប្រសើរ ហើយក៏ជាផ្នែកមួយស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដឹងសុខទុក្ខ និងជីវីភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋផងដែរ។

សម្ដេចក្រឡាហោម បន្ដទៀតថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានី-ខេត្ត តែងតែចុះសួរសុខទុក្ខ ដើម្បីដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយក្រុមការងារ ក៏បានចូលរួមចំណែក អភិវឌ្ឍហេដ្ឋានរចនាសម្ព័ន្ធនានានៅក្នុងមូលដ្ឋានដោយបានកសាងសមិទ្ធផលជាច្រើនផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.