ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រថយន្តយក្ស ដឹកឈើ របស់ក្រុមហ៊ុន ហួតម៉េងរីតា ក្រឡាប់ផ្ងាជើង តៃកុងរបួសធ្ងន់

ខេត្តកំពង់ធំ៖ យោងតាមប្រភពព័ត៌មាន បានរាយការណ៍បានឲ្យដឹងថា នៅម៉ោង ៣ រំលងអាធ្រាត្រថ្ងៃទី៥ឈានចូលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៥ រថយន្តយីឌុបរបស់ ក្រុមហ៊ុនដីសម្បទាន ហួតម៉េងរីតា បានក្រឡាប់ខ្ជាក់ចេញសុទ្ធតែឈើ ត្រូវប៉ាន់យ៉ាងច្រើនសន្ធឹកសន្ធាប់នៅចំនុច ទល់មុខមណ្ឌលសុខភាពកំពង់ថ្ម ក្នុងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលបណ្តាលអោយ តៃកុងរថយន្តរងរបួសធ្ងន់ បញ្ជួនទៅសង្គ្រោះបន្ទាន់​ នៅមន្ទីរពេព្យ។
ប្រភពបានលួចបង្ហើបឲ្យដឹងថា បន្ទាប់ពីរថយន្តខាងលើនេះ បានក្រឡាប់ភ្លាម មេការក្រុមហ៊ុន ហួតម៉េងរីតា នេះបានព្យាយាមរតការណ៍​ បិតបាំងព័ត៌មាន កុំអោយមានការចុះផ្សាយ តែនៅតែមិនអាចបិតបាំងបាន ដូចពាក្យចាស់ពោលថា ˝ដំរីងាប់យកចង្អេទៅបាំងយ៉ាងមេចនិងជិត˝ព្រោះបច្ចុប្បន្ននេះបណ្តាញព៏តមានបច្ចេកវិទ្យាទំនើបរីកចំរើនខ្លាំងណាស់ពុំអាចបិទបាំងបានឡើយ។
ប្រភពបានបន្តថា រថយន្តក្រុមហ៊ុន ហួតម៉េងរីតា ដែលក្រឡាប់ខាងលើនេះ បានដឹកឈើ ចេញពីក្រុមហ៊ុនរបស់ខ្លួន ស្ថិតនៅក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ជាប់ព្រំប្រទល់ខេត្តសៀមរាប ជាប់ជាមួយតំបន់ គូលេនព្រហ្មទេព ដែលជាតំបន់ព្រៃការពារ របស់រដ្ឋ។
ប្រភពបែកធ្លាយមិនទាន់ជាផ្លូវការណ៍ បានបង្ហើបថា ក្រុមហ៊ុនហួតម៉េងរីតា មិនបានដាំដំណាំ កៅស៊ូគ្រប់តាមការសន្យា ជាមួយរាជរដ្ឋាភិបាលនោះទេ បានត្រឹមតែកាប់ឈើ ដឹកលក់ចែកចាយគ្រប់ខេត្តក្រុង ឡើងរូងថ្នល់រលាយហិនហោចតែប៉ុណ្ណោះ ហើយកាលពីជិត១ឆ្នាំមុន រថយន្តក្រុងហ៊ុនមួយនេះ ក៏បានក្រឡាប់នៅខេត្តសៀមរាប ម្តងរួចទៅហើយ។
ប្រភពបានអោយដឹងទៀតថា ថៅកែក្រុមហ៊ុននេះ ឈ្មោះ លោកជ័យ (ឈ្មោះហៅក្រៅ) មានឋានៈផ្កាយ២កងអង្គរក្ស របស់លោកឧត្តមសេនីយ៍ឯក យឹមលាង កូនលោកឧបនាយក រដ្ឋមន្ត្រីយឹម ឆៃលី ដែលត្រូវបានគេស្គាល់ថាជា ដន្លងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុនសែន ហើយបច្ចុប្បន្នត្រូវបានប្ដូរទៅជា អគ្គស្នងការរងនគរបាលជាតិពាក់ផ្កាយ៣។
អ្នកយកព័ត៌មានយើង មិនអាចសុំការបកស្រាយពីលោក ជ័យ ដែលជាថៅកែក្រុមហ៊ុនហួតម៉េងរីតានេះបានទេ ព្រោះមិនមានលេខទូរស័ព្ទសំរាប់ធ្វើការទំនាក់ទំនង ចំណែកឯលោក ប៊ុលបាន ដែលធ្លាប់បានអះអាងពីមុនៗថា ជាក្មួយរបស់លោក ជ័យ និងជាមេការរតការតាមដងផ្លូវនោះ ក៏មិនអាចសុំការបកស្រាយបានដែរ ព្រោះទូរស័ព្ទចូល២ដង តែគ្មានអ្នកទទួល៕ ដោយ៖ ផ្លុង-រ៉េត

ksnews_060915_01ksnews_060915_03ksnews_060915_02

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.