សារព័ត៌មានAFP បានដកស្រងប្រភ័ពព័ត៌មាន ពីប្រព័ន្ធផ្សព្វផ្សាយអារ៉ាបរួមបញ្ចាក់ថា ទាហានប្រទេសនេះ៤៥នាក់ស្លាប់ ក្នុងពេលកំពុងតែបំពេញបេសកម្ម ជួយដល់រដ្ឋាភិបាលប្រទេសយេម៉ែន។ សារព័ត៌មានGulf newsបានផ្សាយថា ទាហានទាំងនោះបានស្លាប់ នៅក្នុងហេតុការផ្ទុះឃ្លាំងគ្រាប់ របស់កងពលលេខ១០៧ ស្ថិតនៅខេត្ត Maribភាកខាងកើតយ៉េម៉ែន។ ហេតុការផ្ទុះនោះ ក៏បានធ្វើទាហានយ៉េម៉ែន មួយចំនួនស្លាប់ផងដែរ ។ រដ្ឋាភិបាលយ៉េម៉ែន ចាត់ទុកថានេះជាគ្រោះថ្នាក់ប៉ុណ្ណោះ។ចំណែកកម្លាំងទាហានហូធី ប្រកាស់ថាបានបាញ់រ៉ុកកែតមួយគ្រាប់ ចូលទៅក្នុងឃ្លាំងគ្រាប់បណ្តាល ឲ្យផ្ទុះកើតឡើង។
ក្នុងថ្ងៃជាមួយគ្នានោះដែរ ប្រទេសបារ៉ែន ដែលជាសម្ព័ន្ធមិត្តរបស់អារ៉ាប់ ក្នុងការប្រឆាំងទាហានហូធី បានឲ្យដឹងថា ទាហានប្រទេសនេះ៥នាក់ស្លាប់ នៅភាគខាងត្បូងអារ៉ាប៊ីសាអូឌិត ជាទីតាំងដែលបាន ដាក់ទាហានសម្រាប់ការពារព្រំដែនជាប់យ៉េម៉ែន។ ប៉ុន្តែរដ្ឋាភិបាល ស្រមោល យ៉េមែនបានបញ្ចាក់ថា ទាហានបារ៉ែនបានស្លាប់ នៅក្នុងគ្រោះថ្នាក់ផ្ទុះឃ្លាំងអាវុធខាងលើ៕
ផ្ទុះឃ្លាំងអាវុធនៅយេម៉េន ស្លាប់ទាហានអារ៉ាប់រួម៤៥នាក់ដោយសារផ្ទុះឃ្លាំងអាវុធនៅយេម៉េន
Filed in: ព័ត៌មានថ្មី, អន្តរជាតិ