កំពង់ឆ្នាំងៈនៅ ភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្ថិតក្នុងភូមិសាស្ត្រស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានប្រជា ពលរដ្ឋប្រមាណ៥០%ធ្វើចំការ និងប្រកបរបរនេសាទត្រី ជាលក្ខណៈគ្រួសារ ។ ប៉ុន្តែយើងក្រឡេកមើល ភូមិថ្នល់ឈើទាល ឃុំផ្លូវទូក វិញគឺមានបទល្មើសនេសាទយ៉ាងអាណាធិបតេយ្យ មានរបាំងលបណរ៉ាវរាប់រយខ្សែ នៅរដូវបិទនេសាទ ទុកសម្រាប់អោយត្រីពងកូន ។ នៅចំណុចខាជើងវត្តថ្នល់ឈើទាល មានរបាំងលបណរ៉ាវចំនួន១៩របាំង ចំណុចខាងត្បូងវត្តថ្នល់ឈើទាល និង ខាងកើត មាន៥០ខ្សែ ក្នុងមួយខ្សែៗ មានប្រវែងពី៣០០ម៉ែត្រ ទៅ៥០០ម៉ែត្រ ខ្លះមានប្រវែងរហូតដល់១០០០ម៉ែត្រ ។ ចំណែកភូមិផ្លូវទូកវិញ មានចំនួន៥០ទៅ៦០ខ្សែ នៅត្រង់ចំណុចព្រែកសោកម៉ោក ស្របតាមមាត់ទន្លេវាលភក់ រហូតដល់ព្រែកប្រកៀប ដែលមានប្រវែង ពី៣០០ម៉ែត្រ ទៅ៥០០ម៉ែត្រ ខ្លះមានប្រវែងរហូតដល់១០០០ម៉ែត្រ ប៉ុន្តែការនេសាទត្រី ដោយប្រើលបណរ៉ាវនេះ ភាគច្រើនជាប្រជាពលរដ្ឋរស់នៅទីនោះ ពុំមានលុយទិញសំភារៈនេសាទ ឬក៍មានក្រុមឈ្មួញជួយទិញសំភារៈ និងរត់ការ បង់លុយអោយសមត្ថកិច្ចជំនាញនោះឡើយ។
យោងតាមប្រភពពត៌មាន ពីប្រជាពលរដ្ឋរស់នៅភូមិឃុំខាងលើ បានអោយដឹងថា សព្វថ្ងៃសកម្មភាពដាក់របាំងលបណរ៉ាវ ប្រព្រឹត្តទៅបានយ៉ាងរលូន គឺមានឈ្មោះ ចែ ណុន ជាអនុភូមិ ដោយយកលុយរបាំងលប ក្នុង១ម្ចាស់យកលុយរត់ការចំនួន២លានរៀល និងឈ្មោះ វៀង ថៃ ជាប្រធានសហគមន៍នេសាទ ជាអ្នកសម្របសម្រួល ហើយមេភូមិថ្នល់ឈើទាល ឈ្មោះ ខៀវ គៀន និងប្រពន្ធជាអ្នកទិញត្រី ដែលបានមកពីការនេសាទរបាំងណរ៉ាវ និងជាអ្នកចេញលុយផងដែរ ។ ចំណែកនៅចំណុចឃុំផ្លូវទូកវិញ មានឈ្មោះ ម៉ាង ណុយ និងឈ្មោះ ឈឿន ជាអ្នកដាក់របាំង ហើយឈ្មោះ ហួរ ជាអ្នករត់ការបង់លុយអោយសមត្ថកិច្ច ឈ្មោះ ហន និង ឈ្មោះ ពួយ ជាអ្នកជួយលុយអោយរត់ការ និងជាអ្នកប្រមូលទិញត្រី ក្នុងតម្លៃទាប ដឹកតាមទូកឌុក យកមកលក់នៅផែត្រីផ្សារក្រោម ។
ប្រភពបានបន្តទៀតថា បទល្មើសនេសាទ ក្នុងស្រុកកំពង់លែង សូម្បីតែលោកអភិបាលស្រុក មាន់ អ៊ានលី ក៍រងការចោទប្រកាន់ថា បានទទួលលាភសក្ការៈដែរ បើមិនដូច្នេះទេ មិនបានសុខឡើយ ច្បាស់ជារលាយហិនហោចជាមិនខាន ព្រោះធ្លាប់ស៊ីសំណែន បើពុំសែនព្រេនទេ អ្នកតាកាច់ ។ ច្បាប់ជលផលបានចែងក្នុងមាត្រា៤១ ហាមឃាត់ការនេសាទជាលក្ខណះសិប្បកម្ម ឬឧស្សាហកម្ម នៅក្នុងដូចបិទនេសាទ។ ចំណុច៣ នេសាទបម្រុងដោយប្រើឧបករណ៍ឧបករណ៍គ្រប់ប្រភេទ រួមផ្សំដោយរបាំងព្រួល ដែលមានប្រវែងលើសពី៥០ម៉ែត្រ ឬលាតសន្ធឹងលើសពី២ភាគ៣ នៃទទឹងមុខទឹក ទីតាំងលបណរ៉ាវ ទាំងឡាយណា ត្រូវដកចេញអោយអស់ មុនថ្ងៃទី៣១ ខែឧសភា ជាដាច់ខាត ។ មន្ត្រីរដ្ឋបាលជលផល ត្រូវធ្វើសច្ចាប្រណិធាន ចំពោះមុខព្រះរាជអាជ្ញាអមសាលាឧទ្ធណ៍ ដើម្បីទទួលនិតិសម្បទា របំពេញមុខងារជាមន្ត្រីនគរបាលយុត្តិធម៌។ គួររម្លឹកផងដែរថា បទល្មើសនេសាទជារៀងរាល់ឆ្នាំ គេបានឃើញឈ្មោះ ចែណុន ជាអនុភូមិបានរត់ការ បង់លុយអោយលោក តាត សីហាក់ ដែលគេអោយរហ័សនាមថា តោកំណោច ចង្កូមស្រួច ខាងប្រមូលលុយស្ងាត់ៗ ទើបដំណើរការបាន ប៉ុន្តែពួកគេ ពូកែខាងប្រើល្បិចឆ្ពិនភ្នែកថ្នាក់លើ ធ្វើរបាយការណ៍ថាធនធានមច្ឆាជាតិកើនឡើងទ្វេរដង តែមានតែលើរបាយការណ៍ប៉ុណ្ណោះ បើប្រៀបធៀប៥ឆ្នាំទៅខាងមុខ អាចរកត្រីកំភ្លាញស៊ីពុំបានផង ។ ប្រភពពត៌មានបានអោយដឹងទៀតថា លុយដែលមេខ្យល់ទាំងអស់បានប្រមូលទុកសម្រាប់រត់ការអោយសមត្ថកិច្ចនាពេលនេះ សមត្ថកិច្ចពុំទាន់ទទួលយក ចាំដល់រដូវបើកនេសាទ ទើបធ្វើការទូទាត់គ្នា តែការត្រូវរ៉ូវគ្នាមានលក្ខណះ ជាប្រពន្ធ័រួចទៅហើយ ។
ចំណែកលោក ពុំ សុផល នាយសង្កាត់ជលផលឃុំប្រឡាយមាស បានប្រាប់អោយដឹងតាមទូរសព្ទ័ថា បទល្មើសដែលកើតមានឡើង នៅចំណុខាងលើ ពិតជាមានមែន លោកបានធ្វើការបង្ក្រាប ជួបផលលំបាកដូចជាវែកចក ហើយលោកក៍បានរាយការណ៍មកនាយខណ្ឌ ដើម្បីសហការបង្ក្រាបផងដែរ ដោយមិនលាក់ចំណុច បទល្មើសឡើយ ។
គេហទំព័រយើង នឹងស្រាវជ្រាវព័តមានបន្ដែមទៀត៕
លោកសោម ភារុណ លោក ម៉ប់ សាមុន លោក តាត សីហាក់ បែបទទួលសំណែន ទើបមានបទល្មើសនេសាទ ជាច្រើននៅ រដូវបឹទនេសាទ
Filed in: ព័ត៌មានថ្មី, ព័ត៌មានស៊ើបអង្កេត