ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្របីស៊ីស្រូវ បងមិនហ៊ានដេញ ក្របីដើចេញ បងដេញឲ្យស្រីមើល​ រថយន្តក្រឡាប់ ធ្លាយសុទ្ធតែឈើ ទើបមេព្រៃចាប់

ក្រចេះ៖ នៅរំលងអាធ្រាត ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៥មាន រថយន្ដយីឌុបមួយគ្រឿង ដឹកឈើប្រណិត ប្រភេទធ្នង់រាប់ពាន់កំណាត់ គឹតប្រមាណរាប់សឹបម៉ៃត្រគូប ក្រឡាប់ផ្ងារពោះ ចេញឈើពាសពេញផ្លូវ ជាតិលេខ៧ ត្រង់ចំណុចភូមិស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បណ្តាលអោយភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ។

សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែក បានបញ្ជាក់ថា រថយន្ដយីឌុបនោះ ដឹកឈើពេញប្រៀប ក្រោយក្រឡាប់ចេញឈើ បានទៅប៉ះនឹង តូបលក់ចាប់ហួយ របស់ប្រជាពលរដ្ឋ បណ្តាលឲ្យខូចខាត អស់មួយចំនួន នាំឲ្យប្រជាពលរដ្ឋផ្អើលនៅក្នុងភូមិ ក៏បាននាំគ្នាប្រមូលឈើទាំងនោះ យកទៅទុកអស់មួយចំនួនធំ រហូតដល់សមត្ថកិច្ចមកដល់ ទើបហាមឃាត់ មិនឲ្យប្រជាពលរដ្ឋ យកឈើបន្តទៀត។

លោក ឡាយ ធុច នាយសង្កាត់រដ្ឋបាលព្រៃឈើស្នួល បានឲ្យដឹងថា ឈើទាំងនោះ ជាឈើប្រណិតប្រភេទធ្នង់ ហើយលោកបានឲ្យកំលាំងរបស់លោក នាំយកមករក្សាទុក នៅសង្កាត់រដ្ឋបាលមួយចំនួន និងមួយចំនួនទៀត យកមករក្សាទុក នៅសួនអាពាហ៍ពិពាហ៍ ផ្នែករដ្ឋបាលព្រៃឈើស្នួល តែមិនទាន់ដឹងតួលេខពិតប្រាកដនៅឡើយទេ។ រីឯរថយន្ដប្រគល់ ឲ្យនគរបាលចរាចរណ៍ យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកស្នួល។

សូមបញ្ជាក់ផងដែរថា នេះហើយ ក្រុមឈ្មួញរកស៊ី ឈើខុសច្បាប់ ហើយនេះសរបញ្ជាក់ផងដែរ រដ្ឋបាលព្រៃឈើអន់មៃនទៃន ទាល់តែរថយន្តក្រឡាប់ ខ្ជាក់ឈើអញ្ចឹង ទើបបានដឹងថាជា រថយន្តដឹកឈើ នេះហើយ ជាមន្រ្តីជំនាញ ដែលធ្វើការបំរើជាតិពិតជាខ្លាំងមែន!!បើរដ្ឋាភិបាលថ្នាក់លើ ទុកមនុស្ស បែបនេះ ឲ្យធ្វើការគ្រប់គ្រងព្រៃឈើបន្តទៀត ប្រាកដជាយ៉ាប់ ហើយមិនដឹងជាប៉ុន្មានពាន់រថយន្តដឹកឈើរបៀបនេះ ចេញដោយរលូនដែលមេព្រៃធ្វើមិនដឹងនោះក្របីស៊ីស្រូវ បងមិនហ៊ានដេញ ក្របីដើចេញ បងដេញឲ្យស្រីមើល​។

មន្រ្តីរាជរដ្ឋាភិបាល កំពូលៗខំប្រឹងធ្វើការ តែបើមន្ត្រីថ្នាក់ក្រោម ធ្វើតែបែបនេះ ប្រាកដជាបងប្អូនប្រជាពលរដ្ឋ អស់ជំនឿទៅលើរដ្ឋាភិបាលហើយ។
គេពុំដឹងថា ម្ចាស់ឈើជានណារនោះឡើយ​ តៃប្រភពសង្ស័យថាជា របស់ឩកញ៉ាម្នាក់ដៃលល្បីឈ្មោះ រកស៊ីនឹងកាងឈើខុសច្បាប់ នៅខេត្តក្រចេះ ហើយកំពុងរត់ការ បិទមាត់អ្នកកាសែតនៅភ្នំពេញ៕

Untitled-4Untitled-2(1)

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.