ព័ត៌មាន​ថ្មី
មេទ័ពក​​ម្ពុ​ជា ប្រា​​ប់​អ​នុ​ព័​ន្ធ​យោ​ធា​ និ​​ង​ទូ​ត​នា​នា​១​៣​ប្រ​ទេ​ស​ថា​ ថៃ​ចា​​ប់​ទា​ហា​ន​ក​ម្ពុ​ជា​២​០​នា​ក់​ ​​(​រ​ត់​រួ​ច​ម្នា​ក់​ ​ស​ង្ស័​​យ​ស្លា​ប់​២​នា​ក់)​ ​​ក្រោ​យ​បទ​​ឈ​ប់​បា​ញ់ ​ចូ​ល​ជា​ធ​រ​មា​ន ដោ​យ​​ទា​ហា​ន​ថៃ​ ធ្វើ​ជា​ម​ក​ចា​ប់​ដៃ​ ​​ជា​មួ​យ​ទា​ហា​ន​ក​​ម្ពុ​ជា នៅ​​ស​ម​រ​ភូ​មិ​ជាំ​តែ​​ ​រួ​ច​ហើ​យ​ភ្ជ​ង់​ចា​ប់​ខ្លួ​ន​តែ​ម្ត​ង​ ​ម​ក​ទ​ល់​​ពេ​លនេះ​ ​មិ​ន​ទា​ន់​ដោះ​លែ​ង​ | ដល់ម៉ោ​ងប​ទ​ឈ​​ប់​បា​ញ់ ​នៅ​ស​ម​រ​ភូ​មិ​ជួ​រ​មុ​​ខ​ ​ស្ងា​ត់​កា​រ​ប្រ​យុ​ទ្ធគ្នា​ ​គិ​ត​ត្រឹម​ម៉ោ​ង​០​០​៖៣​០​​នា​ទី | សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​​ន ប្រ​​ធា​ន​ព្រឹ​ទ្ធ​ស​ភា​នៃ​ក​ម្ពុ​ជា​ ៖​ ​«​ស​មិ​​ទ្ធិ​ផ​ល​នៃ​គំ​និ​​ត​ផ្តួ​ច​ផ្តើ​ម​​ដ៏​ប្រ​ពៃ​រ​ប​​ស់​​ ​ឯ​ក​ឧ​ត្ត​​ម​ ​ដូ​ណា​ល់​ ​ត្រាំ​ ​ ​បា​ន​ស​ង្រ្គោះ​ជី​វិ​ត​ម​នុស្ស​ ​រា​ប់​ពា​ន់​ម៉ឺ​ន​នា​ក់​ពី ​ស​ង្រ្គា​ម​ក​ម្ពុ​ជា​និ​ង​ថៃ​»​ | ស​ម្តេច​​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​ប្រ​កា​ស​​ពី ​ល​ទ្ធ​ផ​ល​ដ៏​ត្រ​ចះ​ត្រ​ច​ង់​ ​​ដោ​យ​ភា​គី​ក​ម្ពុ​ជានិ​​ង​ថៃ​ ​បា​ន​ឯ​ក​ភា​ព​គ្នាលើ ចំ​​ណុ​ច​សំ​ខា​​ន់ៗ ​ដើ​ម្បី​ប​ញ្ច​ប់​ភា​ព​​តា​ន​តឹង ​និ​​ង​ស្តា​រ​ស​ន្តិ​ភា​ព​ឡើ​ង​វិ​ញ​ | ពិភពលោ​ក​គួ​​រ​តែ​ដឹ​ង​!​ | នាយក​​ដ្ឋា​ន​ប្រឆាំ​​ង​ប​ទ​ល្មើ​ស​ប​​ច្ចេ​ក​វិ​ទ្យា​ ​​អំ​ពា​វ​នា​វ​​ ​សូ​ម​កុំ​ថ​ត​​ ​ចែ​ក​រំ​លែ​ក​​ ​ឬ​ប​ង្ហោះ​តា​ម ប​ណ្តា​​ញ​ស​ង្គ​ម​ ប​​ង្ហា​ញ​រូ​ប​ភា​ព​​ ​ឬ​វី​ដេ​អូ​ ​ពី​ទី​តាំ​​ង​ឈ​រ​ជើ​ង​ ​ពី​កា​​រ​ចល័​​ត​ក​ង​ទ័​ព​ ​ឬ​ស​​ក​ម្ម​ភា​ព​នា​នា រ​​ប​ស់​ក​ង​ទ័​ព​​ ​ដើ​ម្បី​ជៀ​ស​វា​​ង​ កា​​​រ​កំ​ណ​ត់​​បាន​​ទីតាំ​ង​​រ​បស់​ ​ក​ង​ទ័​ព​យើ​ង​ពី​ស​ត្រូ​វ​ | ឯកឧ​ត្ត​ម​ ​នេ​​ត្រ ​ភ​ក្ត្រា​៖​ ​តំ​ណា​ង​ថៃ​ ​នៅ​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​​គេ​ច​ខ្លួ​ន​ពី​អ្ន​ក​​សា​រ​ព័​ត៌​មា​ន​ ​ខ​ណៈ​​ក​ម្ពុ​ជា ​​ប​ង្ហា​​ញ​ភា​ព​ប្រា​ក​ដ​ប្រ​ជា​ | អ្នកនាំ​ពា​ក្យ​​ក្រ​សួ​ង​កា​រ​ពា​រ​ជា​តិ​ក​ម្ពុ​ជា​ ​៖​ ​កា​រ​ដើ​រ​ជា​ន់​មី​ន រ​ប​​ស់​ទា​ហា​ន​ថៃ​ ​គឺ​ជា​កា​រ​រៀ​ប​ចំ​ទុ​ក​ជា​មុ​ន ពី​​សំ​ណា​ក់​ថៃ​ខ្លួ​ន​ឯ​ង​ ​ដើ​ម្បី​យ​ក​ជា​លេ​ស ឈ្លា​ន​ពា​ន​​ក​ម្ពុ​ជា​ | ការ​ព​ង្រីក​កា​រ​វា​យ​ប្រ​ហា​រ រ​ប​​ស់​យោ​ធា​​ថៃ​ម​ក​លើក​ម្ពុ​​ជា ចេ​​ញ​ពី​តំ​ប​ន់​មា​ន​ទំ​នា​ស់​ ​ម​​ក​តំ​ប​ន់​គ្មា​ន​​ទំ​នា​ស់​ ​ជា​កា​រ​​ប​ង្ហា​ញ​ពី​ចេ​ត​នា​ ​ឈ្លា​ន​ពា​ន​ទឹ​ក​ដី​ក​ម្ពុ​ជា​ទាំ​ង​មូ​​ល​ ដែ​​ល​មា​ន​ការ​គ្រោ​​ង​ទុ​ក​ យ៉ា​ង​​ជា​ក់​លា​ក់​ | ឧបនា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​ប្រា​​ក់​ ​សុ​ខុ​ន​ ​ទ​ទួ​ល​ជួ​ប​​ជា​មួយ​ ​បណ្តា​អ​​ង្គ​ទូ​ត​ប​រ​ទេ​ស​ប្រ​​ចាំ​ក​ម្ពុ​ជា​ ​ដើ​ម្បី​ធ្វើ​កា​រ​ព​​ន្យ​ល់ អំ​ពី​​ស្ថា​ន​កា​រ​ណ៍​នៃ​ ជ​ម្លោះ​ព្រំ​ដែ​​ន​ក​ម្ពុ​ជា​-​ថៃ​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

គម្រោង​​​ជី​ក​​ផ្លូ​វ​ទឹក​ ​​ត​​​ភ្ជា​ប់​​​ទ​ន្លេ​ ​ទៅ​​​ស​មុ​​ទ្រ​ ​ត្រូ​វ​បា​​ន​​​រា​ជ​រ​ដ្ឋា​​ភិ​បា​ល​ ​​អ​នុ​​ម័​ត​​​ហើ​យ​ ​គ្រោ​​ង​​​ចំ​ណា​យ​​​​ថ​វិ​កា​ ​១​,​៧​០​០​​​លាន​​​ដុ​ល្លា​រ​ ​និ​ង​​​​ចំ​ណា​យ​ពេ​ល​ ​៤​​​ឆ្នាំ​​​

គម្រោង​​​ជី​ក​​ផ្លូ​វ​ទឹក​ ​​ត​​​ភ្ជា​ប់​​​ទ​ន្លេ​ ​ទៅ​​​ស​មុ​​ទ្រ​ ​ត្រូ​វ​បា​​ន​​​រា​ជ​រ​ដ្ឋា​​ភិ​បា​ល​ ​​អ​នុ​​ម័​ត​​​ហើ​យ​ ​គ្រោ​​ង​​​ចំ​ណា​យ​​​​ថ​វិ​កា​ ​១​,​៧​០​០​​​លាន​​​ដុ​ល្លា​រ​ ​និ​ង​​​​ចំ​ណា​យ​ពេ​ល​ ​៤​​​ឆ្នាំ​​​

រាជធានី​​ភ្នំ​ពេ​​ញ​​​ ​៖​ ​ទី​បំ​ផុ​ត​​​គ​ម្រោ​ង​​​ជី​​ក​​​ផ្លូ​វ​ទឹ​ក​​​ត​​​ភ្ជា​ប់​​​ពី​​​​ទ​ន្លេ​ ​ទៅ​កា​ន់​​​ស​មុ​ទ្រ​​​​រ​ប​ស់​​​ក​​​ម្ពុ​​​ជា​​ ​ដែ​ល​ជា​​គ​ម្រោ​ង​​​​ដ៏​​​មា​ន​​​សា​រៈ​សំ​ខា​ន់​​​ស​ម្រា​ប់​​​កា​រ​​ដឹ​ក​ជ​ញ្ជូ​ន​​​ទំ​និ​ញ​​​នោះ​ ​ត្រូ​វ​បា​ន​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​​អ​នុ​ម័​​ត​​​ឱ្យ​​​រៀ​ប​ចំ​​​ជី​ក​​​ហើ​យ​ ​ដោ​យ​​​គ្រោ​ង​​​ចំ​ណា​យ​​​ថ​វិ​កា​​ប្រ​មា​ណ​ ​១​,​៧​០​០​​​លា​ន​​​ដុ​ល្លា​រ​ ​និ​ង​​​ចំ​ណា​​យ​ពេ​ល​​​៤​​​ឆ្នាំ​​​។​ ​កា​​រ​សម្រេ​​ច​​នេះ​​ ​បា​ន​​​ធ្វើ​ឡើ​ង​​​នៅ​ក្នុ​ង​​​កិ​ច្ច​ប្រ​ជុំ​​​គ​ណៈ​រ​​ដ្ឋ​ម​ន្ត្រី​​​ដឹ​ក​នាំ​​​ដោ​យ​​​ស​ម្តេ​​ច​​​តេ​​​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​​ក​រ​ដ្ឋ​ម​ន្ត្រី​​​ក​ម្ពុ​ជា​ ​នា​​​ព្រឹ​ក​​​​ថ្ងៃ​​​សុ​ក្រ​ ​ទី​​​១​៩​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​​​២​០​២​​៣​​​នេះ​។​​

​មុននឹង​ការអនុម័ត​លើ​គម្រោង​នេះ សម្តេច​តេ​ជោ និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល បាន​បើក​ការជជែក​ដេញដោល​គ្នា​យ៉ាង​យកចិត្តទុកដាក់​បំផុត​។ ជាពិសេស​ស្តាប់​ការពន្យល់​នានា​ពី​សំណាក់​លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដែលជា​អ្នកសិក្សា និង​អនុវត្តន៍​គម្រោង​នេះ​។​

​កិច្ច​ពិភាក្សាបាន​ធ្វើឡើង​តាំងពី​ម៉ោង​១០​ព្រឹក រហូតដល់​ម៉ោងជាង ១​រសៀល​។ ជាមួយនឹង​ការអនុម័ត​នេះ សម្តេច​តេ​ជោ បានផ្តល់​អនុសាសន៍​ជាច្រើន​ពាក់ព័ន្ធ​ផលប៉ះពាល់​បរិស្ថាន ដែល​បណ្ដាលមកពី​ទឹកសមុទ្រ និង​បន្ត​ពិភាក្សា​ជាមួយ​គណៈកម្មាធិការ​ចម្រុះ នៃ​គណៈកម្មការ​ទន្លេមេគង្គ​បន្ថែមទៀត​។​

​គម្រោង​នេះ ត្រូវបាន​ដាក់ឈ្មោះថា «​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុរ​ភារ​កម្ម​ទន្លេបាសាក់​»​។ គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្ដុភារ​កម្ម​ទន្លេបាសាក់ មាន​គោលបំណង​ពង្រីក​នូវ​វិសាលភាព​នៃ​ការប្រើប្រាស់​សក្ដានុពល​លើ​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក សំដៅ​ចូលរួម​លើកកម្ពស់​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ឈានទៅ​មួយកម្រិត​ថែមទៀត និង​ផ្ដល់​ជា​ដំណោះស្រាយ​សមស្រប​លើ​បញ្ហា​ប្រឈម និង​ឧបសគ្គ​នានា នៃ​វិស័យ​ដឹកជញ្ជូន​តាមផ្លូវ​ទឹក​ដែល​បាន​និង​កំពុងតែជួបប្រទះ​នាពេល​បច្ចុប្បន្ន​។​

​បើតាម​លោក ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បានឱ្យដឹងថា គម្រោង​នេះ គឺជា​គម្រោង​ប្រវត្តិសាស្ត្រ​លើក​ទី​១ ក្នុង​វិស័យ​ដឹកជញ្ជូន​ផ្លូវទឹក​របស់​កម្ពុជា ដើម្បី​ត​ភ្ជាប់​ប្រព័ន្ធ​ទន្លេមេគង្គ និង​ផ្លូវ​សមុទ្រ​។ ការសិក្សា​សមិទ្ធិ​លទ្ធភាព​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុភារ​កម្ម​ទន្លេបាសាក់​នេះ ត្រូវបាន​បែងចែក​ជា​ពីរ​ដំណាក់កាល ដែល​ប្រើប្រាស់​រយៈពេល​សរុប ២៦​ខែ រួមមាន​៖ ដំណាក់កាល​ទី​១ ការសិក្សា​បឋម ប្រើ​រយៈពេល ១៤​ខែ និង​ដំណាក់កាល​ទី​២ ការសិក្សា​សមិទ្ធិ​លទ្ធភាព ប្រើ​រយៈពេល ១២​ខែ​។​

​ក្រុមការងារ​បច្ចេកទេស បានកំណត់​គោលដៅ​នៃ​ការសិក្សា​នេះ ដើម្បី​បង្កើន​អធិបតេយ្យភាព​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​របស់​កម្ពុជា កាត់បន្ថយ​ពេលវេលា ចម្ងាយ និង​ថវិកា កាត់បន្ថយ​នីតិវិធី​សម្រាប់​នាវា និង​ទំនិញ​ចូល​-​ចេញ ធ្វើឱ្យ​ចំណេញ និង​បង្កើនល្បឿន​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ ធ្វើ​សមាហរណកម្ម​ដឹកជញ្ជូន​តាមផ្លូវ​ទឹក តាមរយៈ​ការពង្រីក​ការតភ្ជាប់​ពហុ​មធ្យោបាយ​ដឹកជញ្ជូន កាត់បន្ថយ​ការខូចខាត​ផ្លូវថ្នល់ និង​ការកកស្ទះ​ចរាចរណ៍ និង​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​លើផ្លូវ​ថ្នល់​។​

​តាមរយៈ​ការសិក្សា​របស់​ក្រុមការងារ​បច្ចេកទេស បានបង្ហាញ​ឱ្យឃើញ​ផងដែរ​ថា តម្រាយ​ផ្លូវទឹក​ដែល​ត​ភ្ជាប់​ទៅ​ពី​ទន្លេ ទៅ​សមុទ្រ ស្រដៀង​គ្នា​នេះ ក៏​ធ្លាប់បាន​ជីក​តាំងពី​អាណាចក្រ​ហ្វូណន​មកម្ល៉េះ ហើយ​ផ្លូវទឹក​នេះ នឹងត្រូវ​កសាង​លើ​តម្រាយ​ខ្សែ​ផ្លូវទឹក​បុរាណ ដែល​បាន​បន្សល់ទុក​ស្រាប់​។​

​គម្រោង​នេះ ត្រូវបាន​សិក្សា​យ៉ាង​ល្អិតល្អន់​ជាទីបំផុត​ទាំង​លើ​បច្ចេក ទិដ្ឋភាព​ច្បាប់ ផលប៉ះពាល់ និង​ផលប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​។ ការសិក្សា ត្រូវបាន​បញ្ជាក់​លំអិត​ដូចខាងក្រោម​៖

* លក្ខណៈ​បច្ចេកទេស​ទូទៅ​របស់​ផ្លូវទឹក​៖ តាម​ការសិក្សា​ផ្លូវទឹក​នេះ​មាន​ប្រវែង​ប្រមាណ ១៨០​គីឡូម៉ែត្រ ចាប់ផ្តើម​ពី​ព្រែក​តាកែវ​នៃ​ទន្លេមេគង្គ ឆ្លងកាត់​តាម​ព្រែក​តា​ឯកនៃ​ទន្លេបាសាក់ រួច​ចូល​តាម​ព្រែក​តា​ហ៉ី​ង នៃ​ទន្លេបាសាក់​ស្រុក​កោះធំ និង​បន្ត​រហូតដល់​សមុទ្រ​ខេត្ត​កែប ដោយ​ឆ្លងកាត់​ខេត្ត​ចំនួន​៤ រួមមាន​៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប​ដែលមាន​ប្រជាជន​សរុប​ប្រមាណ ១.៦​លាន​នាក់ រស់នៅ​អម​សងខាង​ផ្លូវទឹក​នេះ​។​

* ការ​រចនា​ប្លង់​វិស្វកម្ម និង​ស្ថាបត្យកម្ម​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក សំណង់​ផ្លូវទឹក និង​សន្ទះ​ផ្លូវ​នាវាចរណ៍​៖ ការស្ថាបនា​ច្រាំង​នៃ​ផ្លូវ​នាវាចរណ៍​នេះ នឹង​ប្រើប្រាស់​វិធីសាស្ត្រ​ចំនួន​ពីរ​ប្រភេទ​ដែល​សមស្រប គឺ​ការដាំ​ស្មៅ​នៅក្នុង​ប្រឡាយ​នាវាចរណ៍ និង​ការរៀបចំ​ច្រាំងទន្លេ​បាសាក់​ចំណុច​ព្រែក​តា​ឯក រហូតដល់​ព្រែ​កតា​ហ៉ី​ង ដោយ​ប្រើប្រាស់ Geotextile និង​បាវ​ខ្សាច់ Geobag សម្រាប់​ការពារ​ការបាក់​ច្រាំង​។​

​គម្រោង​នេះ​នឹង​សាងសង់​សន្ទះ​ផ្លូវ​នាវាចរណ៍​ចំនួន​៣​កន្លែង ដែល​ស្ថិតនៅ​ខេត្តកណ្តាល ខេត្តតាកែវ និង​ខេត្ត​កែប សាងសង់​ស្ពាន​ចំនួន ១១​កន្លែង​។​

* លទ្ធផល​នៃ​ការសិក្សា​វិភាគ​ផ្នែក​ជលសា​ស្ត្រ និង​រំហូរ​ទឹក កករ​ទឹក និង​ការ​ជ្រៀតចូល​នៃ​ទឹកប្រៃ​៖ គម្រោង​នេះ​នឹងត្រូវ​ការប្រើប្រាស់​ទឹកជា​មធ្យម​តិចជាង ២​ភាគរយ ប៉ុណ្ណោះ​ពី​ទន្លេ និង​ព្រែក​ធម្មជាតិ ក្នុងស្ថានភាព​របប​ជល​សាស្ត្រ​ធម្មតា​។​

​ក្នុងករណី​មាន​បម្រែបម្រួល​អាកាសធាតុ ដែល​បណ្ដាលឱ្យ​កម្ពស់​ទឹកសមុទ្រ​កើនឡើង​លើសពី ០.៥​ម៉ែត្រ លើ​កម្រិត​ធម្មតា​ហើយ​ទ្វារ​នៃ​សន្ទះ​ផ្លូវទឹក​ត្រូវបាន​បើកចំហ ៩០​ភាគរយ​ក្នុង​មួយថ្ងៃ នោះ​អាច​បណ្តាលឱ្យ​មានការ​ជ្រៀតចូល​ទឹកប្រៃ​ពី​សមុទ្រ​ក្នុង​កម្រិត​អតិបរមា​ប្រមាណ​ត្រឹមតែ ១.២៣​ភាគរយ​ប៉ុណ្ណោះ ដែល​បរិមាណ​នេះ ជា​ចំនួន​តិចតួច និង​មិនអាច​បណ្តាលឱ្យមាន​ផលប៉ះពាល់​ជា​អវិជ្ជមាន​លើ​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី​នោះទេ​។ ក្នុងករណី​ដែល​បិទ​សន្ទះ​ផ្លូវ​នាវាចរណ៍ ១០០​ភាគរយ​ក្នុង​មួយថ្ងៃ នោះ​កម្រិត​ទឹកនឹង​នៅ​ដដែល ដោយ​មិនអាច​បណ្ដាលឱ្យ​បាត់បង់ ឬ​ប្រែប្រួល​រំហូរ​ទឹក​នោះទេ​។​

* លទ្ធផល​នៃ​ការវិភាគ និង​វាយតម្លៃ​ផ្នែក​បរិស្ថាន និង​ប្រព័ន្ធ​អេកូឡូស៊ី​៖ ក្នុងអំឡុងពេល​អនុវត្ត​គម្រោង​សាងសង់ អាច​នឹងមាន​ផលប៉ះពាល់​បរិស្ថាន​តិចតួច ប៉ុន្តែ​អាច​គ្រប់គ្រង​បាន​តាមរយៈ​ការប្រើប្រាស់​វិធាន​គ្រប់គ្រង​បរិស្ថាន និង​សំណល់​តាម​ស្ដង់ដារ​ជាតិ និង​អន្តរជាតិ​ដែលមាន​ស្រាប់ និង​ធ្លាប់បាន​អនុវត្ត​រួចមកហើយ​លើ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​របស់​ក្រសួង​ប្រកបដោយ​ប្រសិទ្ធភាព​។​

* លទ្ធផល​នៃ​ការសិក្សា និង​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់ និង​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥៖ គម្រោង​នេះ ជា​គម្រោង​ដែលមាន​លក្ខណៈ​ជាការ​ប្រើប្រាស់ និង​បង្វែរ​ទឹក​ចេញពី​ទន្លេបាសាក់ ដែលជា​ដៃ​មួយ​នៃ​ទន្លេ​មេ (​ក្នុង​អាង​ទន្លេមេគង្គ​) ទៅ​អាង​ទន្លេ​ដទៃ​ផ្សេងទៀត (​ក្រៅពី​អាង​ទន្លេមេគង្គ​)​។​

​យោងតាម​ខ្លឹមសារ​នៃ​មាត្រា​៥ នៃ​កិច្ចព្រមព្រៀង​មេគង្គ​ឆ្នាំ​១៩៩៥ ស្ដីពី​ការប្រើប្រាស់​ទឹក​ដោយ​សម​ហេតុផល និង​សមធម៌​នៅក្នុង​ដែនដី​រៀងៗ​ខ្លួន គម្រោង​នេះ អាចអនុវត្ត​បាន ដោយ​ភាគី​កម្ពុជា គ្រាន់តែ​អនុវត្ត​ធ្វើការ​ជូនដំណឹង​ជាមុន ទៅ​គណៈកម្មាធិការ​ចម្រុះ​នៃ​គណៈកម្មការ​ទន្លេមេគង្គ ដោយ​ភ្ជាប់​ជាមួយ​នូវ​របាយការណ៍​នៃ​ការសិក្សា​លម្អិត មុនពេល​ចាប់ផ្ដើម​ការងារ​សាងសង់​ប៉ុណ្ណោះ ដោយ​មិនចាំបាច់​ស្នើសុំ​ការយល់ព្រម​ណាមួយ​ពី​ប្រទេស​សមាជិក​គណៈកម្មការ​ទន្លេមេគង្គ​នោះឡើយ​។​

* លទ្ធផល​នៃ​ការវាយតម្លៃ​លើ​ផលប៉ះពាល់​ផ្នែក​សង្គម និង​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​៖ លទ្ធផល​នៃ​ការសិក្សា​បានបង្ហាញ​ថា តំបន់​ដែល​ផ្លូវទឹក​ឆ្លងកាត់​សុទ្ធសឹងតែ​ជា​តំបន់​វាលស្រែ ព្រែក ឬ​ស្ទឹង​ធម្មជាតិ និង​ជា​តំបន់​វាលទំនាប​លិច​ទឹក​ស្រាប់ ហើយ​ជា​តំបន់​មាន​ដង់ស៊ីតេ​ប្រជាពលរដ្ឋ​រស់នៅ​តិចតួច និង​មិនមាន​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​ធំៗ​នោះទេ​។ តាមរយៈ​ការវាយតម្លៃ​លើ​ផលប៉ះពាល់​លម្អិត និង​បទពិសោធន៍​ដែល​បាន​ជួបប្រទះ​កន្លងមក​បង្ហាញថា ទំហំ​នៃ​ផលប៉ះពាល់ គឺ​ស្ថិតក្នុង​កម្រិត​តិចតួច ដែល​ងាយស្រួល​ក្នុងការ​គ្រប់គ្រង និង​ដោះស្រាយ​។​

* លទ្ធផល​នៃ​ការវិភាគ និង​វាយតម្លៃ​ផ្នែក​សេដ្ឋកិច្ច ការវិនិយោគ និង​គណនា​ផលប្រយោជន៍​សេដ្ឋកិច្ច​៖ គម្រោង​ផ្លូវទឹក​ថ្មី​នេះ ត្រូវបាន​ប៉ាន់​ស្មានថា នឹងត្រូវ​ចំណាយ​ទុនវិនិយោគ​ប្រមាណ ១,៧០០​លាន​ដុល្លារ​អាមេរិក និង​ប្រើប្រាស់​រយៈពេល​សាងសង់​ប្រមាណ ៤​ឆ្នាំ​។​

​គម្រោង​នេះ នឹង​ជួយ​កាត់បន្ថយ​រយៈពេល និង​ចម្ងាយ​នៃ​ការដឹកជញ្ជូន​នាពេល​បច្ចុប្បន្ន ដែល​ត្រូវ​ឆ្លងកាត់​តាម​កំពង់ផែ​កៃ​មែ​ប​របស់​វៀតណាម​ប្រមាណ ៦៩​គីឡូម៉ែត្រ ពី​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ ទៅ​កំពង់ផែ​ក្រុងព្រះសីហនុ និង​ប្រមាណ ១៣៥​គីឡូម៉ែត្រ ពី​កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ ទៅ​កំពង់ផែ​ខេត្តកំពត​។​

​គម្រោង​នេះ នឹង​ផ្ដល់​ផលចំណេញ​លើ​តម្លៃ​ដឹកជញ្ជូន​ប្រមាណ ១៧០​លាន​ដុល្លារ​អាមេរិក សម្រាប់​ទំនិញ​ប្រភេទ​កុងតឺន័រ ២០​ហ្វី​ត ស្មើនឹង (១TEUs) និង​ចំណេញ​ប្រមាណ ២២៣​លាន​ដុល្លារ​អាមេរិក សម្រាប់​ទំនិញ​ប្រភេទ​កុងតឺន័រ ៤០​ហ្វី​ត (២TEUs) ដែល​តម្លៃ​នេះ គឺ​ទាប​ជាង​តម្លៃ​ដឹកជញ្ជូន​នាពេល​បច្ចុប្បន្ន​ប្រមាណ ១៦​ភាគរយ​។​

​គម្រោង​នេះ នឹង​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​រួមមាន​ដូចជា ការបង្កើត​តំបន់​ពាណិជ្ជកម្ម និង​មជ្ឈមណ្ឌល​ភស្ដុភា​រកម្ម ការអភិវឌ្ឍ​ផែ​រណប​ថ្មីៗ​ជាច្រើន ការពង្រីក​តំបន់​អភិវឌ្ឍន៍​កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និង​ចិញ្ចឹមសត្វ ការជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ប៉ូល​សេដ្ឋកិច្ច​ទី​៤ របស់​កម្ពុជា ការបង្កើត​ការងារ​បន្ថែម​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ កំពង់ផែ​ស្វយ័ត​ក្រុងភ្នំពេញ និង​កំពង់ផែ​ផ្សេងទៀត ការជំរុញ​ការអភិវឌ្ឍ​ទីក្រុង និង​នគរូបនីយកម្ម និង​ការជំរុញ​ការរីកចម្រើន​ផ្នែក​អចលនទ្រព្យ​៕​ដកស្រង់ពី Freshnews

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.