ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

មរតកវប្បធម៌ជាតិខែ្មរ ត្រូវបានទទួលរងនូវការ មាក់ងាយ ដោយសារមគ្គុទេសក៍ទេសចរណ៍ និងការធ្វេសប្រហៃស របស់ឆ្មាំយាមប្រាសាទ

ខេត្តសៀមរាប៖ កាលពីរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងខណៈពេលដែលភ្នាក់ងារសារព័ត៌មាន បានចុះទៅថតផ្តឹត យករូបភាព នៅរមណីយដ្ឋានប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹងជាតិខ្មែរ ជាមួយគណៈប្រតិភូ នៃសាធារណរដ្ឋ ប្រជាមានិតចិន ត្រូវបានក្រុមឆ្មាំយាមប្រាសាទ បានធ្វើការរារាំង សួរនាំនូវលិខិតអនុញ្ញាត ពីអ្នកសារព័ត៌មាន ប៉ុន្តែអ្នកព័ត៌មានបានឆ្លើយទៅតាមសំនួរ រាល់ការសួរនាំរបស់ពួកគេផងដែរ ។
សកម្មភាពទាំងនេះ អ្នកសារព័ត៌មានបានជួបប្រទះស្ទើរគ្រប់ៗគ្នា ចំពោះជនមានបំណងអាក្រក់វិញ ឆ្មាំយាម
ប្រាសាទមិនយកភ្នែកមើល តែអ្នកព័ត៌មាន មិនចង្អៀតចង្អល់ នូវទង្វើររបស់ឆ្មាំប្រាសាទប្រុសស្រីនោះឡើយ ។ តាមការលើកឡើង របស់អាជ្ញាធរជាតិអប្សរា ក្នុងពេលកន្លងមក បានដាក់កម្លាំងឆ្មាំយាមប្រាសាទ ជាច្រើននៅតាម បណ្តាប្រាសាទនៅក្នុងតំបន់អង្គរ ក្នុងការយាមឃ្លាំមើល ចំពោះជនខិលខូច ជាភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដែលតែងលួចថតសកម្មអាក្រាត នៅតាមប្រាសាទ ក្នុងការបន្ទាបបន្ថោកពីវប្បធម៌ជាតិ ដែលជាភារកិច្ចរបស់ អស់លោក លោកស្រីជាឆ្មាំយាមប្រាសាទទាំងនោះ ។
តែគួឲ្យសង្វែក ចំពោះប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិខ្មែរ ត្រូវបានគេកំពុងមាក់ងាយយ៉ាងខ្លាំង ដែលជា ទង្វើររបស់មគ្គុទេសក៍ទេសចរណ៍មួយចំនួន បានឲ្យអ្នកថតរូប នៅក្នុងតំបន់អង្គរមួយចំនួន បាននាំភ្ញៀវទៅថត នៅមាត់ស្រះខាងជើង ដោយធ្វើកាយវិការ យកម្រាមដៃចាប់នៅលើ កំពូលប្រាសាទ ហើយកន្លងមក ក៏មានមួយចំនួនកែ ច្នៃជារូបភាព ផ្សេងៗផងដែរ ។ ទង្វើដែលមគ្គុទេសក៏ទេសចរណ៍ និង ជាងថតរូបមួយចំនួន បានកំពុងធ្វើនេះ ពួកឆ្មាំយាមប្រាសាទទាំងនោះ មិនបានយកភ្នែកមើល ហើយមិន បារម្មណ៍ពីភារកិច្ចរបស់ខ្លួនត្រូវធ្វើអ្វីខ្លះនោះទេ ឬមួយក៏ឆ្មាំយាមប្រាសាទ ឈរជើងចាំហាម ឃាត់ អ្នកសារព័ត៌មានក្នុងក្របខណ្ឌរបស់រដ្ឋ បម្រើរាជរដ្ឋាភិបាលនោះ ។ ឫក៍អ្នកព័ត៌មាន មិនបានផ្តល់នូវផលប្រយោជន៍ដល់អ្នកទាំងនេះ មិនតែប៉ុណ្ណោះ ពួកឆ្មាំតាមថតរូបភាព អ្នកសារព័ត៌មានទៀតផង ឬមួយខ្លាចអ្នកសារព័ត៌មានយើង ទៅបំបែកឆ្នាំងបាយរបស់ពួកគេ កំពុងទទួលនូវ លាភសក្ការៈ នោះគ្រាន់តែថតយកព័ត៌មាន ដើម្បីផ្សព្វផ្សាយសោះ បែជាពួកយើងខុសទៅវិញ ។
ក្នុងនាមអ្នកសារព័ត៌មាន សុំសំណូមពរផងដែរ ចំពោះឯកឧត្តមអគ្គនាយកអាជ្ញាធរជាតិអប្សរា ដែលទើបបាន ចូលកាន់តំណែងនៅពេលថ្មីៗនេះ សូមជួយមើល នូវរាល់ទង្វើររបស់ក្រុមឆ្មាំយាមប្រាសាទ នៅតាមប្រាសាទក្នុង តំបន់ អង្គរផង តើអ្នកសារព័ត៌មានយើង ផ្តិតយកព័ត៌មាន នៅក្នុងតំបន់អង្គរ ដើម្បីយកបម្រើផលប្រយោជន៍ របស់បុគ្គល ឬ ក៏ដើមី្បសេដ្ឋកិច្ចជាតិ ឬ ក៏វិទ្ធង្សនាដល់សង្គមជាតិ ។
ក្នុងនាមអ្នកសារព័ត៌មានទាំងអស់ សំណូមពរដល់ អគ្គនាយកអាជ្ញាធរជាតិអប្សរា ក៍ដូចជា មន្ទីរទេសចរណ៍ មន្ទីរវប្បធម៌ និង វិចិត្រសិល្បះខេត្ត និង កម្លាំងសមត្ថកិច្ចប្រចាំតំបន់អង្គរ សូមធ្វើការពិនិត្យ នូវរាល់ទង្វើរដែលតែង កើតមានឡើងនៅ ក្នុង តំបន់អង្គរ ដើមី្បធ្វើការលុបបំបាត់ នូវបញ្ហាមួយចំនួនកន្លងមក ដែលធ្វើឲ្យប៉ះពាល់ ដល់ វប្បធម៌ជាតិ ពីសំណាក់ជនមួយក្តាប់តូច ដែលគិតពី ផលប្រយោជន៍ផ្ទាល់ខ្លួននោះ ៕

ទទួលពីមន្ទីរព័ត៌មាន តាមអភិបាលខេត្តសៀមរាប សម្រួលដោយប៊ុនធឿន ( សៀមរាប )

2015-09-05_1340482015-09-05_134144

Filed in: ព័ត៌មានជាតិ, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 6271 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.