កំពង់ធំៈ ប្រជាពលរដ្ឋ៨០០គ្រួសារ ឃុំបឹងល្វាស្រុកសន្ឬុកខេត្តកំពង់ធំ កំពុង រស់នៅក្រោមការគ្រប់គ្រង់ ដោយអានាធិបតេយ្យ របស់ជន ដែល ជាអតីតទណ្ឌិត ជាប់ពន្ឋនាគារ ជាច្រើនលើក បានតាំងខ្លួន ជាប្រធានអបគមន៍ បង្កើតបក្សពួក គ្រប់គ្រង់ ដែនដីអានាធិបតេយ្យ ដោយសារឃុំបឹងល្វានៅតំបន់ដាច់ស្រយ៉ាលទើបពួកគេ តាំងខ្លួនជាអ្នកគ្រប់គ្រងដី របស់ប្រជាពលរដ្ឋ បានកំណត់ឲ្យប្រជាពលរដ្ឋ បង់លុយក្នុងមួយគ្រួសារ ចាប់ពី១០០ដុល្លា ដល់ទៅ១៧០០ ដុល្លា តាមទំហំដី ប្រជាពលរដ្ឋណា មិនបង់លុយ ឲ្យថ្លៃគ្រប់គ្រងទេ ពួកគេ និងដកយកដីវិញ មិនឲ្យ ប្រជាពលរដ្ឋណាតវ៉ាឡើយ ។
ភាពភ័យខ្លាច របស់ប្រជាពលរដ្ឋ រស់ក្រោមការឈឺចាប់ និងសម្រក់ទឹកភ្នែក ប្រៀបបានទៅនឹងជំនាន់ ៣ឆ្នាំ ២០ ខែ ២០ថ្ងៃ ក្នុងរបបផ្តាច់ការខែ្មរក្រហម ខណៈពេលដែលឈានដល់ឆ្នាំ ២០១៥ សម័យតេជោសៃនទៅហើយនោះ ប្រជាពលរដ្ឋ ៨០០គ្រួសារនៅតៃរងទុក្ខវេទនា ទាំងផ្លូវចិត្ត និងផ្លូវកាយ ដោយសារក្រុមបក្សពួកក្រុមរបស់លោក វង់ វិន បានបង្កើតដែនដីអបគមន៏ បង្ខំឲ្យប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិ អូរអង្គុញក្រោម ភូមិអូអង្គុញលើ ភូមិ អូញ៉ាច់ ភូមិ អូអំពិល ស្ថិតនៅក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ បង់លុយថ្លៃការពារ ឬក៏បង់ពន្ឋដីឲ្យពួកគេ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋណា មិនបង់លុយឲ្យពួកគេ គេនឹងវាយធ្វើបាបប្តី និងប្រពន្ឋ ព្រមទាំងដកយកដី មិនឲ្យប្រជាពលរដ្ឋ អាស្រ័យផលបន្ត មិនតែប៉ុណ្ណោះ ដីប្រជាពលរដ្ឋរស់នៅសុខ ឈ្មោះ វង់ វិន រួមទាំង បក្សពួក បានដកយកដីលក់ឲ្យអ្នកដ៏ទៃ ថែមទាំងសាងសង់ផ្ទះលើដី របស់ប្រជាពលរដ្ឋទៀតផង ។
ដោយមានការត្អូញត្អែ និងភ័យខ្លាច និងការគំរាមសំលាប់ ពុំមានប្រជាពលរដ្ឋណាម្នាក់ ហ៊ានចេញមុខតវ៉ានោះទេ ដោយសារតំបន់ខាងលើ នៅដាច់ស្រយាល ពុំមានសន្តិសុខសម្រាប់ពួកគាត់ ទើបលោក មេភូមិ ព្រមទាំងប្រជាពលរដ្ឋ ប្រមាណជាង ១០នាក់ បានងើបឡើង ដើម្បីតស៊ូប្តូរស្លាប់ ប្រសើរជាជាងការស្លាប់ ដោយ ជនអន្ទពាលសំលាប់ បានសុខចិត្ត ដឹកជញ្ជូនអ្នកសារព័ត៌មាន ដែលមានចម្ងាយជាង២០០គីឡូម៉ែត្រ ដើម្បីចុះទៅថតរូបភាព តំបន់អានាធិបតេយ្យ នៅថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០១៥ ដែលផ្លូវសែនពិបាក ដែល ជនខិលខូចគិតថា គ្មានសត្ថកិច្ច ឬអ្នកសារព័ត៌មានណាទៅដល់ ទើបបានបក្សពួកជនខិលខូច បានបង្កើតជា តំបន់អបគមន៏ ធ្វើអ្វីតាំអំពើចិត្ត មិនគោរពច្បាប់រដ្ឋនោះឡើយ ។
គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា បានជម្រាបជូន ដល់អភិបាលខេត្តកំពង់ធំ លេខ ១៧២ រ.ស .គ១ តាមរយះសម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធាន រដ្ឋសភា ស្នើឲ្យចាត់វិធានការ ចំពោះជនដៃលគំរាមគំហែង រំលោភយកដី និងជំរិតទាប្រាក់ពីប្រជាពលរដ្ឋ ចំនួន ៨០០ គ្រួសារ នៅភូមិ អូញ៉ាច់ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ និងធ្វើអន្តរាគមន៍ ចាត់វិធានការចំពោះ លោក វង់ វិន និងលោក ខាត់ ឈុន ឈ្មោះ គ្រីម សៀត ឈ្មោះ ម៉ាត់ សេន លោកហាក់ សារ៉ាត់ ដែលជានាយប៉ុស្តិ៍រដ្ឋបាលឃុំបឹងល្វា លោក កែវ សុវណ្ណ ដោយបានបញ្ជាក់ថា ជនទាំង៦នាក់នេះ បានធ្វើសកម្មភាព ជំរិតទារ លុយ រំលោភដីធ្លី សំលាប់មនុស្ស ។
ប្រជាពលរដ្ឋ ដែលរស់នៅលើទឹកដីនេះ ភាគច្រើនគឺបងប្អូនខ្មែរឥស្លាម និងខ្មែរ ប្រាប់ឲ្យដឹងថា លោក វង់ វិន ធ្លាប់ជាប់គុគជាច្រើនដងហើយ បានតាំងខ្លួនជាអធិរាជ ចង់បង្កើត តំបន់គ្រប់គ្រង់ដោយខ្លួនឯង រួមទាំង បក្សពួក បានធ្វើសកម្មភាពព្រៃផ្សៃ មកលើប្រជាពលរដ្ឋ សម្លាប់ប្តី យកប្រពន្ឋគេ ខ្លាចប្រពន្ឋរត់ទៅតាមប្តីគេ វិញសុខចិត្តបាញ់ចោល ជំរិតទារលុយ ប្រជាពលរដ្ឋ បើមិនឲ្យវាយធ្វើបាប យកដីប្រជាពលរដ្ឋលក់ឲ្យអ្នកដ៏ទៃ នៅក្នុងភូមិ ពុំមានស្រីៗរស់នៅទេ ដោយសារតែកន្លងមក មានករណី ប្លន់រំលោភ ហើយពុំអាចប្តឹងសមត្ថកិច្ច ប៉ូលិសបានទេ ដោយសារតែលោក ហាក់ សារ៉ាត់ ជាមេប៉ុស្តិ៍ឃុំបឹងល្វា
ជាបក្សពួកជនល្មើសទាំងនេះ ហើយពុំមាន អ្នកណារកខុសត្រូវអោយពួកគាត់នោះឡើយ ។
ពូកគាត់បានបន្តថា ប្រជាពលរដ្ឋ៨០០គ្រួសារ ត្រូវបានរស់នៅដោយគ្មាន លិខិតស្នាម ដោយក្លាយជាជន រស់នៅមិនស្របច្បាប់ ដោយសារតែគាត់បាន សុំផ្លាស់ទីលំនៅ ពីខេត្តកំពង់ចាម មករស់នៅក្នុងខេត្តកំពង់ធំ ព្រម ទាំងបានបង់លុយ ក្នុងមួយគ្រួសារ ១០ ម៉ឺនរៀលឲ្យលោក ហាក់ សារ៉ាត់ ដើម្បីចេញលិខិតស្នាក់នៅ ចំនួន ៣០០ គ្រួសារ តែលោក ហាក់ សារ៉ាត យកទាំងលុយ យកទាំងលិខិតផ្ទេរមក ហើយពុំបានចេញលិខិត ស្នាក់នៅស្របច្បាប់ អោយពួកគាត់នោះទេ ជាហេតុធ្វើឲ្យគាត់ ពុំបានទៅបោះឆ្នោត ដោយសារតែ ខាងខេត្តកំពង់ចាម គេលុប ឈ្មោះរីឯ ខាងកំពង់ធំ មិនចុះបញ្ជីឲ្យ ក្លាយជាមនុស្សរស់នៅមិនស្របច្បាប់ ទើបត្រូរវង់វិននឹងបក្សពួក បង្កើតតំបន់អបគមន៏ គ្រប់គ្រងគំរាមគំហៃងពួកគាត់។ពុំអាចសុំការបំភ្លឺ ពីលោកហាក់ សារ៉ាត នឹងក្រុមវង់ វិនបានឡើយ សុំលោកអភិបាលខេត្តកំពង់ធំ នឹងលោកអភិបាលស្រុកសន្ទុក ជួយប្រជាពលរដ្ឋរងគ្រោះផង៕
ប្រជាពលរដ្ឋ ភូមិអូរញ៉ាច់ កំពុងរស់នៅ ក្រោមការគ្រប់គ្រង អានាធិបតេយ្យ ដោយក្រុមអបគមន៏ សុំអោយសមត្ថកិច្ចជួយ
Filed in: ព័ត៌មានថ្មី, ព័ត៌មានស៊ើបអង្កេត