ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯក​ឧត្ត​ម​​ប​ណ្ឌិ​ត​ ​ហ៊ុ​ន​ ​ម៉ាណែ​ត​៖​ ​ប្រ​ជា​ជ​​ន​ជា​ម្ចា​ស់​ប្រ​ទេ​​ស​ ​ហើ​យ​ម​ន្ត្រី​រា​ជ​ការ​ ​ជា​អ្ន​ក​ប​ម្រើ​​រា​ស្ត្រ​

ឯក​ឧត្ត​ម​​ប​ណ្ឌិ​ត​ ​ហ៊ុ​ន​ ​ម៉ាណែ​ត​៖​ ​ប្រ​ជា​ជ​​ន​ជា​ម្ចា​ស់​ប្រ​ទេ​​ស​ ​ហើ​យ​ម​ន្ត្រី​រា​ជ​ការ​ ​ជា​អ្ន​ក​ប​ម្រើ​​រា​ស្ត្រ​

ឯក​​ឧ​ត្ត​ម​ប​ណ្ឌិ​ត​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​នៅ​ថ្ងៃ​​ទី​២​៧​ ​ខែ​មេ​សា​ ​ឆ្នាំ​២​០​២​៣នេះ​ ​​បា​នលើ​​កឡើ​ង​ថា​ ​ប្រ​ជា​ជ​ន​​ជាម្ចា​ស់​ប្រ​ទេ​ស​ ​ហើ​យ​ម​​ន្ត្រី​រា​ជ​កា​រ​ជា​អ្ន​ក​ប​ម្រើ​រា​ស្ត្រ​ ​ក្នុ​ង​ន័​យនេះ​​ ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ដែ​ល​ដឹ​ក​នាំ​ដោ​យ​ ​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​​ន​ សែ​ន​ ​តែ​ង​បា​ន​ត​ម្ក​ល់​ផ​ល​ប្រ​យោ​ជ​ន៍​រ​ប​ស់​ប្រ​ជា​ជ​ន​ជា​ធំ​ ក្នុ​ង​​គ្រ​ប់​កា​លៈ​ទេ​សៈ​ ​ដូ​ច​ដែ​ល​ស្តែ​ង​ឡើ​ង​តា​ម​រ​យៈ​កា​រ​ប​ង្កើ​ត​យ​​ន្ត​ការ​​ជា​ច្រើ​ន​ចុះ​ប​ម្រើ​ប្រ​ជា​ព​ល​រ​ដ្ឋ​ផ្ទា​ល់​នៅ​តា​ម​មូ​ល​ដ្ឋា​ន​ ​​និ​ង​កា​រ​ព​ង្រឹ​ង​នូ​វ​ក្រ​ម​សី​ល​ធ​ម៌វិ​ជ្ជា​ជី​​វៈ​រ​ប​ស់​ម​ន្ត្រី​កា​រ​នៅ​ក្នុ​ង​ពេ​ល​បំ​ពេ​ញ​មុ​ខ​ងា​រ​។​

ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងពិធីកាត់ឫសសីមា និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តថ្មី ហៅវត្តគ្រើល ស្ថិតក្នុងភូមិបន្ទាយបុស្ស ឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏អនុមោទនាត្រេកអរជាមួយប្រជាពលរដ្ឋក្នុងឃុំអន្សោង ស្រុកកំពង់ត្របែក ក៏ដូចជានៅទូទាំងខេត្តព្រៃវែង ចំពោះសមិទ្ធផលជាច្រើនដែលបន្តកើតមានឡើង ក្នុងទីអារាមវត្តគ្រើលដ៏ចំណាស់ដែលរងការបំផ្លិចបំផ្លាញខ្លាំងក្នុងសម័យសង្គ្រាម ក្រោមកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទជិតឆ្ងាយ ព្រមជាមួយនឹងការចូលរួមគាំទ្រពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការមន្ទីរ-អង្គភាពជុំវិញខេត្ត។

ឯកឧត្តមបន្ដថា ក្នុងកាលៈទេសៈសុខសន្តិភាព សេរីភាព និងភាពសម្បូរសប្បាយរុងរឿងដូចបច្ចុប្បន្ន, ប្រជាពលរដ្ឋបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលនានាទាំងផ្នែកសាសនា និងអាណាចក្រ ទៅតាមបំណងប្រាថ្នារៀងៗខ្លួន ព្រោះប្រជាពលរដ្ឋមានក្តីសង្ឃឹមជឿជាក់ថា សមិទ្ធផលទាំងអស់ដែលកើតមានឡើង នឹងនៅបន្តឋិតថេរគង់វង្សរាប់ជំនាន់តទៅ នៅក្រោមស្ថិរភាពរឹងមាំ ដែល សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្តេជ្ញាការពារដាច់ខាតសម្រាប់ជាតិ និងប្រជាជន។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្ត, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្រ្តីរាជការក្នុងខេត្តព្រៃវែងទាំងមូល ដែលបានបំពេញតួនាទី និងភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរក្សានូវសន្តិសុខ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមជាមួយនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព សំដៅធ្វើយ៉ាងណា បង្កលក្ខណៈដល់ការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរទ្បើងបន្ថែមទៀត៕ដកស្រង់ពីវិមាន៧មករា

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.