ខេត្តកំពង់ធំ៖ សិក្ខាសាលាស្តីពីការកិច្ចដំណើរការ របស់មណ្ឌុលអភិវឌ្ឍធនធានមនុស្សខេត្តកំពង់ធំ ត្រូវបានរៀបចំឡើង នៅក្នុងសាលប្រជុំខេត្ត ព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៥ ក្រោមអធិបតី ភាព ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួម ពីមន្ត្រីរាជការ សរុបចំនួនជិត៣០០នាក់!
ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៏ថាសិក្ខាសាលាស្តីពីការកិច្ចដំណើរការ របស់មណ្ឌុលអភិវឌ្ឍធនធានមនុស្សខេត្តកំពង់ធំ នៅថ្ងៃនេះ គឺមានគោលបំ
ណង លើកកម្ពស់សុខុមាលភាព និងគុណភាពជីវិតរស់នៅ របស់ប្រជាពលរដ្ឋ ពង្រឹងភាពអង់
អាចក្លាហានដល់ ប្រជាពលរដ្ឋនៅមូលដ្ឋាន តាមរយៈកិច្ចដំណើការ ផ្នែកនយោបាយ និងផ្នែក ផ្សេងៗទៀត ធានាសមភាព យុត្តធម៌ និងកិច្ចការពារសិទ្ធជាមូលដ្ឋាន ដើម្បីលើកកម្ពស់ សមត្ថភាពការគ្រប់គ្រងអភិបាលកិច្ច ការផ្តល់សេវា និងការអភិវឌ្ឍមូលដ្ឋាន របស់ថ្នាក់ក្រោម ជាតិ ធានាសម្រេចបាន នូវអាណត្តិនៃការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យរបសខ្លួន !នឹងសូមប្រកាសបើកសិក្ខាសាលា ស្តីពីការកិច្ចដំណើរការ របស់មណ្ឌុលអភិវឌ្ឍធនធានមនុស្ស ខេត្តកំពង់ធំ ចាប់ពីពេលនេះតទៅ!
លោក ម៉ាក់ ប៊ុនហុង នាយករង រដ្ឋបាលសាលាខេត្ត បានអាន ស្តីអំពីសមាសភាពគណៈ កម្មាធិធិការ គ្រប់គ្រងមណ្ឌុលអភិវឌ្ឍធនធានមនុស្សខេត្តកំពង់ធំ រួមមានៈ១.ឯកឧត្តម សុខ លូ អភិបាលរងខេត្តជាប្រធាន ២.លោកជំទាវ ទូច ស៊ីថុល និង ៣.ឯកឧត្តម ប្រាក់ គឹមនាគ សមា
ជិកក្រុមប្រឹក្សាខេត្តជាសមាជិក៤. លោក ម៉ាក់ ប៊ុនហុង នាយករងរដ្ឋបាលសាលាខេត្តជាសមាជិក ៥.លោក សួគ៌ ច័ន្ទតារា នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្សជាសមាជិក និងទី៦. លោក អ៊ុំ ឧទុម្ពរ ប្រធានការិយាល័យកសាងសមត្ថភាព ជាលេខាធិការ!ដែលមានតួនាទីរៀបចំផែនការអភិវឌ្ឍន៏ស្ថាប័ន ពិនិត្យ និងឯកភាព លើផែនការសកម្មភាពថវិការប្រចាំឆ្នាំ ពិនិត្យផ្តល់យោបល់លើឯកសារ និងរបាយការណ៏កៀរគរ ធនធានសម្រាប់គាំទ្រការងារអភិវឌ្ឍសមត្ថភាព ធានាគ្រប់គ្រងហិរញ្ញវត្ថុ តាមដាន និងវាយតម្លៃការអនុវត្តផែនការសកម្ម ភាព និងថវិការ ពិនិត្យ និងផ្តល់យោបល់លើរបាយការណ៏ប្រចាំត្រីមាស ឆមាស និងប្រចាំឆ្នាំ!
ដោយសុផាត