ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អភិ​បាល​​ខេត្ត​កោះ​​កុង​ ​ណែ​នាំ​ ​ម​ន្ត្រី​កង​រាជ​អា​វុ​ធ​​ហត្ថ​ ទើ​ប​ជ្រើ​ស​រើ​ស​ថ្មី​ ​ត្រូ​វ​ខិ​ត​ខំ​រៀ​ន​សូ​ត្រ​ ​គោ​រ​ព​វិ​ន័​យ​ក​ងទ័​ព​ ​មា​ន​​ក្រ​ម​សី​ល​ធ​ម៌​ ​ចេះ​ស្រឡា​​ញ់​ ​សា​ម​គ្គីគ្នា​​ ​និ​ង​ចេះ​ជួ​យ​គ្នា ​ក្នុង​គ្រា​លំ​បា​ក​

អភិ​បាល​​ខេត្ត​កោះ​​កុង​ ​ណែ​នាំ​ ​ម​ន្ត្រី​កង​រាជ​អា​វុ​ធ​​ហត្ថ​ ទើ​ប​ជ្រើ​ស​រើ​ស​ថ្មី​ ​ត្រូ​វ​ខិ​ត​ខំ​រៀ​ន​សូ​ត្រ​ ​គោ​រ​ព​វិ​ន័​យ​ក​ងទ័​ព​ ​មា​ន​​ក្រ​ម​សី​ល​ធ​ម៌​ ​ចេះ​ស្រឡា​​ញ់​ ​សា​ម​គ្គីគ្នា​​ ​និ​ង​ចេះ​ជួ​យ​គ្នា ​ក្នុង​គ្រា​លំ​បា​ក​

ខេត្តកោះ​កុ​ង ​៖​ ​លោ​ក​ជំ​ទា​វ​ ​មិ​ថុ​នា​ ​ភូ​ថ​ង​​ អ​ភិ​​បា​ល​ខេ​ត្ត​កោះ​កុ​ង​ ​បា​ន​ផ្តាំ​ផ្ញើ​ដ​ល់​សិ​ក្ខា​កា​ម​ជា​ម​ន្ត្រី​ក​ង​រា​ជ​អា​វុ​ធ​ហ​ត្ថ​ដែ​ល​ទើ​ប​ជ្រើ​ស​រើ​ស​ថ្មី​ចំ​នួន​​ ​៣​៧​នា​ក់​ ​ត្រូ​វ​បំ​ពេ​ញ​កា​ត​ព្វ​កិ​ច្ច​ ​មា​ន​វិ​ជ្ជា​ជី​វៈ​ ​គោ​រ​ព​វិ​​ន័​យ​ក​ង​ទ័​ព​ ​មា​ន​ក្រ​ម​សី​ល​ធ​ម៌​ចេះ​ស្រ​ឡា​ញ់​សា​ម​គ្គី​គ្នា​ ​ចេះ​ជួ​យ​គ្នា​ក្នុ​ង​គ្រា​លំ​បា​ក​ ​ថែ​រ​ក្សា​សុ​ខ​ភា​ព​ឱ្យ​បា​ន​ល្អ​ ​ត្រូ​វ​ប​ន្ត​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង​រៀ​ន​សូ​ត្រ​ ​និ​ង​ត្រូ​វ​ជឿ​ជា​ក់​លើ​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ដែ​ល​ដឹ​ក​នាំ​ដោ​យ​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​​ន​ ​និ​ង​ត្រូ​វ​ធ្វើ​ជា​គំ​រូ​ល្អ​ក្នុ​ង​ការ​ប្រ​តិ​ប​ត្តិច្បា​ប់​ ​ប​ន្ត​លើ​ក​ក​ម្ព​ស់​ស្មា​រ​តី​ស្រ​ឡា​​ញ់​ជាតិ​​ រួ​​ម​គ្នា​ថែរ​​ក្សា​ស​ន្តិភា​​ពឱ្យ​​គ​ង់វ​ង្ស​​។

ការណែនាំបែបនេះ របស់លោកជំទាវ អភិបាលខេត្ត បានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ នៅក្នុងឱកាសដែលលោកជំទាវ រួមជាមួយមន្ត្រីរាជការគ្រប់ស្ថាប័ន រួមទាំងអាណាព្យាបាលយោធិនកងរាជអាវុធហត្ថថ្មី បានអញ្ជើញសំណេះសំណាល មុនចេញហ្វឹកហ្វឺនជំនាញ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំសែនរីករាយ ខេត្តកំពង់ឆ្នាំង។

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានថ្លែងថា យោធិននៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ចេញដំណើរហ្វឹកហាត់នៅមជ្ឈមណ្ឌលនៃកងរាជអាវុធហត្ថ (ភ្នំជំរាយ) ត្រូវបំពេញកាតព្វកិច្ចគោរពវិន័យកងទ័ពឱ្យបានល្អដើម្បីបម្រើប្រទេសជាតិបម្រើប្រជាពលរដ្ឋរួមគ្នាដើម្បីការពារសន្តិភាព។

លោកឧត្តមសេនីយ៍ត្រី បានបន្តថា យោធិននៃកងរាជអាវុធទើបជ្រើសរើសថ្មី ត្រូវយកចិត្តទុកដាក់ក្នុងការរៀនសូត្រហ្វឹកហាត់ គោរពវិន័យកងទ័ព មានក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីរក្សាសន្តិភាពឱ្យបានស្ថិតស្ថេរ ពីព្រោះប្រទេសកម្ពុជា មានសន្តិភាពស្ថេរភាពក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រឹងប្រែងគ្រប់កាលៈទេសៈ ដើម្បីប្រទេសជាតិ ដើម្បីប្រជាពលរដ្ឋ។ ដូច្នេះ ដើម្បីឆ្លើយតបជូនសម្តេច មន្ត្រីកងរាជអាវុធហត្ថថ្មីទាំងអស់ ត្រូវរួមគ្នាការពារសន្តិភាព រួមគ្នាអភិវឌ្ឍបន្តឱ្យកាន់រីកចម្រើនបន្ថែមទៀត។ដកស្រង់ពីវិមាន៧មករា

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.