ខេត្តកំពង់ធំ ៖ នៅវេលាម៉ោង ២០.២០ នាទី យប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៏ មួយកើតឡើង រវាងគោយន្តកន្រ្តៃ និង ម៉ូតូ នៅលើចំនុច ផ្លូវជាតិលេខ៦២  គីឡូម៉ែត្រលេខ ៣៤-៣៥ ស្ថិតភូមិតាឡែក  ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ បណ្តាលអោយស្លាប់ មនុស្ស ០២ នាក់ ខូចខាតម៉ូតូ ០១ គ្រឿង។គ្រោះថ្នាក់ចរាចរណ៏នេះបង្កឡើងដោយម៉ូតូម៉ាក C-125  ពណ៏ខ្មៅ ឆ្នាំ២០២២ ពាក់ផ្លាកលេខ កំពង់ធំ 1Q-5662 បើកបរដោយឈ្មោះផៃ សំណាង  ភេទប្រុស អាយុ ១៩ ឆ្នាំ  រស់នៅភូមិខ្មាក់ថ្មី ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ និងអ្នករួមដំណើរ ឈ្មោះ  ផល សុផាត ភេទប្រុស  អាយុ ១៩ឆ្នាំ រស់នៅភូមិសាលាវិស័យ  ឃុំសាលាវិស័យ  ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ស្លាប់ដល់មន្ទីពេទ្យ)  បានបើកទៅបុកគោយន្តកន្រ្តៃ មួយគ្រឿង អ្នកបើកបរមិនស្គាស់អត្តសញ្ញាណ បានរត់គេចខ្លួន)បាត់។
សពជនរងគ្រោះបានប្រគល់ជូនគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាងយកទៅរក្សាទុកនៅអធិការនគរបាលស្រុក៕




