ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ក្រុមអាណាធិបតេយ្យ កាប់បំផ្លាញព្រៃឈើរដ្ឋ ​​​​វាយរំដោះកាឡេថង ត្រូវសមត្ថកិច្ច ចាប់បាន២នាក់

កំពង់ធំ៖ ក្រុមអាណាធិបតេយ្យ​កាប់អាឈើនៅតំបន់ព្រៃរបស់រដ្ឋ ជាង៣០នាក់ បានដឹកនាំបក្សពួក វាយរំដោះយកកាឡេថង ដែលដឹកឈើខុសច្បាប់ ចំនួន៣គ្រឿង ដែលសមត្ថកិច្ចចាប់ឃាត់នៅ ចំនុចភូមិកំពុបអំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅយប់ថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៥ ក្រោយពីវាយរំដោះបាន ក្រុមជនអាណាធិបតេយ្យ បានបើកកាឡេថង រត់មកលំនៅដ្ឋានរបស់ខ្លួន តាមបណ្តោយផ្លូវក្រាលគ្រោះក្រហម ដែលលាតសន្ធឹងពី​ កំពុបអំបិល មកកំពង់ថ្ម កាលពីវេលា ម៉ោង ៧,២០នាទីយប់ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ក្រោយពី ក្រុមរុករាន្ទកាប់ព្រៃដោយខុសច្បាប់បាន បានបើកមកដល់ចំនុច ចំការកៅស៊ូ ស្ថិតនៅក្នុងភូមិថ្មសំលាង ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ក័ ត្រូវបានកម្លាំងចម្រុះ មានប៉ូលិសកងរាជអាវុធហត្ថ និងកងយោធពលខេមរ:ភូមិន្ទ ផ្នែកសឹករង ដឹកនាំកម្លាំងចំនួន ៣ឡាន ចុះទៅស្ទាក់ នៅចំនុចខាងលើ. តែត្រូវបានក្រុមនេះ បើកកេឡេថង បុករថយន្តរបស់មេព្រៃ ថែមទាំងយកដំបង វាយសំពោងរថយន្ត របស់សមត្ថកិច្ចមេព្រៃ បណ្តាលឲ្យខូចខាតមួយចំនួន ហើយការតវ៉ាប្រឆាំង បានកើតឡើងយ៉ាងក្តៅគគុក វាយគ្នាទៅវិញទៅមក ចុងក្រោយក្រុមជនអាណាធិបតេយ្យ បានរត់គេចខ្លួន សមត្ថកិច្ចចាប់បាន មនុស្ស២នាក់ ដែលកំពុងតែដៃ សមត្ថកិច្ច ចំណែកកាឡេថង ត្រូវបានសមត្ថកិច្ច រំដោះយកមកបានមកវិញ។

ជនដៃដល់ បង្ករហឹង្សាជាមួយសមត្ថកិច្ច ត្រូវបានស្គាល់ឈ្មោះ ទៀត ប៉េ ភេទ ប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិរ៉ូង ឃុំក្រវ់ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ទី២ ឈ្មោះ អ៊ិន ទិន ភេទប្រុស អាយុ៣៧ ឆ្នាំ រស់នៅភូមិ ពង្រលីង ឃុំជាមួយគ្នា ជនទាំង២នាក់នេះ ជាមេដឹកនាំកម្លាំងប្រឆាំងនិងសមត្ថកិច្ច ត្រូវបានឃាត់ខ្លួន បញ្ជូនមកកាន់ស្នងការនគរបាល ខេត្តកំពង់ធំ ដើម្បីធ្វើកំណត់ហេតុ បញ្ជូនទៅតុលាការ ។
ប្រជាពលរដ្ឋ សំណូមពរច្បាប់ ដាក់ទោសធ្ងន់ធ្ងរ ដល់ក្រុមជនអាណាធិបតេយ្យ ដែលបំផ្លាញព្រៃឈើ នឹងតាំងខ្លួនរស់នៅក្រៅច្បាប់ នឹងសង្គម៕

art15.1

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.