កំពង់ធំៈ ដោយមានការយកចិត្តទុកដាក់ ចំពោះនាយទាហាន និងពលទាហាន ដែលបានខិតខំបំពេញភារៈកិច្ចនិង តួនាទី ក៏ដូចជាការគោរព នូវបទបញ្ជាផ្សេៗ របស់កងកម្លាំង នៃរាជរដ្ឋាភិបាលកម្ពុជា និងដើម្បីឆ្លើយតបនឹងការខិតខំតស៊ូ ពុះពារគ្រប់កាលៈទេសៈ ទើបឯកឧត្តម ឧត្តមសេនីយត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាន បំពេញនូវសេចក្តីត្រូវការ ដោយបានរៀបចំពីធី បំពាក់ឋានន្តរសកិ្កដល់យោធិន ចំនួន ៨៦រូប នៅរសៀលថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៥ ស្ថិតនៅសាលប្រជុំ ទីបញ្ជាការតំបន់ប្រតិបត្តិកាសឹករងកំពង់ធំ។
ចំពោះការតែងតាំង និងបំពាក់ឋានន្តរសក្កិ ត្រូវបានប្រគល់ជូនដល់ ថ្នាក់អនុសេនីយ៍ឯក ចំនួន ០៦នាក់ ថ្នាក់អនុសេនីយ៍ទោ ១៩នាក់ ថ្នាក់អនុសេនីយ៍ត្រី ១១នាក់ ថ្នាក់នាយចំណង់ ៥០នាក់ ដែលបានមកពីតាមបណ្តាវរៈសេនាតូច និងផ្នែកសឹករងស្រុក ក្រុង ចំណុះឲ្យតំបន់ប្រតិបត្តការសឹករងកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយត្រី សោម ស៊ុន បានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែង របស់នាយទាហាន និងបានអប់អរសាទរ នូវការទទួលបាន នូវឋានន្តរសក្កិថ្មីបន្ថែម របស់នាយទាហានទាំង៨៦រូប និងបានបញ្ជាក់ឲ្យឃើញថា ពិតជា មានស្នារដៃក្នុងការបំពេញភារកិច្ច និងមានអតីតភាការងារគ្រប់គ្រាន់ ក្នុងការគោរពនូវបទបញ្ជាថ្នាក់លើ ហើយត្រូវបាន ថ្នាក់លើមានទំនុកចិត្ត បានផ្តល់នូវកិត្តិយសដំឡើងឋានន្តរសក្កិជូននាពេលនេះ ឯកឧត្តម សោម ស៊ុន បានបញ្ជាក់ថា ដើម្បីឲ្យនាយទាហានទាំងអស់ ទទួលបានការរីកចម្រើនក្នុងការងារ ត្រូវគោរពនិងធ្វើឲ្យបាន នូវគុណសម្បត្តិ៥យ៉ាង នៃកងយោធពលខេមរភូមិន្ទ និងចាំបាច់ត្រូវតែអនុវត្តឲ្យបាន ត្រូវតាំងខ្លួនជាមជ្ឈមណ្ឌល ប្រតិកម្មរហ័ស ឈ្លាសវៃក្នុងការដោះស្រាយរាល់សភាពការណ៍ ដែលបានកើតឡើងឲ្យបានម៉ត់ចត់ មានសមត្ថភាពគ្រប់គ្រាន់ ចេះគ្រប់គ្រងកម្លាំង មាន សមត្ថភាពក្នុងការសម្រេចភារកិច្ច និងបានផ្តាំផ្ញើរឲ្យ នាយទាហានចងចាំប្រការដែលគួរជៀសវាង ចំនួន១៣ចំនុច ដោយមិនត្រូវអួតអាងលើសមត្ថភាពខ្លួនឯង កុំវាយតំម្លៃបច្ចាមិត្តកំរិតទាប មិនយកចិត្តទុកដាក់ទទួលខុសត្រូវក្នុភារកិច្ច ទើបក្លាយជានាយទាហានល្អ មិនតែប៉ុណ្ណោះក្នុងនាមជានាយទាហាន បានសេចក្តីថា គឺជាថ្នាក់ដឹកនាំ ត្រូវព្យាយាម សិក្សារៀនសូត្រ បន្ថែមពាក់ព័ន្ឋនឹង ច្បាប់ វិន័យ កិត្តិយស់ កេរ្តិ៍ឈ្មោះ និងយុត្តិសាស្រ្ត រួមទាំងប្រព័ន្ឋបច្ចេកវិជ្ជាផ្សេងៗ ដើម្បីឲ្យដើរស្របគ្នានិងសម័យកាល បច្ចុប្បន្ន ជាពិសេសត្រូវតាំងខ្លួនជាសិស្ស ជាអ្នករៀនៗដោយគ្មានទីបញ្ចប់ ដោយសារតែគ្មានសកលវិទ្យាល័យណាមួយ បានកំណត់ថាត្រូវបញ្ជប់ការរៀន៕ដោយ សុ ផាត
នាយទាហាន និងពលទាហាន៨៦រូប ចំណុះឲ្យតំបន់ប្រតិបត្តិកាសឹករង កំពង់ធំ ត្រូវបានបំពាក់ឋានន្តរសក្កិ
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី