ព័ត៌មាន​ថ្មី
សាខា​កា​ក​​បា​ទ​ក្រ​ហ​ម​កម្ពុ​ជា​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​ ​នាំ​​យ​ក​អំ​ណោ​យ​ម​នុ​ស្ស​​ធ​ម៌ ​ជូ​ន​ប្រ​ជា​ព​ល​រដ្ឋ ជួ​ប​​កា​រ​លំ​បា​ក នៅ​​ភូ​មិ​សិ​លា​ខ្មែ​រ​ ​១​៥​០​គ្រួ​សា​រ​ ​និ​ង​​ភូមិ​ទំ​ន​ប់​ដា​ច់ ​១​០​០​គ្រួ​សារ​ | នគរបាល ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ប​ន្ត​ស​ហ​កា​រ ដឹ​ក​​ជញ្ចូន ព​ល​ក​រ​ខ្មែ​រ​ វិលទៅ​កា​ន់​លំ​នៅ​ដ្ឋា​​ន | ប្រជាព​ល​រ​ដ្ឋ​​ចំ​នួ​ន​ ​១​២​គ្រួ​សា​រ​ ​រ​ង​គ្រោះ​​ដោ​យ​សា​រ ខ្យ​​ល់​ក​ន្ត្រាក់ ទ​ទួ​​ល​បា​ន​អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លា​ពី​ ស​ម្តេ​ច​កិ​ត្តិ​​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​​ ​ហ៊ុ​ន​សែ​ន​ ​ប្រ​ធា​​ន​កា​ក​បា​ទ​ក្រ​ហ​​មក​ម្ពុ​ជា​ | សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​ប្រ​កា​ស​នឹ​ងសា​ង​ស​ង់​ផ្ទះ ​ដល់អតីតយុទ្ធជន និងនិវត្តជនចំនួន១០០ខ្នង ក្នុង១ឆ្នាំ | ខ្លឹម​សារ​ដែ​ល​​បា​ន​ប​ង្ហោះ​ទាំ​ង​​នេះ​ ​គឺ​ជា​ព័​ត៌​មា​ន​ក្លែ​​ង​ក្លា​យ​! | ប្រទេស​រុ​ស្ស៊ី​​ ​​​បើ​​​ក​​​កា​​​​​រ​​​វា​​​យ​​​ប្រ​​​ហា​​​រ​ ​​ទ​ម្លា​​ក់​គ្រា​ប់​បែ​ក​ ​រ​​យៈ​ពេ​ល​ ​១​២​ម៉ោ​ង​ ​​ស​ម្លា​ប់​ម​នុ​ស្ស​ ​និ​ង​រ​បួ​ស​រ​​ង្គា​ល​ នៅ​​អ៊ុ​យ​ក្រែ​ន​ | អភិបាលខេ​​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ផ្ញើ​លិ​ខិ​ត​ត​វ៉ា ប្រ​​ឆាំ​ង​នឹ​ង រ​ដ្ឋបា​ល​​ខេ​ត្ត​ស្រះ​កែ​វ ដែ​​ល​លើ​ក​ប​​ដា​ប្រ​កា​ស ​អនុ​វ​ត្ត​ច្បាប់ ក្នុ​ង​​ស្រុ​ក​ថៃ លើ​​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​រស់​នៅ​ភូ​មិ​ជោ​គ​ជ័​យ និ​ង​ភូ​មិ​​ព្រៃ​ចា​ន់​ | ឯកឧ​ត្តម​អ​គ្គ​​នា​យ​ក​ស៊ី​ម៉ា​ក់ ៖​ ​ជា​​ល​ក្ខ​ណៈ​ប​ច្ចេ​ក​ទេ​​ស​​​ ​គ្មា​ន​កា​រ​​យ​ល់​ច្រ​ឡំ​គ្នា ​រ​វា​ង​គ្រា​ប់​បែ​ក​​ទ​ម្លា​​ក់ពី​យ​​ន្ត​ហោះ​ ​ក្នុ​ង​ស​ង្គ្រា​ម​ថ្មី​ៗ​នេះ​ ​ជា​មួ​យ​គ្រា​ប់បែ​ក​​ទ​ម្លា​ក់​ពី​​យន្ត​​ហោះ ​ក្នុ​ង​ស​ម័​យ​ស​ង្គ្រា​ម​អ​តី​ត​កា​ល​ឡើ​យ​​ | លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែតអញ្ជើញចូលរួមទស្សនាកម្មវិធីពិព័រណ៍ ក្រោមប្រធានបទ «ខ្មែរធ្វើបាន៖ ចូលរួម ជំរុញ និងគាំទ្រផលិតផលក្នុងស្រុក» | ម​នុ​ស្ស​​ជា​ង​ ​៤​០​ម៉ឺ​ន​នា​ក់​ ​ប​ង្ខំ​​ចិ​ត្ត​​ជ​ម្លៀ​សចេញ ដោយសារខ្យ​ល់​​ព្យុះ​ត្រូ​ពិ​ច​ថ្មី ​វាយ​​ប្រ​ហា​រ​នៅ​ហ្វី​លី​ពី​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ព្រះរាជអាជ្ញា ខេត្តកំពង់ធំ ដឹកនាំកម្លាំងចម្រុះ បង្ក្រាបទីតាំងស្រ្តីរកស៊ីផ្លូវភេទជ្រកក្រោម ស្លាកម៉ាស្សា និងផ្ទះសំណាក់

កំពង់ធំៈ បង្រ្កាបផ្អើល កក្រើកក្រុងស្ទឹងសែន ក៏ដូចជាបោសសំអាត ទីតាំងជួញដូរផ្លូវភេទ ជ្រកក្រោមស្លាកម៉ាស្សានិង ផ្ទះសំណាក់ ដែលបានដឹកនាំ ដោយលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ ព្រមទាំងព្រះរាជអាជ្ញា រង រួមសហការជាមួយកម្លាំងប៉ូលិស និងកម្លាំងកងរាជអាវុធហត្ថក្រុងស្ទឹងសែន ចុះប្រតិបត្តិការឆែកឆេរ ផ្ទះម់ាស្សាចំនួន៦ ទីតាំង ស្ថិតនៅភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
យុទ្ធនាការ ឆែកឆេរទីតាំងម៉ាស្សា បែបបុរាណ និងបែបសម័យ ត្រូវបានធ្វើឡើង កាលពីល្ងាចវេលាម៉ោង ៥.៣០នាទី ថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០១៥ ត្រូវបានចុះប្រតិបត្តិការ ចុះឆែកនៅទីតាំងទី១ ឈ្មោះ ម៉ាស្សាបាតដៃទិព្ទ ទី២ ម៉ាស្សាស្រីណុច ទី៣ម៉ាស្សា ទី៤ ម៉ាស្សាសេរីសួរស្តី ទី៥ ម៉ាស្សាសេរីភាព ទី៦ ម៉ាស្សាមេត្រីភាព ក្នុងចំណោមទីតាំងម៉ាស្សទាំង៦ កន្លែង សមត្ថកិច្ចបានប្រមូល ស្រ្តីម៉ាស្សាបានចំនួន ៣០នាក់ និងប្រុស៣នាក់ នាំយកមកកាន់ ស្នងការនគបាលខេត្តកំពង់ធំ ដើម្បីសួរនាំ តែដោយឡែក ទីតាំងម៉ាស្សា មេត្រីភាព សមត្ថកិច្ចបានរកឃើញ ស្រោមអានាម័យ ជាច្រើន និងមានបៀរ ជាច្រើនប្រអប់ ក្នុងនោះមាន ស្រោមដែលទើបធ្វើសកម្មភាពថ្មីៗ នៅរាយប៉ាយក្នុងបន្ទប់ផងដែរ ។
លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង បានឲ្យដឹងថា ចំពោះម្ចាស់និងស្រ្តីដែលបានបំរើសេវាកម្មម៉ាស្សា និងត្រូវបាននាំមកសាកសួរ និងធ្វើកំណត់ហេតុនេះ គឺគ្រាន់តែជាការអប់រំណែនាំ មិនឲ្យមានការជួញដូរផ្លូវភេទ ដោយជ្រកក្រោមស្លាកម៉ាស្សាតែប៉ុណ្ណោះ រួមទាំងធ្វើកិច្ចសន្យា តែចំណែកទីតាំង ដែលសមត្ថកិច្ចរកឃើញនូវភស្តុតាង និងសកម្មភាព ការជួញដូរផ្លូវភេទនោះ និងប្រគល់ឲ្យសមត្ថកិច្ចជំនាញ ចាត់ការតាមនិតិវិធីនៃច្បាប់។
ក្នុងនោះ ប្រជាពលរដ្ឋក្នុងក្រុងស្ទឹងសែន បានអប់អរសាទរយ៉ាងខ្លាំង ខណៈពេលដែលសមត្ថកិច្ចបាន ចុះបង្រ្កាបទីតាំង ម៉ាស្សាវ៉ៃស៊ិច ដែលបានបង្កប់នៅក្នុងផ្ទះសំណាក់ មេត្រីភាព និងជ្រកក្រោមស្លាកម៉ាស្សា កន្លងមកទីតាំងនេះបានបើក សេវាកម្ម ជួញដូរផ្លូវភេទជាយូរណាស់មកហើយ តែពុំត្រូវបានបង្រ្កាបឡើយ ទើបតែពេលនេះគឺជាលើកទី១ និងសូម ឲ្យសមត្ថកិច្ចបន្តបង្រ្កាបឲ្យអស់ កុំឲ្យនៅសេសសល់ក្នុងក្រុងស្ទឹងសែន។
លោក អ៊ិត សុធា ព្រះរាជអាជ្ញាខេត្តកំពង់ធំ បានឲ្យដឹងថា នេះជាប្រតិបត្តិការមួយដ៏ធំ សម្រាប់ការចុះឆែកឆេរ ទីតាំង ម៉ាស្សា នៅក្នុងស្ទឹងសែន និងបន្តធ្វើកិច្ចការជាបន្តបន្ទាប់ នៅតាមបណ្តាស្រុក ក្រុងបន្ថែម ដើម្បីលើកកម្ពស់ស្មារតីទទួលខុសត្រូវ របស់អាជ្ញាធរ ។ ចំណែកឈ្មោះ ម្ចាស់ទីតាំង និងឈ្មោះស្រ្តីរកស៊ីផ្លូវភេទ សមត្ថកិច្ចបានកំពុង តែស្រាវ ជ្រាវបន្តទៀត ដោយសារ តែមានទីតាំងខ្លះ បានគេចខ្លួន មុនពេលសមត្ថកិច្ចទៅដល់។ដោយ៖ សុ ផាត

2015-08-30_1847232015-08-30_1848212015-08-30_184723

 

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 9785 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.