ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

អ្នកនាំពា​ក្យ​ក្រ​សួ​​ង​ព័​ត៌​មា​ន​ ​ឆ្លើ​យ​ត​ប​០​៣​ចំ​ណុ​ច​ ​​ទៅ​កា​ន់ អ្ន​​ក​យ​ក​ព័​ត៌​មា​ន វិ​ទ្យុ​ស​ម្លេង​​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​ ​(​V​O​A​)​ ពា​ក់​ព័​​ន្ធ​នឹ​ង​ សា​រៈ​សំ​ខា​​ន់នៃ​ សា​រ​ព័​​ត៌​មា​ន​ឯ​ក​រា​ជ្យ ​ក្នុ​ង​ដំ​ណើ​រ​កា​រ​បោះ​ឆ្នោ​ត​

អ្នកនាំពា​ក្យ​ក្រ​សួ​​ង​ព័​ត៌​មា​ន​ ​ឆ្លើ​យ​ត​ប​០​៣​ចំ​ណុ​ច​ ​​ទៅ​កា​ន់ អ្ន​​ក​យ​ក​ព័​ត៌​មា​ន វិ​ទ្យុ​ស​ម្លេង​​ស​ហ​រ​ដ្ឋ​អា​មេ​រិ​ក​ ​(​V​O​A​)​  ពា​ក់​ព័​​ន្ធ​នឹ​ង​ សា​រៈ​សំ​ខា​​ន់នៃ​ សា​រ​ព័​​ត៌​មា​ន​ឯ​ក​រា​ជ្យ ​ក្នុ​ង​ដំ​ណើ​រ​កា​រ​បោះ​ឆ្នោ​ត​

ឯ​ក​ឧ​ត្ត​ម​ ​​មា​ស​ ​សុ​ភ័​ណ្ឌ​ ​អ​នុ​រ​ដ្ឋ​លេ​​ខា​ធិ​កា​រ​ ​និ​ង​ជា​អ្ន​ក​នាំ​​ពា​ក្យ​ក្រ​សួ​ង​ព័​ត៌​មា​ន​ ​នៅ​​ថ្ងៃ​ទី​០​៩​ ​ខែមី​នា​ ​ឆ្នាំ​២​០​២​​៣​នេះ​ ​បា​ន​ឆ្លើ​យ​ត​ប​ចំ​នួ​ន​ ​០​៣​ចំ​ណុ​ច​ ​ទៅ​កា​ន់​អ្ន​ក​យ​​ក​ព័​ត៌​មា​ន​វិ​ទ្យុ​ស​ម្លេ​ង​ស​ហ​រ​ដ្ឋ​អា​​មេ​រិ​ក​ ​(​V​O​A​)​ ​ពា​ក់​ព័​​ន្ធ​នឹ​ង​សា​រៈ​សំ​ខា​ន់​នៃ​​សា​រ​ព័​ត៌​មា​ន​ឯ​ក​រា​ជ្យ​ក្នុ​ង​ដំ​ណើ​រ​កា​រ​បោះ​ឆ្នោ​ត​​ ​ដោ​យ​ឯ​ក​ឧ​ត្ត​ម​អ្ន​ក​​នាំ​ពា​ក្យ​បា​ន​មា​ន​ប្រ​​សា​ស​ន៍​ទាំ​ង​ស្រុ​ង​ដូ​ច​ខា​ង​ក្រោ​​មថា​ ​៖​

ទី១ សិទ្ធិសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានធានាយ៉ាងគត់មត់ដោយច្បាប់ស្តីពីរបបសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះអ្នកសារព័ត៌មាន អាចបំពេញតួនាទីភារកិច្ច របស់ខ្លួនដោយសេរី ដោយត្រូវគោរពឱ្យបានត្រឹមត្រូវទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ដែលមានជាធរមាន និងត្រូវប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានឱ្យបានហ្មត់ចត់ ហើយចំពោះការធ្វើសេចក្ដីរាយការណ៍ព័ត៌មាន ឬការចូលយកព័ត៌មាននៅអំឡុងពេលបោះឆ្នោត ក្រសួងព័ត៌មានលើកទឹកចិត្តដល់អ្នកសារព័ត៌មានក៏ដូចជាអង្គភាពសារព័ត៌មានទាំងអស់ត្រូវចូលរួមសហការក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដោយអនុលោមទៅតាមច្បាប់បោះឆ្នោត និងក្រមសីលធម៌សម្រាប់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងដំណើរការបោះឆ្នោត។

ទី២ សម្រាប់ក្រសួងព័ត៌មាន មិនមានការព្រួយបារម្ភអ្វីនោះទេ ចំពោះការខ្វះខាតអ្នកសារព័ត៌មាន និង គុណភាពនៃការរាយការណ៍ព័ត៌មានអំពីការបោះឆ្នោតនាពេលខាងមុខនោះទេ ពីព្រោះនាពេលបច្ចុប្បន្ន នេះ នៅកម្ពុជាមានអង្គភាពសារព័ត៌មានដែលមានភាពចម្រុះ និងទស្សនៈគ្រប់និន្នាការដែលបានចុះបញ្ជីស្របច្បាប់នៅក្រសួងប្រមាណជាង ២ ១០០ និងមានអ្នកសារព័ត៌មានជាង ៥ ០០០នាក់ ដែលក្រសួងព័ត៌មាន បានចេញបណ្ណសារព័ត៌មានឱ្យ ដែលចំនួននេះមិនទាន់គិតដល់ចំនួនអ្នកសារព័ត៌មានដែលសាម៉ីអង្គភាពសារព័ត៌មានចេញឱ្យអ្នកសារព័ត៌មានខ្លួនដោយផ្ទាល់ផង។ បន្ថែមពីនេះ ការបាត់បង់ការងាររបស់អ្នកសារព័ត៌មានដប់ម្ភៃអ្នក ពុំមែនជាឧបសគ្គ ឬរបាំង ឬជាកត្តាកំណត់ ដែលធ្វើឱ្យគុណភាពនៃការរាយការណ៍ព័ត៌មានធ្លាក់ចុះនោះទេ ព្រោះនៅមានអ្នកសារព័ត៌មានដែលមានទស្សនៈ គ្រប់និន្នាការផ្សេងទៀត នៅតែបំពេញតួនាទីភារកិច្ចរបស់ពួកគេយ៉ាងសកម្មក្នុងការផ្សព្វផ្សាយព័ត៌មានជូនដល់សាធារណជន។

ទី៣ ក្រសួងព័ត៌មានមិនដែលមានទស្សនៈបែបរើសអើង និងបំបែកបំបាក់សាមគ្គីភាពក្នុងរង្វង់គ្រួសារ សារព័ត៌មាននៅកម្ពុជាដូចក្រុមអគតិមួយក្តាប់តូចនោះទេ។ ក្រសួងព័ត៌មានតែងតែផ្តល់នូវការទទួល ស្គាល់នូវតម្លៃសារព័ត៌មានស្មើៗគ្នា ដោយមិនមានការបែងចែកថាសារព័ត៌មាននេះឯករាជ្យ ឬមិនឯករាជ្យដូចក្រុមមួយក្តាប់តូចនោះទេ និងតែងតែវាយតម្លៃខ្ពស់ចំពោះសារព័ត៌មានទាំងឡាយណាដែលបានគោរពនូវក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា។

ឯកឧត្តមបានបន្ថែមថា ឯករាជ្យភាពរបស់សារព័ត៌មាននៅកម្ពុជាត្រូវបានធានាយ៉ាងពេញលេញដោយច្បាប់ស្តីពីរបបសារព័ត៌មាន។ តាមរយៈច្បាប់នេះ អ្នកសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាននៅកម្ពុជា បាននិងកំពុងបំពេញតួនាទីភារកិច្ចរបស់ពួកគេដោយឯករាជ្យ ការសម្រចចិត្តដោយស្វ័យភាព គ្មានការជ្រៀតជ្រែក និងគ្មានការបង្ខិតបង្ខំឱ្យផ្សព្វផ្សាយ ឬមិនអោយផ្សព្វផ្សាយព័ត៌មាននោះទេ។ បន្ថែមពីនេះ ឯករាជ្យភាព ភាពចម្រុះ និងទស្សនគ្រប់និន្នាការរបស់សារព័ត៌មាននៅកម្ពុជា នៅតែត្រូវបានធានាការយ៉ាងមានប្រសិទ្ធភាព និងពុំមានការខ្វះខាតឡើយ៕ដោយ​អាកាប៉េ

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.