ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេចតេ​ជោ​ ​​ហ៊ុ​ន​ ​សែ​ន​ ​ប​ន្ត​អំ​ពា​វ​នា​វដ​ល់​ ​ស្វា​មី​ភ​រិ​យា​ ​ដែ​ល​បែ​ក​​បា​ក់​គ្នា​ ​កុំ​ហែ​​ក​កេ​រ្តិ៍​គ្នា តា​ម​ប​​ណ្តា​ញ​ស​ង្គ​ម​ ​ត្រូ​វ​ទុ​ក​កិ​ត្តិ​យ​ស​​ឱ្យ​គ្នា​ ​ជា​ពិ​សេ​សកូ​ន​ៗ​

សម្តេចតេ​ជោ​ ​​ហ៊ុ​ន​ ​សែ​ន​ ​ប​ន្ត​អំ​ពា​វ​នា​វដ​ល់​ ​ស្វា​មី​ភ​រិ​យា​ ​ដែ​ល​បែ​ក​​បា​ក់​គ្នា​ ​កុំ​ហែ​​ក​កេ​រ្តិ៍​គ្នា តា​ម​ប​​ណ្តា​ញ​ស​ង្គ​ម​ ​ត្រូ​វ​ទុ​ក​កិ​ត្តិ​យ​ស​​ឱ្យ​គ្នា​ ​ជា​ពិ​សេ​សកូ​ន​ៗ​

រាជធានីភ្នំ​ពេ​ញ ​៖​ ជា​ថ្មី​ម្ត​ង​ទៀ​ត​ ​ស​​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រីនៃ​ក​ម្ពុ​ជា​ ​នៅ​ព្រឹ​ក​​ថ្ងៃទី​​៧​ ​ខែ​មី​នា​ ​ឆ្នាំ​២​០​២​៣​​​ ​​​បា​ន​អំ​ពា​​វ​នា​វ​ដល់​ស្វា​មី​ ​ភ​រិ​​យា​ ​ឬគូ​ស​​ង្សារ​​ ដែ​​ល​បែ​ក​បា​ក់​គ្នា​ ​សុំ​កុំ​ប្រើ​ប្រា​ស់​ប​ណ្តា​ញ​​ស​ង្គ​ម​ ​ដូ​ច​ជា​ ​F​a​c​e​b​o​o​k​ ​ជា​វេ​ទិ​កា​ហែ​​ក​ហួ​រ​គ្នា​ ​ព្រោះ​មិ​ន​មា​ន​អ្វី​ល្អ​ឡើ​យ​ ​ក្រៅ​តែពី​ប​ង្ក​ភា​​ព​អា​ម៉ា​ស​ចំ​ពោះ​កូ​ន​ៗ​ ​ក្រុ​ម​គ្រួ​សារ​​ ​និ​ង​ខ្លួន​ឯ​ង​។​

ជាមួយគ្នានេះ សម្តេចតេជោ បានកត់សម្គាល់ឃើញថា បន្ទាប់ពីសម្តេចបានអំពាវនាវ ដល់គូស្វាមីភរិយា ឬសង្សារ ដែលបែកបាក់គ្នា សូមកុំឲ្យហែកកេរ្តិ៍គ្នា តាមបណ្តាញសង្គមរួចមកនោះ ឃើញថា សកម្មភាពហែកហួរគ្នាតាមបណ្តាញសង្គម ត្រូវបានកាត់បន្ថយ។

ការអំពាវនាវជាថ្មីរ បស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរទិវានារី​អន្តរជាតិ ៨ មីនា ខួបលើកទី១១២ នៅវិមានសន្តិភាព។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «មុនពេលមានការអំពាវនាវរបស់ខ្ញុំ នៅពេលដែលបុរស និងស្ត្រីលែងលះគ្នា និងបែកបាក់គ្នា ដោយជាប្តីប្រពន្ធក្តី ជាសង្សារក្តី ហែកហួរគ្នាទៅតាម Facebook មិនតិចទេ ប៉ុន្តែក្រោយការអំពាវនាវរបស់ខ្ញុំ ការហែកហួរគ្នាតាម Facebook នេះ ត្រូវបានកាត់បន្ថយ អីចឹងខ្ញុំសុំអំពាវនាវសាជាថ្មីម្តងទៀត ចំពោះស្ត្រីក្តី បុរសក្តី បើទោះបីថាខ្លួនបែកបាក់គ្នា រស់នៅមិនចុះសម្រុងគ្នា ហើយចែកផ្លូវគ្នារ តែត្រូវកិត្តិយសឲ្យកូនដែរ បើសិនជាយើងហែកកេរ្តិ៍គ្នាទៅវិញទៅមក តើកូនរបស់យើងថ្ងៃក្រោយ វាយកមុខទៅទុកនៅឯណា? វានឹងកើតជាការអាម៉ាសមួយសម្រាប់កូន ឬបើសិនជាគ្មានកូនទេ វាក៏បង្កើតនូវភាពអាម៉ាសមួយសម្រាប់ក្រុមគ្រួសាររបស់យើង​ និងខ្លួនយើង»។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងផងដែរថា បើតាមរបាយការណ៍ចំនួនអំពើហិង្សាលើស្ត្រីមានការថយចុះ ប៉ុន្តែអំពើធ្ងន់ធ្ងរមួយចំនួន នៅតែបន្តកើនឡើង ដូចជាករណីប្តីបាញ់សម្លាប់ប្រពន្ធខ្លួនឯង ឬក៏ទម្រង់នៃអំពើហិង្សាធ្ងន់ធ្ងរមួយចំនួន ដែលឈានដល់ការបាត់បង់ជីវិត។ សម្តេចបានជំរុញឲ្យក្រសួងស្ថាប័នជំនាញ ខិតខំលុបបំបាត់ នូវអំពើហិង្សាធ្ងន់ធ្ងរទាំងនោះ តាមរយៈសកម្មភាពព្រមៗគ្នារទាំងបុរស និងស្ត្រី គឺការគោរពគ្នាទៅវិញទៅមក។

សម្តេចបានកត់សម្គាល់ទៀតថា «យើងធ្លាប់តែលឺគេនិយាយថា ភរិយាឲ្យតែរៀបការរួច ទោះឆ្នាំអ្វី ក៏ក្លាយទៅជាឆ្នាំខ្លាដែរ ការពិតមិនដូច្នេះទេ រឿងពិតប្រាកដបុរសវិញទេ ដែលក្លាយខ្លួនទៅជាសត្វខ្លានោះ កន្លងទៅតើមានស្ត្រីប៉ុន្មាននាក់? ដែលលើកដៃវាយប្តីនោះ ប៉ុន្តែបុរសវិញទេ ដែលលើកដៃវាយប្រពន្ធ។ ហិង្សាកម្រណាស់ចេញពីស្ត្រី ប៉ុន្តែចេញពីបុរស ដូច្នេះទាមទារឲ្យធ្វើសកម្មភាព ព្រមៗគ្នាទាំងស្ត្រី និងបុរសការគោរពគ្នា ជាការចាំបាច់»។

សម្តេចបានជំរុញឲ្យបុរស និងស្ត្រី ដែលមានបញ្ហា ដោះស្រាយទំនាស់ដោយសន្តិវិធី មិនត្រូវប្រើប្រាស់អំពើហិង្សាឡើយ ទោះក្នុងកម្រិតណាក្តី ក៏គួរត្រូវបញ្ឈប់ ព្រោះហិង្សាមិនមែនជា ដំណោះស្រាយល្អទេ ផ្ទុយទៅវិញថែមទាំងបង្កើតឲ្យមានវិប្បដិសារី ឬឈានដល់ទោសទណ្ឌទៀតផង៕ដោយ វិមាន៧មករា

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.