ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សា​លាអ​នុ​​គ​ណ​ស្រុក​រ​លា​​ប្អៀ​រ​ ​ទ​ទួ​ល​បា​ន​សៀ​វ​ភៅ​ ​”​កូ​ន​ប្រុស​​ច្ប​ង​ដ៏​មា​ន​ឥ​ទ្ធិ​ព​ល​”​ ​និ​​ង​សៀ​វ​ភៅ​ស​ម្តេ​ច​តេ​ជោ​ ​ស​​ម្តេ​ច​កិ​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ស​រុប​ចំ​នួ​ន​ ​២​៤​០​​ ច្បា​​ប់​

សា​លាអ​នុ​​គ​ណ​ស្រុក​រ​លា​​ប្អៀ​រ​ ​ទ​ទួ​ល​បា​ន​សៀ​វ​ភៅ​ ​”​កូ​ន​ប្រុស​​ច្ប​ង​ដ៏​មា​ន​ឥ​ទ្ធិ​ព​ល​”​ ​និ​​ង​សៀ​វ​ភៅ​ស​ម្តេ​ច​តេ​ជោ​ ​ស​​ម្តេ​ច​កិ​ត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​ ​ស​រុប​ចំ​នួ​ន​ ​២​៤​០​​ ច្បា​​ប់​

​ខេត្តកំពង់ឆ្នាំង ៖ ​នៅព្រឹ​ក​ ​ថ្ងៃ​ទី​១​១​​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ២​​០​២​៣​ ​ឯ​ក​ឧ​ត្ត​ម​ ​ពៅ​ ​សុ​ខ​ ​ទី​ប្រឹ​ក្សា​ផ្ទា​ល់​ស​ម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ សែ​ន​ ​,​ ​លោ​ក​ ​មែ​​ ​ស៊ី​ថុ​ន​ ​ប្រ​ធា​ន​ស​មា​គ​ម​អ​តី​ត​សិ​ស្ស​-​និ​ស្សិ​ត​នៅ​ក​ម្ពុ​ជា​ ​ព្រ​ម​ទាំ​ង​ក្រុ​ម​កា​រ​ងា​រ​បា​ន​នាំ​យ​ក​​នូ​វ​សៀ​វ​ភៅ​ស​រុ​ប​ចំ​នួ​ន​ ​២​៤​០​ ​ច្បា​ប់​ ​ប្រ​គេ​ន​​ដ​ល់​សា​លា​អ​នុ​គ​ណ​ស្រុ​ក​រ​លា​ប្អៀ​រ​ ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំង ​ដោ​យ​ក្នុ​ង​នោះ​មា​ន​សៀវ​ភៅ​ ​៖​​
-កូនប្រុសច្បងដ៏មានឥទ្ធិពល ចំនួន ១២០
-អ្នកយុទ្ធសាស្ត្រវ័យក្មេងនៅអាស៊ី ចំនូន ៣០
-ទឹកចិត្តអ្នកជួយសង្គ្រោះ ចំនូន ៣០
-សម្តេច ហ៊ុន សែន 3យន្តការឈ្នះកូវីដ-១៩ ចំនួន ៣០
-សម្តេច ហ៊ុន សែន កំពូលស្ថាបនិក និងបិតាសន្តិភាពរបស់កម្ពុជា ចំនួន ៣០

ក្នុងឱកាសនោះ ព្រះមេត្តិសត្ថា វង្ស កុសល ព្រះគ្រូអនុគណស្រុករលាប្អៀរ ព្រះចៅអធិការវត្តព្រះវិហារហ្លួង បានសម្តែងនូវសេចក្តីរីករាយ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ពៅ សុខ ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន , លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា ព្រមទាំងក្រុមការងារទាំងអស់ ដែលបានផ្តល់សៀវភៅបែបប្រវត្តិសាស្ត្រដ៏មានតម្លៃនេះ។ ព្រះមេត្តិសត្ថា បានបន្តសង្ឃដីកាថា ការផ្តល់សៀវភៅដ៏មានតម្លៃ ប្រកបដោយខ្លឹមសារ និងអត្ថន័យនៅពេលនេះ គឺពិតជាល្អខ្លាំងណាស់ ហើយសៀវភៅដ៏មានតម្លៃនេះ នឹងចែកជូនដល់វត្តទាំង ៦២ និងរដ្ឋបាលឃុំទាំង ១៤ ក្នុងស្រុករលាប្អៀរ ព្រមទាំងបណ្ណាល័យនៃសាលាគណ ខេត្តកំពង់ឆ្នាំង , មន្ទីរធម្មការ និងសាសនា , សកលវិទ្យាល័យព្រះសីហនុរាជ សាខាកំពង់ឆ្នាំង, សាលាពុទ្ធិកវិទ្យាល័យសម្ដេចតេជោ កំពង់ឆ្នាំង និងរដ្ឋបាលស្រុករលាប្អៀរ ដើម្បីជាការចែករំលែកក្នុងការសិក្សាឈ្វេងយល់ឲ្យកាន់តែច្បាស់អំពីប្រវត្តិសាស្រ្តពិត ស្នាដៃ ឬសមិទ្ធផលរបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងឲ្យកាន់តែយល់ច្បាស់អំពីបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត ។

លោក មែ ស៊ីថុន ប្រធានសមាគមអតីតសិស្ស-និស្សិតនៅកម្ពុជា បានលើកឡើងអំពីគោលការណ៍ បេសកកម្ម និងចក្ខុវិស័យរបស់សមាគម ដោយចូលរួមលើកស្ទួយវិស័យអប់រំ និងការពារគុណភាពបរិស្ថាននៅកម្ពុជា ។ លោក បានបន្តថា សមាគមធ្លាប់បានធ្វើការងារមនុស្សធម៌ក្នុងស្រុកសាមគ្គីមានជ័យ ចំនួន ២ លើក និងដាំដើមឈើប្រណិតក្នុងស្រុករលាប្អៀរ ចំនួន ១ លើក នៃទឹកដីខេត្តកំពង់ឆ្នាំង ហើយលោកប្រធានរូបនេះបានបន្តថា សមាគមបំណងចង់ពង្រីកវិសាលភាពការងារ និងបេសកកម្មរបស់ខ្លួនឲ្យបានទូទាំងប្រទេសនាពេលអនាគត ។

ព្រមជាមួយគ្នានេះ ឯកឧត្តម ពៅ សុខ បានលើកឡើងថា ការរៀបចំចងក្រងជាសៀវភៅខាងលើនេះ គឺដើម្បីតម្កល់ទុកជាឯកសារ សម្រាប់ប្រជាពលរដ្ឋទូទៅ និងយុវជនជំនាន់ក្រោយបានសិក្សាឈ្វេងយល់អំពីប្រវត្តិសាស្ត្រ និងសមិទ្ធផលពិតរបស់ថ្នាក់ដឹកនាំ ។ ឯកឧត្តម បានបន្តថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” បង្ហាញពីវីរភាព និងគុណបំណាច់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបានលះបង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងកូវីដ១៩ នាពេលកន្លងមក ។ ឯកឧត្តម បានបញ្ជាក់ថា សៀវភៅ “កូនប្រុសច្បងដ៏មានឥទ្ធិពល” នឹងផ្តល់ជូនរដ្ឋបាលរាជធានីខេត្តទាំង ២៥ និងបណ្ណាល័យ នៃវិទ្យាល័យទូទាំងប្រទេសផងដែរ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.