ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

លោកជំ​ទា​វ​​ ​ឱ​ ​វ​ណ្ណ​ឌី​ន​ ​អំ​ពា​វ​នា​​វ ​អា​ណា​ព្យា​បា​ល​ ​ឪ​ពុ​ក​ម្ដា​យ​រ​​ប​​ស់​ ​សិ​ស្សា​នុសិ​ស្ស​​ ​កុំ​ព្រួ​យ​បា​រម្ភ ចំ​​ពោះ​វ៉ា​ក់សាំ​ង​ប​ង្កា​រ ជំ​ងឺ​កូ​វី​​ដ​១​៩ ​,​ ​ខ​ណៈក្រ​សួ​ង​ កំ​ពុ​ង​ដំ​ណើ​រ​​ការ ​ចា​ក់​ជូ​ន​សិ​ស្ស​ ​តាម​សា​លា​រៀ​ន

លោកជំ​ទា​វ​​ ​ឱ​ ​វ​ណ្ណ​ឌី​ន​ ​អំ​ពា​វ​នា​​វ ​អា​ណា​ព្យា​បា​ល​ ​ឪ​ពុ​ក​ម្ដា​យ​រ​​ប​​ស់​ ​សិ​ស្សា​នុសិ​ស្ស​​ ​កុំ​ព្រួ​យ​បា​រម្ភ ចំ​​ពោះ​វ៉ា​ក់សាំ​ង​ប​ង្កា​រ ជំ​ងឺ​កូ​វី​​ដ​១​៩ ​,​ ​ខ​ណៈក្រ​សួ​ង​ កំ​ពុ​ង​ដំ​ណើ​រ​​ការ ​ចា​ក់​ជូ​ន​សិ​ស្ស​ ​តាម​សា​លា​រៀ​ន

​រាជធានីភ្នំពេញ ៖ លោ​កជំ​ទា​វ​​វេ​ជ្ជ​បណ្ឌិ​ត​ ​ឱ​ ​វ​ណ្ណ​ឌី​ន​ ​រ​​ដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​សួ​ង​សុ​ខា​ភិ​​បា​ល​ ​និ​ង​ជា​ប្រ​ធា​ន​គ​ណៈ​ក​ម្ម​ការ​ចំ​​ពោះ​កិ​ច្ច​ចា​ក់​វ៉ា​ក់​សាំ​ង​ប​ង្កា​រ​ជំ​ងឺ​កូ​វី​ដ​១៩​​ ​ក្រ​ប​ខ័​ណ្ឌ​ទូ​ទាំ​ង​ប្រ​ទេ​ស​ ​បា​ន​អំ​ពា​វ​នា​វ​ដ​ល់​ឪ​ពុ​ក​ម្ដា​​យ​ ​ឬ​អា​ណា​ព្យា​បា​ល​រ​ប​ស់​សិ​ស្សា​នុ​សិ​ស្ស​ទាំ​ង​អ​ស់​ ​កុំ​មា​ន​​កា​រ​ព្រួ​យ​បា​រ​ម្ភ​អំ​ពី​គុ​ណ​ភា​ព​ ​និ​ង​ផ​ល​ប៉ះ​ពា​ល់​វ៉ា​ក់​សាំ​ង​​ប​ង្កា​រ​ជំ​ងឺ​កូ​វី​ដ​១​៩​ ​ព្រោះ​វ៉ា​ក់​សាំ​​ង​ដែ​ល​ក​ម្ពុ​ជា​កំ​ពុ​ង​ប្រើ​ប្រា​​ស់​នៅ​ពេ​ល​ប​ច្ចុ​ប្ប​ន្ន​នេះ​ ​សុ​ទ្ធ​តែ​មា​ន​កា​រ​ទ​ទួ​ល​​ស្គា​ល់​ពី​អ​ង្គ​កា​រ​សុ​ខ​ភា​ព​ពិ​ភ​ព​លោ​ក។​

ការអំពាវនាវរបស់លោកជំទាវ ឱ វណ្ណឌីន ធ្វើឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ ដូសទី៦ នៅតាមសាលារៀនក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ រួមជាមួយលោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ វិទ្យាល័យចំនួនពីរ ដែលលោកស្រីចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងនៅវិទ្យាល័យ ជា ស៉ីម សន្ធរម៉ុក និងវិទ្យាល័យឥន្ទ្រទេវី។

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោកជំទាវ ឱ វណ្ណឌីន បានអះអាងថា តាមការសង្កេតជាក់ស្ដែងសិស្សានុសិស្សមួយចំនួន បានចាក់វ៉ាក់សាំងត្រឹមត្រូវតាមវេលាកំណត់ដែលមានក្នុងការណែនាំ ប៉ុន្ដែក៏មានសិស្សានុសិស្សមួយចំនួនមានការអាក់ខាន ដោយសារតែខ្លះអាណាព្យាបាលមិនអនុញ្ញាត ឬមិនបានណែនាំឲ្យកូនៗរបស់គាត់ទៅចាក់វ៉ាក់សាំងតាមពេលវេលាកំណត់ ក្រោមហេតុផលផ្សេងៗ។

ចំណុចនេះ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានអំពាវនាវដល់អាណាព្យាបាល ឬឪពុកម្ដាយរបស់សិស្សានុសិស្ស កុំមានការព្រួយបារម្ភអំពីគុណភាព ប្រសិទ្ធភាព ឬផលប៉ះពាល់នៃវ៉ាក់សាំងនេះ ផ្ទុយទៅវិញប្រសិនបើចាក់បានត្រឹមត្រូវតាមកាលកំណត់ នឹងជួយដល់ប្រព័ន្ធភាពសាំរបស់កូនៗពួកគាត់ កាន់តែល្អប្រសើរ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩។

មន្ដ្រីជំនាញសុខាភិបាលរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់មាតា បិតា អាណាព្យាបាលរបស់សិស្សានុសិស្សនៅទូទាំងប្រទេស សូមកុំមានការព្រួយបារម្ភលើបញ្ហាវ៉ាក់សាំង ព្រោះវ៉ាក់សាំងកូវីដ១៩ ដែលយើងប្រើប្រាស់បច្ចុប​្បន្ននេះ គឺជាវ៉ាក់សាំងដែលសុទ្ធតែមានការទទួលស្គាល់ត្រឹមត្រូវពីអង្គការសុខភាពពិភពលោក។ វ៉ាក់សាំងទាំងអស់ដែលយើងប្រើ គឺសុទ្ធតែមានការទទួលស្គាល់»។

លោកជំទាវ ឱ វណ្ណឌីន បានអះអាងថា ក្រោមការចាត់ចែង និងយកចិត្តទុកដាក់គ្រប់គ្រងប្រកបដោយប្រសិទ្ធភាពខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ការស្រោចស្រពវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានប្រសិទ្ធភាពល្អ ហើយការស្រោចស្រពបានទាន់ពេលវេលានេះ បង្កលក្ខណៈឲ្យប្រទេសកម្ពុជាអាចបើកដំណើរការឡើងវិញលើគ្រប់វិស័យ។

លោកជំទាវបានសង្កត់ធ្ងន់ថា រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាទទួលបានផលប្រយោជន៍ច្រើនណាស់ពីវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ពោលវ៉ាក់សាំងបានជួយសង្គ្រោះជីវិតមនុស្ស។ លោកជំទាវបន្ដថា មូលហេតុដែលយើងចាក់ដូសជំរុញបន្ដបន្ទាប់ រហូតមកដល់ដូសទី៦នេះ គឺដោយសារប្រសិទ្ធភាពវ៉ាក់សាំងដែលចាក់មិននៅបានយូរនោះទេ ពោលដល់ពេលវេលាមួយ (៦ ទៅ៨ខែ) នឹងថមថយ ដូច្នេះចាំបាច់ត្រូវតែចាក់ដូសជំរុញ។

លោកជំទាវ ឱ វណ្ណឌីន បានបន្ថែមទៀតថា កូវីដ១៩ មិនទាន់ទៅណាឆ្ងាយពីយើងនៅឡើយទេ ហើយវាបានបំប្លែងខ្លួនជាបន្ដបន្ទាប់ ដូច្នេះប្រសិនបើកងការពារក្នុងខ្លួនបុគ្គលម្នាក់ៗ មានការធ្លាក់ចុះ ដូច្នេះនឹងផ្ដល់លក្ខណៈងាយស្រួលដល់ជំងឺកូវីដ១៩ ក្នុងការវាយលុកហើយឈានទៅសភាពធ្ងន់ធ្ងរ។ កត្តាទាំងនេះហើយ អាណាព្យាបាល មាតា បិតារបស់សិស្សានុសិស្សត្រូវអនុញ្ញាតឲ្យកូនៗរបស់ខ្លួនមកទទួលយកវ៉ាក់សាំងដូសជំរុញឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានេះ លោកជំទាវ ឱ វណ្ណឌីន បានឲ្យដឹងថា ការចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ (ដូសទី៣ ដូសទី៤ ដូសទី៥ និងទី៦) ដោយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (ធីតា) ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសិក្សា នៅតាមសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០៦ កុម្ភៈ ដល់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣៕វិមាន៧មករា

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.