ខេត្តព្រះវិហារ៖ រថយន្ដសាំយ៉ុងពណ៏សំបកឪឡឹក ពាក់ស្លាកលេខ ព្រះវិហារ 2A 0267 ដឹកឈើ
ដែលមានមុខកាត់១២០មួយសន្លឹក ១០០មួយសន្លឹកប្រវែង៣មែត្រ និងតុមូលមុខ ១៥០ជុំមួយ ព្រមទាំងជើង១ ត្រូវបានលោក ស៊ុំ ស៊ីវុត្ថា នាយរងផ្នែករវៀងចុះ បង្រ្កាប កាលពីវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី០៦ សីហារ ឆ្នាំ២០១៥ នៅចំនុច ដីក្រ ហម ភូមិដីក្រហម ឃុំរំដោះ ស្រុករវៀង ខេត្ត ព្រះវិហារ ។
តាមចំលើយ ម្ចាស់រថយន្ដបានឲដឹងថា ឈើក្នុងរថយន្ដខាងលើមាន
ម្ចាស់ឈ្មោះ ទ្រី ខ្លួនបានស៊ីឈ្នួលដឹកបាន១សន្លឹក៣០ម៉ឺនរៀលពីព្រះវិហារយក ទៅដាក់នៅបារាយ ដោយម្ចាស់ឈើ បានធានាតាមដងផ្លូវឲ ហើយ បាន សសេរដាក់ឈ្មោះទ្រីនៅពីលើ ហើយដាក់ឈ្មោះ លោក អ៊ិត ភូម៉ារ៉ា នៅពីក្រោម ព្រមទាំងដាក់លេខទូរសព្ទ័ នៅ ពីក្រោមទៀតផង បើខាងណាឃាត់ សួរនាំ ប្រាប់ថាទាំងនោះជារបស់ ឈ្មោះទ្រីត្រូវ ជាបងប្អូនលោកអ៊ិត ភូម៉ារ៉ា នាយខណ្ឌ័
រដ្ឋបាលព្រៃឈើព្រះវិហារទៅរួចស្រាច ទៅហើយ ព្រោះរូបគេបាន ប្រាប់ លោកនាយខណ្ឌ័រួចហើយ ។ ពេលដែលឃាត់សួរនាំ ម្ចាស់រថយន្ដខាងលើ បានឲក្រដាស់មួយសន្លឹកខាងលើ ទៅអ្នកយកព័ត៍មាន ក៏ឃើញដូចការរៀប រាប់ខាងលើនោះ ពេលដែលឃើញ ដូចនោះ ក៏បានតេសួរទៅលោកនាយ ខណ្ឌ័ ពេលនោះលោកបានខឹងយ៉ាងខ្លាំង ព្រោះលោកមិនបានដឹងអ្វីទាល់តែ សោះ ហើយលោកទ្រីនោះ គ្រាន់តែស្គាល់គ្នាតែប៉ុន្នោះ រឺឯការដឹកជញ្ជូនទាំង នោះ គឺរូបគេគ្រាន់តែស្គាល់គ្នា យកឈ្មោះលោកមកអាងតែម្ដង ហើយភ្លាមៗនោះ លោកនាយ ខណ្ឌ័ បានបញ្ជាឲលោក នាយផ្នែក ឃាត់រថយន្ដនិងឈើទាំងនោះ មករក្សារទុកនៅផ្នែករវៀង រងចាំលោកចុះមកត្រួតពិនិត្យ ៕
រថយន្ដសាំយ៉ុងងដឹកឈើ យកឈ្មោះនាយខណ្ឌ័ មកអាង ត្រូវមេព្រៃផ្នែករវៀងចុះបង្រាប
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី