ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

រថយន្តដឹកឈើក្រឡាប់ មេការឩកញ៉ាអុល ចេញមុខកាង សមត្ថកិច្ចមិនហ៊ានក្អក

ខេត្តក្រចេះ៖ រថយន្តយីឌុបភ្លៅ៥ ដឹកឈើប្រណិតជាង៧០ម៉ែត្រគីប បានក្រឡាប់ បង្កការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនៅត្រង់ចំណុច K3 ផ្លូវចូលក្រុមហ៊ុន៩៩៩៩ ចម្ងាយប្រមាណ១០០ម៉ែត្រ ពីផ្លូវលេខ៧៦ ក្នុងភូមិក្រញូងសែនជ័យ ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ កាលពីយប់ថ្ងៃទី២៦ សីហា ។

ហេតុការណ៍ក្រឡាប់រថយន្ត ហើយក្អួតចេញឈើប្រណិតខុសច្បាប់នោះ បណ្តាលឲ្យកកស្ទះចរាចរមួយរយះផងដែរ ទំរាំក្រុមសមត្ថកិច្ច ស្ទួចរថយន្តចេញ។ចំណែក មូលហេតុដែលបណ្តាលឲ្យក្រឡាប់នោះ ព្រោះតែរថយន្តផ្ទុកឈើប្រណិតច្រើនពេកលើសទំងន់ គ្រាដែលផ្លូវកំពុងរងទឹកភ្លៀងនិងទន់ជ្រាយ ជាហេតុធ្វើឲ្យផុងកង់រថយន្តក្រឡាប់តែម្តង ហើយផ្លូវជាតិមួយចំនួន ត្រូវខូចខាតយ៉ាងធ្ងន់ធ្ងរក៏ដោយសាររថយន្តដឹកលើសទម្ងន់។

ទាក់ទងការក្រឡាប់រថយន្ត ផ្ទុកឈើប្រណិតខុសច្បាប់រាប់សិបម៉ែត្រគីបនោះ ត្រូវបានក្រុមអ្នកសារពត៌មានចុះយកពត៌មាន និងថតរូបយ៉ាងច្រើនកុះករផងដែរ ។ ប៉ុន្តែមិនមានសារ ពត៌មានណា ហ៊ានចុះផ្សាយនោះឡើយ ព្រោះតែមេកាលោកឧកញ៉ា សឹង្ហ សំអុលមួយរូប បានឈរកាងនៅទីនោះ រួមជាមួយការសន្យាថា នឹងផ្តល់លុយឲ្យ ដើម្បីជាថ្នូរកុំឲ្យមានការចុះផ្សាយ។

យ៉ាងណាក៏ដោយ អ្នកឃើញហេតុការណ៍ខាងលើនេះបានលើកឡើងថា ករណីក្រឡាប់រថយន្តដឹកឈើនោះ ជាភស្តុតាងនៃអំពើពុករលួយ និងឥតប្រកែកបាន ដែលបង្កឡើងដោយក្រុមដៃជើង របស់លោកឧកញ៉ា សឹង្ហ សំអុល តែម្តង រួមទាំងភស្តុតាង ដើម្បីចង្អុលមុខក្រុមជន កាប់បំផ្លាញព្រៃឈើយ៉ាងរង្គៀលនៅកម្ពុជា ។

រហូតមកដល់ពេលនេះ ពុំមានបណ្តាញពត៌មានណាមួយ ចេញផ្សាយពត៌មានទាក់ទងការក្រឡាប់រថយន្តដឹកឈើប្រណិតល្មើសច្បាប់ខាងលើ របស់ឧកញ៉ា សឹង្ហ សំអុល នោះទេ ព្រោះថាពួកគេប្រហែលជា រង់ចាំការសន្យាផ្តល់លុយពេលបំណាច់ខែ របស់មេការឧកញ៉ា អុល នោះហើយ។

ប្រភពព័តមានចុងក្រោយឲ្យដឹងថា ឈើដែលផ្ទុកក្នុងរថយន្តភ្លៅ៥ ហើយក្រឡាប់នោះជាឈើ របស់មន្រ្តីនគរបាលខេត្តក្រចេះមួយរូបទៅវិញ ។ ប៉ុន្តែមូលហេតុដែលមេការឧកញ៉ា សឹង្ហ សំអុល ចេញមុខការពារនោះ ព្រោះថា មេកាឧកញ៉ា អុល ឈ្មោះ ថុន គឺជាជនល្បីឈ្មោះ ខាងរត់ការកាងរថយន្តដឹកឈើខុសច្បាប់តាមដងផ្លូវ ដោយសារតែគេស្គាល់មន្ត្រីជំនាញនិងសមត្ថកិច្ចគ្រប់ច្រកល្ហក រួមទាំងចេះសំរបសំរួលទំនាក់ទំនងល្អ តាមរយះប្រើដុល្លាញាត់មាត់សមត្ថកិច្ច ដូច្នេះហើយទើបគេប្រគល់សិទ្ធិឲ្យមេការូបនោះ ឈរកាងនិងរត់ការផ្លូវ រថយន្តដឹកឈើប្រណិតខុសច្បាប់ខាងលើនេះតែម្តងទៅ។

ការកត់សម្គាល់នោះ គឺក្រុមឧកញ៉ា អុល កំពុងរកស៊ីមុខរបរមិនស្របច្បាប់ ដូចជាការកាប់បំផ្លាញនិងជំនួញឈើតែម្តង ហេតុដូច្នេះហើយទើប ឈ្មោះលោកឧកញ៉ា សឹង្ហ សំអុល ត្រូវបានប្រជាជនស្គាល់ជាទូទៅថា ជាមេក្លោងរកស៊ី និងកាប់បំផ្លាញព្រៃឈើយ៉ាងសកម្មនៅកម្ពុជា ហើយទោះបីជាមានឈ្មោះអាស្រូវ ក៏សមត្ថកិច្ជពុករលួយមួយចំនួន ធ្វើមិនដឹងមិនលឺ ទើបលោកឧកញ៉ារូបនោះ នៅតែជួបសំណាងល្អ ជារៀងរហូត ក្នុងអាជីវកម្មុខជំនួញខុសច្បាប់របស់ខ្លួនយ៉ាងរលូន ព្រោះតែក្រុមសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ រួមទាំងអាជ្ញាធរពាក់ព័ន្ធ សុទ្ធតែលូកដៃទទួលលុយកខ្វក់ របស់លោកឧកញ៉ា អុល ។

ប្រជាពលរដ្ឋសុំអោយ រាជរដ្ឋាភិបាលចាត់វិធានការណ៏ច្បាប់ ជាបន្ទាន់ទៅលើក្រុមឩកញ៉ាអុល ដែលជំនាញខាងរកស៊ីឈើខុសច្បាប់ នឹងកំពុងបំផ្លាញសម្បត្តិព្រៃឈើ៕

គេហទំព័រយើងពុំអាចសុំការបំភ្លឺពីឩកញ៉ាអុលបានទេព្រោះគ្មានលេខទូរសព្ទ័៕

art8.2art8.3art8.1

Filed in: ព័ត៌មានថ្មី, ព័ត៌មាន​ស៊ើបអង្កេត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.