ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​កំពុង​ហូរ​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់​

ទំនិញ​ខុសច្បាប់​ជាច្រើន​ប្រភេទ​កំពុង​ហូរ​ចូល​តាម​ច្រករបៀង​អូរ​បី​ជាន់​

បន្ទាយមានជ័យ​៖ សត្វ​មាន់ ទា ជ្រូក គោ​ក្របី និង​ទំនិញ​ផ្សេងៗ ទៀត​ពី​ប្រទេស​ថៃ កំពុងតែ​ចរាចរ យ៉ាង​គគ្រឹកគគ្រេង តាម ច្រករបៀង​តូចៗ ខុសច្បាប់ ស្ថិតនៅក្នុង​ភូមិ​ឃុំ អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ ដែល​ពុំ​មាន​សមត្ថកិច្ច​ជំនាញ​ ឬ​អាជ្ញាធរ​ណា​ទប់ស្កាត់បាន​ឡើយ​ ។​

​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​ឃុំ អូរ​បី​ជាន់ បានឱ្យដឹងថា មិន​ថា តែ​ថ្ងៃ ឬ​យប់​ជ្រៅ​នោះទេ ដែល​ច្រករបៀង​ទាំងនេះ គ្រប់គ្រង​ដោយទា​ហ៊ាន កងពល​៥១ ដែល​មាន​អ្នកគ្រប់គ្រង​ច្រក​មាន​ខ្នងបង្អែក​ជា​មេ​ភូមិភាគ​៥ បាន​បើក​អោយមាន​ទំនិញគេចពន្ធ​នាំ​ចេញ​ពី​ប្រទេស​ថៃ​ចូល កម្ពុជា​យ៉ាង​គគ្រឹកគគ្រេង​ជាង​ច្រក​តំបន់​បឹង​ត្រកួន និង​ម៉ាឡៃ​។​

​ប្រភព​ដដែល​ឲ្យដឹង​ទៀតថា ទំនិញ​ភាគច្រើន​ដែល​នាំ​ចូល​តាម​ច្រក​នេះ​មានដូចជា មាន់ ទា ជ្រូក គោ​ក្របី និង​ទំនិញ​ផ្សេងៗ​។ ការនាំ​ចូល​ទំនិញ​ទាំង​នេះ​ដូចជា មាន់ គឺ​នាំ​ចូល​នៅពេល​យប់​ជ្រៅ​តាម​រថយន្ត​នី​ស្សាន់ រថយន្ត​តូ​រី​ស​និង​រថយន្ត​កាមរី ក្នុងការ​នាំចូល​ម្តងៗ​រាប់​ពាន់​ក្បាល ។​

​លោក ហ៊ុយ ទូច ប្រធានការិយាល័យ​បសុពេទ្យ​និង​ផលិតកម្ម​ខេត្ត​បន្ទាយមានជ័យ​បានអោយដឹងថា ជាមួយនឹង​ការ​នាំចូល​មាន់ ទា ជ្រូក គោ​ក្របី ខាងលើ​សមត្ថកិច្ច​រប​ស់លោក​ពុំដែល​នៅ​ស្ងៀម​នោះទេ គឺ​តែង​ចេញ​ប្រតិបត្តិ​ការស្រាវជ្រាវ​បង្ក្រាប​បាន​ជា​បន្តបន្ទាប់ តែ​ការបង្ក្រាប​នេះ​នៅ​មិនទាន់​គ្រប់គ្រាន់ និង​ការ​នាំចូល​ល្មើស​ច្បាប់​ពី​ឈ្មួញ​ឡើយ ព្រោះ​ថា​ខេត្ត​បន្ទាយមានជ័យ​មាន​ច្រករបៀង​ជាច្រើន​ដែល​គ្រប់គ្រង​ដោយ​សមត្ថកិច្ច​តាម​បន្ទាត់​ព្រំដែន​ដែល​ពិបាក​ក្នុង​ការរារាំង ទប់ស្កាត់ ឬ​បង្ក្រាប បាន​ងាយ​នោះឡើយ​។​

​លោក​បាន​បន្តទៀតថា ច្រក​អូរ​បី​ជាន់​ឥឡូវ​សម្បូរ​ទៅ​ដោយមាន់ ទា ជ្រូក គោ​ក្របី នាំចូល​លោក​បាន​ដាក់​កំលាំង​ចាំ​បង្ក្រាប​ជា​ញឹកញាប់​ដោយ​កម្រ​នឹង​បង្ក្រាប​បាន​នៅ​នឹង​មាត់ច្រក​ណាស់ ។ ដោយ​ថ្មីៗ​នេះ ក្រសួង​កសិកម្ម​បាន​ណែនាំ​ដល់​ការិយាល័យ ​បសុពេទ្យ​គ្រប់​ខេត្ត ជាពិសេស​ខេត្ត​បន្ទាយមានជ័យ​ដែល​នៅ​ជាប់​ព្រំដែន​ប្រទេស​ថៃ ត្រូវធ្វើ​យ៉ាងណា​ទប់ស្កាត់​អោយ​បាន​ការ​នាំចូល​សត្វ​បក្សី ឬ​សត្វពាហនៈ ដែល​មិនមាន​ច្បាប់​អនុញ្ញាត ត្រូវ​អោយមាន​ច្បាប់​វិញ​ជៀសវាង​ការបាត់បង់​ចំណូល​ពន្ធ និង​ការឆ្លង​រាលដាល​នៃ​ជម្ងឺ​នានា​មក​លើ​ប្រជាពលរដ្ឋ​កម្ពុជា​យើង​ផង​នោះ​។​

​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​មិន​អាច​សុំ​ការបំភ្លឺ​ពី​ទា​ហ៊ាន កងពល​៥១ ដែល​មាន​អ្នកគ្រប់គ្រង​ជា​ភូមិភាគ​៥ បានទេ ព្រោះ​គ្មាន​លេខ​ទូរស័ព្ទ​សំរាប់​ទំនាក់ទំនង ទោះបីជា​យ៉ាង​ព័ត៌មាន​និង​លម្អិត​បន្ថែមទៀត នៃ​ករណី​ខាងលើ​ទាំងអស់​នេះ​៕
​ដោយ​ចិន្តា​

2014_05_17a (2) 2014_05_17a (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.