ព្រះវិហារ៖ យុវជនម្នាក់ដែលជាជនសង្ស័យ ឈ្មោះសួន សារិត អាយុ១៩ឆ្នាំ ក្នុងចំណោមបក្ខពួក២នាក់ ត្រូវបានចាប់ខ្លួន និងនាំមកសាកសួរនៅស្នងការ ខេត្តព្រះវិហារនៅ ថ្ងៃទី១៧ខែសីហាឆ្នាំ២០១៥ បន្ទាប់សង្ស័យថា ជាប់ពាក់ព័ន្ធនឹង សំណុំរឿងឃាតកម្ម សម្លាប់ជនរងគ្រោះ ម្នាក់ឈ្មោះ គង់ លន់ ភេទប្រុសអាយុ៤៨ឆ្នាំ មុខរបររត់ម៉ូតូឌុប ដែលត្រូវបានជនសង្ស័យប្លន់សម្លាប់ យកម៉ូតូក្នុង ចម្ការអំពៅកាលល្ងាច ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥ នៅភូមិព្រះក្អក ឃុំឆែក២ ស្រុកឆែប ខេត្តព្រះវិហារ។ តាមការបញ្ជាក់ឲ្យដឹង ពីសមត្ថកិច្ចថា ក្រោយពីទទួលបណ្តឹងពីឈ្មោះ សួង ស អាយុ៥៣ឆ្នាំ ត្រូវជាប្រពន្ធជនរងគ្រោះឈ្មោះ គង់ លន់ អាយុ៤៨ឆ្នាំ រស់នៅភូមិឡឥដ្ឋ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ បានរាយការណ៍ពីករណីបាត់ប្តីរបស់ខ្លួន តាំងពីថ្ងៃទី១៥ សីហា មកម្លេះ បន្ទាប់មកសមត្ថកិច្ចក៏បានស្រាវជ្រាវ នឹងកំណត់ មុខសញ្ញាបានចំនួន០២នាក់ នឹងឈានដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ សួន សារិត នឹងដកហូតម៉ូតូបាន មកវិញនៅចំនុច កណ្តាលក្រុងព្រះវិហារ ហើយបាននាំខ្លួន ជនសង្ស័យមកសាកសួរ ។ សមត្ថកិច្ចបន្តថា ក្រោយពីបានស្តាប់ការបំភ្លឺ ជនសង្ស័យបានសារភាពថា ខ្លួននឹងបក្សពួកម្នាក់ទៀត ឈ្មោះ តុលា ពិតជាបានធ្វើសកម្មភាព យកដែកឆាប នឹងដុំថ្មវាយ ជនរងគ្រោះដើម្បីសម្លាប់ ហើយប្លន់យកម៉ូតូប្រាកដមែន ។ សូមបញ្ជាក់ផងដែរ មកដល់ពេលនេះ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កំពុងមានវិធានការយ៉ាងក្តៅ ដើម្បីស្វែងរកជនសង្ស័យម្នាក់ទៀត ដែលបានប្លន់សម្លាប់ បុរសជាអ្នករត់ម៉ូតូឌុប ដើម្បីផ្តន្ទាទោស ចាត់ការទៅតាមផ្លូវច្បាប់ ៕
យុវជនម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន សង្ស័យទាក់ទង ករណីឃាតកម្ម ប្លន់យកម៉ូតូ
Posted by duong
on 26/08/2015
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី
About duong
Recent Posts
- សម្ដេចតេជោ ហ៊ុន សែន ៖ អ្នកនយោបាយខ្លះ ដែលតាំងខ្លួនជាគ្រូ កិច្ចព្រមព្រៀងទីក្រុងប៉ារីស តើបានដឹងអ្វីខ្លះហើយ?
- កម្លាំងនគរបាល នាំយករថយន្តដឹកទឹក០៩គ្រឿង ចុះជួយពន្លត់ ករណីអគ្គីភ័យឆេះ ឃ្លាំងអេតចាយ របស់ប្រជាពលរដ្ឋ១កន្លែង នៅក្រុងប៉ោយប៉ែត
- ប្រតិភូតំណាងរាស្រ្តកូរ៉េខាងត្បូង វាយតម្លៃខ្ពស់ ចំពោះកម្ពុជា លើការប្រយុទ្ធប្រឆាំង បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា
- អគ្គីភ័យឆេះ អគារផ្សារទំនើបហេង ឆៃលី រាលដាលដល់ផ្ទះពលរដ្ឋច្រើនខ្នង កណ្តាលក្រុងបាត់ដំបង ទាំងយប់
- សម្តេចធិបតី អនុញ្ញាតជូន រដ្ឋមន្ត្រីទទួលបន្ទុកគ្រប់គ្រងគ្រោះមហន្តរាយ មកពីប្រទេសជាសមាជិកអាស៊ាន និងបណ្តាប្រទេសពាក់ព័ន្ធ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
- សម្ដេចតេជោ ហ៊ុន សែន មិនបានបន្ទន់ជំហរ ទៅអង្វរថៃ ឱ្យបើកព្រំដែនជាមួយថៃ នៅថ្ងៃទី២០ តុលា ដូចការចុះផ្សាយឡើយ
- លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ ជូនដល់ប្រជាជនងាយរងគ្រោះបំផុត ក្នុងខេត្តកំពង់ស្ពឺ
- ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងផ្តល់យោបល់ ក្នុងការរៀបចំ សេចក្តីព្រាងច្បាប់ស្តីពីរបបសារព័ត៌មានថ្មី
- ភ្លាមៗ អ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យ ទីតាំងជាក់ស្តែង នៅកន្លែងដែលកងកម្លាំងថៃ និងគ្រឿងចក្រ បានបំពានអធិបតេយ្យភាពកម្ពុជា នៅភូមិព្រៃចាន់
- កងកម្លាំងថៃរាប់រយនាក់ បំពានលើ អធិបតេយ្យភាពកម្ពុជា នៅភូមិព្រៃចាន់






