ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែន ​៖​ ​ពាក្យ​ស្លោ​ក​ ​“​​អ​រ​គុ​ណ​ស​ន្តិ​ភា​ព​ អ​​រ​គុណ​ន​​យោ​បាយ​ ​ឈ្នះ​ ​​ឈ្នះ​»​ ​ ​បា​​​ន​​​ក្លា​​​យ​​ជា​ ​​ស្មា​​​រ​​​​តី​នៃ​ស​ង្គ​ម​ជា​តិ ដ៏​ខ្លាំ​ង​ក្លា​រ​​ស់​រ​វើក ក្នុ​​ង​ដំ​ណើ​រ​​ក​សា​ង​និ ង​កា​រ​​ពា​រ​មា​តុ​ភូ​មិ​

សម្តេច​តេ​ជោ​ ​ហ៊ុ​ន​ ​សែន ​៖​ ​ពាក្យ​ស្លោ​ក​ ​“​​អ​រ​គុ​ណ​ស​ន្តិ​ភា​ព​ អ​​រ​គុណ​ន​​យោ​បាយ​ ​ឈ្នះ​ ​​ឈ្នះ​»​ ​ ​បា​​​ន​​​ក្លា​​​យ​​ជា​ ​​ស្មា​​​រ​​​​តី​នៃ​ស​ង្គ​ម​ជា​តិ ដ៏​ខ្លាំ​ង​ក្លា​រ​​ស់​រ​វើក ក្នុ​​ង​ដំ​ណើ​រ​​ក​សា​ង​និ ង​កា​រ​​ពា​រ​មា​តុ​ភូ​មិ​

រា​ជ​ធា​​នី​ភ្នំ​ពេ​ញ​ ​៖​ ​ស​​ម្តេ​ច​អ​គ្គ​ម​ហា​សេ​នា​​ប​តី​តេ​ជោ​ ​ហ៊ុ​ន សែ​ន​ នា​​​យ​ក​​រ​ដ្ឋ​ម​ន្តី​នៃ​ព្រះ​រា​ជា​ណា​​ច​ក្រ​ក​ម្ពុ​ជា​ ​និ​ង​ជា​​ប្រ​ធា​ន​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ បា​ន​គូ​ស​ប​ញ្ជា​ក់​​ថា​ ​ពា​ក្យ​ស្លោ​ក​ ​«​អ​រ​គុ​ណ​ស​​ន្តិ​ភា​ព​ ​អ​រ​គុ​ណ​ន​យោ​បា​យ​ ​ឈ្នះ​ ​ឈ្នះ​»​ ​បាន​ក្លា​យ​ជា​ស្មា​រ​តី​នៃ​ស​ង្គ​ម​ជា​​តិដ៏​ខ្លាំ​ង​ក្លា​រ​ស់​រ​វើ​ក​នៅ​​ក្នុ​ង​ដំ​ណើ​រ​ក​សា​ង​ ​និ​ង​កា​រ​ពា​រ​​មា​តុ​ភូ​មិ​ ​ហើ​យ​បើ​យើ​ង​រ​ក្សា​ស​ន្តិ​ភា​ព​មិ​ន​បា​ន​យើ​​ង​ពិ​ត​ជា​មិ​ន​អា​ច​ទ​ទួ​ល​ស​មិ​ទ្ធ​​ផ​ល​គ្រ​ប់​យ៉ា​ង​នៅ​ថ្ងៃ​នេះ​បា​ន​​ឡើ​យ​ ​។​

ក្នុងពិធីមីទ្ទីងរម្លឹកខួបលើកទី៤៤នៃទិវាជ័យជម្នះ ៧ មករា(០៧.០១.១៩៧៩-០៧.០១.២០២៣) នាព្រឹកថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៣ នៅខាងមុខសាលមហោស្រពកោះពេជ្រ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងថា៖ «ពាក្យស្លោក អរគុណសន្តិភាព អរគុណនយោបាយ ឈ្នះ ឈ្នះ បានលាន់រន្ទឺពាសពេញប្រទេស និងបានក្លាយជាស្មារតីនៃសង្គមជាតិដ៏ខ្លាំងក្លាយរស់រវើកនៅក្នុងដំណើរកសាងនិងការពារមាតុភូមិ ។ បើយើងរក្សាសន្តិភាពមិនបានយើងពិតជាមិនអាចទទួលសមិទ្ធផលគ្រប់យ៉ាងនៅថ្ងៃនេះបានឡើយ»។

សម្តេចតេជោបានបញ្ជាក់ថា មកដល់ពេលនេះយើងបានឈានចូលឆ្នាំ២០២៣ ហើយដែលជាឆ្នាំទី៥ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦នៃរដ្ឋសភា ។ នៅក្នុងឆ្នាំ ២០២២ ដែលទើបតែកន្លងផុតទៅនេះកម្ពុជាបានសម្រេចសមិទ្ធផលថ្មីៗទៀតលើមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន ទោះបីជំងឺកូវីដ-១៩ មិនទាន់ត្រូវបានលប់បំបាត់ទាំងស្រុងនិងត្រូវទទួលរងឥទ្ធិពលពីការវិវត្តដ៏ស្មុគស្មាញនៃសភាពការណ៍អន្តរជាតិក្ដី។ សម្ដេចតេជោអះអាងថា សន្តិភាព ស្ថិរភាពនយោបាយ និង សន្តិសុខដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និងការរស់នៅដ៏សុខដុមរមនារបស់ប្រជាជនត្រូវបានការពារយ៉ាងគត់មត់ដោយកម្លាំងជាតិទាំងមូលដែលបានរួមសាមគ្គី យ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងដែរថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ដ៏កាចសាហាវដែលបានឆ្លងរាតត្បាតយ៉ាងខ្លាំងក្នុងឆ្នាំ ២០២០-២០២១ បានទទួលជោគជ័យតាម រយៈការដឹកនាំដ៏ត្រឹមត្រូវការអនុវត្តយុទ្ធសាស្ត្រ និងវិធានការដ៏មុតស្រួចនានាប្រកបដោយប្រសិទ្ធភាពនិងការចូលរួមដ៏សកម្មរបស់ប្រជាជនដែលបានពង្រឹងខឿនការពារ សុខភាពរបស់ប្រជាជនធានាដល់ដំណើរការស្តារនិងជំរុញសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩។ ទន្ទឹមនេះ វិស័យសេដ្ឋកិច្ចបានងើបឡើងវិញយ៉ាងឆាប់ដោយសារការខិតខំ ប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម និងភាពម្ចាស់ការរបស់រាជរដ្ឋាភិបាល តាមរយៈការដាក់ចេញវិធានការរក្សាលំនឹងសង្គម-សេដ្ឋកិច្ចទាន់ពេលជាបន្តបន្ទាប់។

សម្ដេចតេជោបានថ្លែងបញ្ជាក់បន្ថែមថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សរបស់ កម្ពុជាកំពុងបន្តទៅមុខតាមគន្លងនីតិរដ្ឋជាពិសេសការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ បានប្រព្រឹត្តទៅដោយជោគជ័យប្រកបដោយលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌៕AKP

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.