ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ផ្សារស្រអែម ដែលទើបនិងសាងសង់ ត្រូវរងការរិះគន់ត្រង់ៗ ពីសំណាក់មន្ត្រីរាជការ និងប្រជាពលរដ្ឋ

ព្រះវិហារ៖ អាជ្ញាធរមូលដ្ឋានមួយចំនួន និងប្រជាពលរដ្ឋ ក្នុងស្រុកជាំក្សាន្ដ បានធ្វើការរិះគន់ ទៅលើសំណង់ផ្សារឯកជនមួយកន្លែង ដែលទើបដំណើរការសាងសង់ថ្មីនោះថា សំណង់នោះ ធ្វើឡើង ដោយមិនបានសុំច្បាប់អនុញ្ញាតិត្រឹមត្រូវ តាមបទដ្ឋានគតិយុត្តនានា ពីមន្ត្រីជំនាញសូរិយោដី និងអាជ្ញាធរនៅក្នុងមូលដ្ឋាននោះទេ ។ ហើយសំណង់ផ្សារមួយនោះ ត្រូវបានអាជ្ញាធរភូមិឃុំស្រុក និងក្រុមមន្ត្រីជំនាញ ធ្លាប់បានចុះមកបញ្ឈប់ការសាងសង់ម្តងរួចទៅហើយ តែប្រធានផ្សារនោះ នៅតែបន្តការសាងសង់ដដែល រហូតមកដល់បច្ចុប្បន្ន ដោយគេមើលទៅ ហាក់បីដូចជាមានខ្នងបង្អែកធំ ឈរនៅពីក្រោយខ្នង ។ ផ្សានោះមានទីតាំង នៅខាងលិចរង្វង់មូលស្រអែម ស្ថិតនៅក្នុងភូមិស្រអែមត្បូង ឃុំ កន្ទួត ស្រុក ជាំក្សាន្ដ ខេត្ត ព្រះវិហារ។
ផ្សារដែលរងការរិះគន់ ពីក្រុមមន្ត្រីជំនាញនិង អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជារដ្ឋ នោះមានឈ្មោះថា ផ្សាររង្វង់មូលស្រអែម សាងសង់លើផ្ទៃដី ក្នុងទំហំជាង៤ពាន់ម៉ែត្រការ៉េ ក្រោមការចំណាយទឹកបា្រក់ របស់ថៅកែផ្សារ លើការទិញដីនេះ ក្នុងតម្លៃ៦៥ម៉ឺនដុល្លារអាមេរិក ពីលោកជំទាវ សុខ វណ្ណីជាម្ចាស់ដីមុន។
លោក មូល ម៉ាប់ មេឃុំកន្ទួត បានប្រាប់ឲ្យដឹងថា ផ្សារដែលទើបសាងសង់ថ្មីនេះ កាលពីមុនដីផ្សារនោះ ជារបស់លោកជំទាវឈ្មោះសុខ សុវណ្ណី ដែលលោកជំទាវបានសុំច្បាប់អនុញ្ញាត ពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដើម្បីបង្កើតផ្សារ និងរកចំណូលពីអាជីវករ តែការឲ្យលក់នៅលើដីនេះ មិនបានប៉ុន្មានផង ក៏ត្រូវបានផ្អាកទៅវិញ ដោយសារលោកជំទាវថៅកែផ្សារ មានបញ្ហាខ្លះៗ ពីការប្រមូលបា្រក់ពីអាជីវករនៅទីនោះ ។ ទើបលោកជំទាវ បានសំរេចលក់ដីមួយកន្លែងឲទៅ ឈ្មោះជា ម៉េង និងឈ្មោះអ៊ឹង គង់ហ៊ុយ លើទំហំផ្ទៃដីប្រមាណជាង៤ពាន់ម៉ែត្រការ៉េ ក្នុងតម្លៃទឹកបា្រក់៦៥ម៉ឺនដុល្លារ សម្រាប់សាងសង់ ផ្សាររង្វង់មូលស្រអែមបន្ត ។
លោកមេឃុំបានបញ្ជាក់ថា បន្ទាប់ពីត្រូវរ៉ូវគ្នាហើយ លោកជា ម៉េង និងលោកអ៊ឹង គង់ហ៊ុយ បានចាប់ផ្តើមសាងសង់ផ្សារនេះភ្លាម នៅគ្រាដែលដីនេះ នៅមិនទាន់បានកាត់ប្លង់ និងផ្ទេរសិទ្ធិកាន់កាប់ ពីលោកជំទាវ ដែលជាម្ចាស់ដីនៅឡើយ។ រីឯការសាងសង់ផ្សារនេះ រូបលោកក៏ដូចជាអាជ្ញាធរដែនដីឯទៀត បូករួមទាំងក្រុមមន្ត្រីជំនាញភូមិបាលស្រុកផងនោះ មិនដែលទំនាស់នឹងការអភិវឌ្ឍន៍នោះទេ តែធ្វើយ៉ាងណាតម្រូវឲ្យម្ចាស់ផ្សារនោះ គោរពច្បាប់និងសិទ្ធិអាជ្ញាធរមូលដ្ឋាន ហើយត្រូវមកបំពេញបែបបទ ឲ្យបានត្រឹមត្រូវ ដើម្បីសាងសង់ផ្សារខាងលើ ។ លោកបានបន្តថា ដោយសារការសាងសង់ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវនោះហើយ កាលពីថ្ងៃ៣១កក្កដាកន្លងទៅអាជ្ញាធរ មូលដ្ឋាន បានចុះទៅផ្អាកលើការសាងសង់នោះ រួចម្តងមកហើយ តែរហូតមកដល់ពេលនេះ សំណង់ផ្សារនោះនៅតែបន្តសាងសង់ដដែល ។
លោកសៀង សង់ដូរ ប្រធានការិយាល័យភូមិបាលស្រុកជាំក្សាន្ត បានបា្រប់ឲ្យដឹងថា លោកបានពិនិត្យលើគ្រប់លិខិតចេញចូលអស់ហើយ លោកនៅតែមិនបានឃើញ បែបបទស្នើរសុំសាងសង់ផ្សារនោះ ពីលោកជា ម៉េង និងលោកអ៊ឹង គង់ហ៊ុយនោះទេ លោកយល់ថា ការសាងសង់ផ្សារនោះ នៅមិនទាន់ត្រឹមត្រូវតាមច្បាប់ភូមិបាលនោះឡើយ ។
លោកជា ម៉េង ថៅកែផ្សាររង្វង់មូលស្រអែម បានទទួលស្គាល់ថា លោកពិតជាមិនទាន់ទទួលបាន សិទ្ធិកាន់កាប់ប្លង់ដីខាងលើពីម្ចាស់ដើមនោះទេ ព្រោះសំអាងទៅលើមានមេធាវីធ្វើជាសា ក្សី ពីការទិញដីនេះរួចហើយ ចំពោះត្រង់ថា លោកមិនបានសុំច្បាប់សាងសង់ផ្សារនោះ គឺមិនត្រឹមត្រូវទេ ព្រោះដីនេះ លោកបានទិញពីលោកជំទាវសុខ សុវណ្ណី មានច្បាប់សាងសង់រួចទៅហើយ ដូច្នេះលោកមិនចាំបាច់សុំម្តងទៀតឡើយ ។
លោកជា គឹមសេង អភិបាលស្រុកជាំក្សាន្ត បានអះអាងស្រដៀងគ្នា នឹងលោកជាម៉េង ថា ការសាងសង់ផ្សារនោះ គឺម្ចាស់ផ្សារខាងលើ ធ្វើឡើងតាមគំរូប្លង់ផ្សារចាស់ ហើយដីសាងសង់ផ្សាររង្វង់មូលស្រអែមនេះ មាន ប្លង់រឹង និងបានសុំការអនុញ្ញាតិច្បាប់ ពីម្ចាស់ផ្សារមុនរួចហើយ ដូច្នេះអាជ្ញធរស្រុក គ្រាន់តែតម្រូវឲ្យម្ចាស់គ្រប់គ្រងផ្សារ អនុវត្តន៍តាមការណែនាំ របស់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋាន មានការរៀបចំសណ្តាប់ធ្នាប់លក់ដូរ ឲ្យមានរបៀបរៀបរយ បរិវេណផ្សារ ត្រូវចាក់សាប និងដាំកូនឈើ ដើម្បីរួមចំណែក កែលំអរស្រុកជាំក្សាន្ត ឲ្យមានសោភណ្ឌភាព បញ្ជៀសបានការកកស្ទះ ដល់អ្នកធ្វើដំណើរ ។លោក វុធ តារា អភិបាលរងស្រុកជាំក្សាន្ដ ទទួលផែននាយការិយាល័យភូមិបាល បានចេញលិខិតមួយជូនអភិបាលស្រុក ដើម្បីបញ្ឍប់ជាបណ្ដោះអាសន្ននៅការសាងសង់ផ្សារខាងលើ ។
សូមបញ្ជាក់ថា ផ្សាររង្វង់មូលស្រអែមនេះ តូប១មានតម្លៃចាប់ពី៣០០ដុល្លារ ទៅ៣៥០ដុល្លារអាមេរិក ក្នុង១ខែ តូបនៅចំមុខ៣៥០ដុល្លារ អ្នកចូលត្រូវបង់បា្រក់កក់មុន២ខែ នៃតម្លៃតូប នេះបើតាមការបញ្ជាក់ របស់លោកជា ម៉េង ប្រធានផ្សាររង្វង់មូលស្រអែម ។ នៅបច្ចុប្បន្នផ្សារមួយនោះ កំពុងមានភាពអនាធិប្បតិយ្យខ្លាំង ពិបាកក្នុងការធ្វើដំណើរ ព្រោះអាជីវករលក់នៅតាមចញ្ចើមថ្នល់ ហើយការចតយាន្ដជំនិះគ្រប់ប្រភេទ គឺនៅលើចិញ្ចើមថ្នលតែម្ដង ហើយសំខាន់នោះផ្លូវមួយនោះ ជាផ្លូវទេសចរណ៏ភ្ញៀវជាតិនិងអន្តរជាតិចេញចូល ទស្សនាប្រាសាទព្រះវិហារផងដែរ ដូចនេះហើយ ប្រជាពលរដ្ឋ សូមឲម្ចាស់ផ្សាររៀបចំ ចំណតយាន្ដ ជំនិះគ្រប់ប្រភេទ ឲបានត្រឹមត្រូវនិងការលក់ដូរ ឲមានសោភណ្ឌ័ភាពងាយស្រួល ក្នុងការធ្វើដំណើរ ជៀសវៀងនៅគ្រោះថ្នាក់ចរាចរណ៏ ជាយក្យថាហេតុ៕

2 (1)3 (1)1 (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.