ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​ប​ន្ត​អំ​ពា​វ​នា​វ ​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​​ចូ​ល​រួ​ម​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​នឹ​ង ជំ​​ងឺ​កូ​វី​ដ​១​៩​ ​​ជា​ពិ​សេ​ស ទ​​ទួ​ល​យ​​ក​ វ៉ា​ក់​សាំ​​ង​ដូ​ស​ជំ​រុ​ញ​ ដោ​យ​កំ​ណ​ត់​គម្លា​ត​ ​​​៦​ខែ​ក្នុ​ង​កា​រ​ចា​ក់

សម្តេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​ប​ន្ត​អំ​ពា​វ​នា​វ ​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​​ចូ​ល​រួ​ម​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​នឹ​ង ជំ​​ងឺ​កូ​វី​ដ​១​៩​ ​​ជា​ពិ​សេ​ស ទ​​ទួ​ល​យ​​ក​ វ៉ា​ក់​សាំ​​ង​ដូ​ស​ជំ​រុ​ញ​ ដោ​យ​កំ​ណ​ត់​គម្លា​ត​ ​​​៦​ខែ​ក្នុ​ង​កា​រ​ចា​ក់

រា​ជ​ធានីភ្នំ​​ពេ​ញ​ ​៖​ ​ស​ម្តេ​ច​តេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​​ក​ម្ពុ​ជា​ ​នៅ​ថ្ងៃ​ទី​៣​០​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​២​នេះ ​ប​​ន្ត​អំ​ពា​វ​នា​វ​ឲ្យ​ប្រ​​ជា​ព​ល​រ​ដ្ឋ​ ​ចូ​ល​​រួ​ម​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​​នឹ​ង​ជំ​ងឺ​កូ​វី​ដ​១​៩​ ​ជា​ពិ​សេ​​សទៅ​ទ​ទួ​ល​យ​ក​វ៉ា​ក់​សាំ​ង​ដូ​ស​ជំ​រុ​ញ​ ​ដើ​ម្បី​ប​ង្កើ​ត​​ភា​ព​សុំា​ក្នុ​ង​ខ្លួ​ន​ ​កា​រ​​ពា​រ​ទុ​ក​ជា​មុ​ន​ពី​ជំ​ងឺ​កូ​វី​ដ​១​៩​ ​ដែ​ល​អា​ច​​នឹ​ង​បំ​ប្លែ​ង​ខ្លួ​ន​ថ្មី​ៗ​ថែ​ម​ទៀ​ត​។​

ការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសអញ្ជើញបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវពីរខ្សែទៀត ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត និងខេត្តកែប នាព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមបងប្អូនប្រជាពលរដ្ឋរបស់យើង ប្រុងប្រៀបខ្លួនទទួលយក កិច្ចការពារជាមុន ល្អជាងទុកឲ្យវាកើតហើយ ទើបដោះស្រាយវា នោះចាំបាច់ណាស់ ត្រូវតែមានភាពសុំាក្នុងខ្លួនជានិច្ច ទើបអាចទប់ទល់ជាមួយមេរោគ ដ៏អាក្រក់ គឺកូវីដ១៩ ដែលមានកំពុងតែមានវត្តមាន ក្នុងតំបន់របស់យើង ហើយវាក៏មានវត្តមានក្នុងប្រទេសរបស់យើងដែរ […] ទោះបីអូមីក្រុងក៏ដោយ ក៏វាអាចសម្លាប់យើងដែរ បើយើងអត់មានភាពសុំាក្នុងខ្លួន អីចឹងទេបានជាយើងត្រូវប្រើប្រាស់ ជាបន្តនូវការចាក់វ៉ាក់សាំង»។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចរៀបចំនូវការចាក់វ៉ាក់សាំងដូសទី៤ សម្រាប់កុមារអាយុ៣ឆ្នាំ​ ដល់ ៥ឆ្នាំ, ចាក់ដូសជំរុញទី៥ ដល់កុមារអាយុពី ៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ និងចាក់ដូសជំរុញទី៦ មន្ត្រីរាជការជួរមុខ អាជ្ញាធរ និងប្រជាជនទូទៅ។

សម្តេចបន្ថែមថា បច្ចុប្បន្នមានមនុស្សមួយចំនួន បានចាក់ដល់ដូសទី៦រួចហើយ ប៉ុន្តែដោយសាររាជរដ្ឋាភិបាលមិនទាន់បានសម្រេច ទើបពួកគាត់មិនទាន់ហ៊ានចុះបញ្ជី សម្រាប់ការចុះដូសទី៦។ ជាមួយគ្នានេះ សម្តេចតេជោក៏បានប្រកាសកំណត់គម្លាត ៦ខែ ក្នុងការចាក់វ៉ាក់សាំងដូសជំរុញបន្តបន្ទាប់។

សម្តេចបន្ថែមទៀតថា «អ្វីដែលយើងត្រូវយកជាគោល ត្រូវចាក់ទៅជាទម្លាប់ធម្មតា ដោយប្រសិទ្ធភាពវ៉ាក់សាំង មានរយៈពេល៦ខែ ក្រោយរយៈពេល៦ខែ ត្រូវចាប់ផ្តើមចាក់វ៉ាក់សាំងតទៅទៀត បើទោះបីជាប្រទេសផ្សេងៗធ្វើខុសគ្នា ប៉ុន្តែការចាក់វ៉ាក់សាំងដើម្បីការពារខ្លួន ពីរោគរាតត្បាតនេះ វាជាការចាំបាច់ដើម្បីធ្វើ»។

សូមជម្រាបថា គិតត្រឹមថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ រាជរដ្ឋាភិបាល បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៥,២៤១,៣៧៦នាក់។ ក្នុងនោះរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,៣៨១,១៩៦នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨៤៩,៤៣៥នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ២,០៩៤,៩៨៩នាក់
៤៖ អាយុ៥ឆ្នាំ ៤២៨,៥៩៣នាក់
៥៖ អាយុ៣ឆ្នាំដល់៥ឆ្នាំ ៤៨៧,១៦២នាក់

ដោយឡែកសម្រាប់អ្នកបានចាក់ដូសទី៣ចំនួន ១០,៤២៣,០៤៣នាក់, ដូសទី៤ចំនួន ៤,៧៦៤,១២៣នាក់ និងដូសទី៥ចំនួន ១,២២៥,០៦៦នាក់៕វិមាន៧មករា

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.