កំពង់ធំ៖ សកម្មភាពកងកម្លាំង ប្រដេញចាប់ឡានដឹកឈើ ជំរិតទារលុយ ចាប់ពីរ៉ឺម៉ក រហូតដល់រថយន្តសេរីទំនើប ត្រូវ បានគេមើលឃើញថា កំពុងធ្វើសកម្មភាពយ៉ាងគឃ្លើន ដោយពុំមានការខ្លាចញញើតច្បាប់ សូម្បីតែបន្តិច កម្លាំងទាំងនេះបានបើកឡាន ប្រដេញ រថយន្តដឹកឈើតាមបណ្តោយ ផ្លូវជាតិលេខ៦ ដែលត្រូវបានគេដឹងថា មានកម្លាំងប៉ូលិសសេដ្ឋកិច្ចខេត្ត ប៉ូលិសសេដ្ឋកិច្ចក្រសួង ប៉េអ៊ឹមខេត្ត បរិស្ថាន ដឺបេ អង្គការ ជាច្រើន តែងតែប្រដេញរថយន្តដឹកឈើ អាជ្ញាធខេត្តកំពង់ធំ ដូចជាមើលអត់ឃើញ ហើយចោទប្រកាន់តែអ្នកសារព័ត៌មាន ថាដេញចាប់ឈើ មួយវិញទៀត អ្នកណាធ្វើអី ក៏ចោទអ្នកសារព័ត៌មាន ដោយយកអ្នកសារព័ត៌មាន ជាចំណាត់ខ្មាំង ដោយសារតែបញ្តាញផ្សាយព័តមាន បានចុះផ្សាយរឿងអាស្រូវមួយចំនួន ប៉ះពាល់ដល់ ផលប្រយោជន៍លាភស្ការៈរបស់ពួកគេ គួរតែអាជ្ញាធរខេត្ត ពិនិត្យឡើងវិញ ។
អ្នកសារព័ត៌មាន ខេត្តកំពង់ធំ កំពុងតែប្រឈមមុខ នឹងការលាបពណ៌ និងការចោទប្រកាន់ពី សំណាក់ស្ថាប័នមាន អំណាច ដែលត្រូវបានគេដឹងថា ក្នុងគោលបំណង បុគ្គលមានអំណាចមួយចំនួន ខំប្រឹងចាក់ចុច អុជអាល រោលឲ្យខ្លោចដុតឲ្យឆៅ ដោយយកអ្នកសារព័ត៌មានជាសត្រូវ ចំណែក ថ្នាក់ដឹកនាំមួយចំនួន មិនបានសំឡឹងមើលចុងជើងទេ គឺមើលត្រឹមតែច្រមុះ លឺសំលេងសត្វចាបយំ ស្រែកថាសត្វខ្លាយំ ដែលជាការទំលាក់កំហុសដោយអយុត្តធ៌ម មកលើអ្នកសារព័តមាន ។
ជាក់ស្តែង នៅរសៀលថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០១៥ មានករណី រថយន្តCRV មួយគ្រឿង ពណ៌ខ្មៅ ដែលជាកម្មសិទ្ធ របស់លោក អិន មានមុខងារជាទាហាន ដឺបេ ស្ថិតនៅភូមិ ឥន្ទកុមារ ស្រុកកំពង់ស្វាយ បានយករថយន្តប្រដេញកាក់ រ៉ឹម៉កឈើ ដើម្បីរកលុយសង្សយ័ផ្គាប់ចិត្ត លោក អ៊ឹង ម៉េងលី ជាមេអង្គភាពដឺបេ ហើយបើកដេញកាក់ តែពុំត្រូវបានរ៉ឺម៉កឈើឈប់នោះទេ ដោយសារតែទារគាត់ថ្លៃពេក ក្នុងរ៉ឺម៉កមានក្តាផ្ចឹក ២៥សន្លឹក សម្រាប់ធ្វើផ្ទះ ត្រូវបានលោកអិន ជំរិតទារប្រាក់ចំនួន ៥០០០០រៀល ក្រោយមកលោក អិន ជាទាហ៊ាន ដឺបេ បានបើករថយន្តទៅឈប់ ពីមុខរ៉ឺម៉កចម្ងាយ៣ម៉ែត្រ ខណៈពេល រ៉ឺម៉កកំពុងតែលឿន បណ្តាលឲ្យបុកគូទរថយន្ត យ៉ាងពេញទំហឹង តៃកុងរ៉ឺម៉កមានអាការរបួសធ្ងន់ធ្ងរ ដង្ហើមចង្រិត មិនដឹងជោគ វាសនាយ៉ាងណានោះទេ ដោយសារគៀបជាប់នឹងរថយន្ត ហើយរថយន្តបានជ្រុល ទៅបុកដើមឈើខូចខ្ទេច ស្ថិតនៅចំនុចភូមិ ព្រៃព្រះ ឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ក្រោយពេលកើតហេតុ តៃកុងរ៉ឺម៉ក ដែលដឹកក្តាសម្រាប់ធ្វើផ្ទះ ឈ្មោះ លី ផេង ត្រូវបានដឹកទៅមន្ទីរពេទ្យ ចំណែកលោក អិន ជាដឺបេ មានអាជីពប្រដេញរ៉ឺម៉ក ឡាន គោយន្ត ប្រចាំខេត្តកំពង់ធំ ត្រូវបានគេចខ្លួន ចំណែកវត្ថុតាងមាន រថយន្ត រ៉ឺម៉ក និងក្តា២៥សន្លឹក សមត្ថកិច្ចដឹកយកមក រក្សាទុក នៅអធិការស្រុកកំពុងស្វាយ ។
សូមបញ្ជាក់ផងដែរថា ករណីនេះបើសិនជា ពុំមានហេតុការគ្រោះថ្នាក់កើតឡើង បង្ហាញសកម្មភាពពិត ម្លេះសមអាជ្ញាធរខេត្តកំពង់ធំ ទម្លាក់កំហុស មកលើអ្នកសារព័ត៌មាន ថាដេញឈើទៀតហើយ ចំណែកអ្នករកស៊ីឈើ ដឹកឈើខុសច្បាប់ រត់ការដឹកឈើគ្រញូង កាប់ព្រៃឡង់ ព្រៃលិចទឹក រំលោភបំពាន់ច្បាប់ លើដីប្រជាពលរដ្ឋ មិនគោរពការវាស់វែងបែងចែកដីជូនប្រជាពលរដ្ឋ ក៏សុទ្ធតែជាសមត្ថកិច្ច ទាំងនេះ ហើយទើបបានជាពួកគេ មានបំណងចង់កំចាត់អ្នកសារព័ត៌មាន ដោយចាត់ទុកអ្នកសារព័ត៌មានជា ឆ្អឹង ទទឹងករបស់ពួកគេ ព្រោះសកម្មភាពល្មើសច្បាប់ របស់ពួកគេត្រូវបានផ្សាយ ជាសាធារណៈ។ដោយ សុផាត
កម្លាំងជាច្រើន ប្រដេញរថយន្តដឹកឈើ តែបែជាលាបព៏ណ អោយអ្នកសារព័មាន ព្រោះជាឆ្អឹងទទឹងករ របស់ពួកគេ
Filed in: ព័ត៌មានថ្មី, ព័ត៌មានស៊ើបអង្កេត