ព័ត៌មាន​ថ្មី
​សម្ដេ​​ច​​​តេ​​​ជោ​ ​ហ៊ុ​​ន​ ​សែ​ន​ ​អ​ញ្ជើ​ញ​​​ធ្វើ​​​ទ​ស្ស​នៈ​កិ​ច្ច​ ​​​ទៅកាន់​ទី​​ក្រុ​​ង​​​អ​វ​កា​ស​​​អ​ន្ត​រ​ជា​តិ​​ ​ក្នុ​ង​​​ខេ​ត្ត​​​ហៃ​​​ណា​ន​ ​សា​ធា​រ​ណ​រ​ដ្ឋ​​​ប្រ​ជា​មា​និ​​ត​​​ចិ​ន | ដើ​​ម្បី​​ចូ​​​ល​​​រួ​​​​ម ​​កា​​​​រ​​​អ​​​នុ​​​​​វ​​​ត្ត​​​​ច្បា​​​ប់ ​​​ស្តី​​​ពី​​​ជ​​​ល​​​​ផ​​​ល​ ​ប្រ​​ជា​​​​ព​​​ល​​​រ​​​ដ្ឋ​​​ ​​ស្ម័​គ្រ​ចិ​ត្ត​ប្រ​គ​ល់​ ​អាំ​ង​វែ​ទ័​រ​ឆ​ក់​ត្រី​ ​ចំ​នួ​ន​២​៥​ ​គ្រឿ​ង ជូ​​ន​ស​ម​ត្ថ​កិ​ច្ច ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ | ប្រ​ធា​​នា​ធិ​ប​តី​​​រុ​ស្ស៊ី​ ​លោ​ក​ ​​ពូ​​​ទី​ន​​ ​ថា​​​​​​​ ​​​​ទី​​​ក្រុ​​​ង​​​​​មូ​​​​​​​ស្គូ​​​​ ​​​​មិ​​​ន​​​​​​ស្វែ​​​ង​​​រ​​​​ក ​​​​​​​កា​​​រ​​​ប្រ​​​ឈ​​​ម​​​​មុ​​​ខ​​​​​​​ដា​​​ក់​​​គ្នា ​​​​​​​​​ជា​​​មួ​​​យ​​​​​​​​ពួ​​​​ក​​​​​​​​​អ​​​ភិ​​​ជ​​​ន​​​​​​​រ​​​ប​​​​​ស់​​​​​​​អា​​​មេ​​​រិ​​​ក​​ ​​​​​នៅ​​​​​​​អឺ​​​រ៉ុ​​​​​​ប​​​​​​​ខា​​​ង​​​កើ​​​ត​​​​​​​នោះ​​​ទេ​ | មន្ត្រី​ឧ​​​ទ្យា​​​ន​​​​​​​ជា​​​តិ​​​​​​​​ជួ​​​រ​​​​​​​​ភ្នំ​​​​​​​​​​ក្រ​​​វា​​​ញ​ ចុះ​​​​​​​​​ប​​​​​ង្ក្រា​​​​​​​​​​​​ប​​ ​​​​ទី​​​​​​តាំ​​ង​ស​​ន្និ​​ធិ​​​​ឈើ​​ ដែ​​​ល​​​​ពួ​​​ក​​​ឈ្មួ​​​ញ​​​​រ​​​ក​​​ស៊ិ​​​ឈើ​​​ខុ​​​​ស​​​ច្បា​​​ប់​ ​​​ប្រ​​​មូ​​​ល​​​ឈើ​​​លា​​​ក់​​​ទុ​​​ក​ | កំពង់ផែ​​ទេ​ស​ច​រណ៍​ ​នៅ​លើ​កោះ​ទ​ន្សា​យ​ ​ស​ម្រេ​ច​បា​ន ​កា​រ​សា​ង​ស​ង់​ប្រ​មា​ណ​​​ ​៩​០​% | គ​ណៈក​ម្ម​កា​​រ​រៀ​ប​ចំ​កា​រ​​បោះឆ្នោ​​ត ​ខេ​ត្តកំ​ព​​ង់​ធំ ​បា​ន​រៀ​ប​ចំ​ ​ពិ​ធី​ចា​ប់​ឆ្នោត​ កំ​ណ​ត់​យ​ក​លេ​ខ​រៀ​ង គ​ណប​ក្ស​ន​យោ​បា​យ​ ដា​ក់​នៅ​លើ​ស​​ន្លឹក​​ឆ្នោ​ត​ ស​ម្រា​ប់​​កា​របោះឆ្នោ​​ត ជ្រើ​​ស​រើ​ស​ក្រុ​ម​ប្រឹ​ក្សា​ ​អាណ​​ត្តិទី​៤​ ​ឆ្នាំ​២​០​២​៤ | ស​ម​​ត្ថ​កិ​ច្ច​ស្រុ​ក​កំ​ព​ង់​លែ​ង​ ​ប​ដិ​​សេ​ដ​លើ​ ហ្វេ​សបុ​ក​ឈ្មោះ​ ​​”A​h​ ​b​o​y​”​ ​ក​រ​​ណីអំ​​ពើហឹ​ង្សា​៣​០​នា​ក់​ វ៉ៃ​ម្នា​ក់​ ​ដា​ច់​ស្លឹ​​កត្រ​ចៀ​ក​ ​ប្តឹ​ង​ស​ម​ត្ថ​កិ​​ច្ច មិ​ន​ដោះ​ស្រា​យ​ | កិច្ច​ប្រជុំ​ពិ​​ភា​ក្សាពិ​សេ​ស​ ​ជំ​រុ​ញ​កា​រ​លើ​ក​​ទឹក​ចិ​ត្ត​ ផ្តល់​ផ​ល​​ប្រ​យោ​ជ​ន៍​ពិ​សេ​សជូ​ន វិ​និ​យោ​គិ​ន​​ ​និ​ង​ធុ​រ​ជន​ ​ក្នុ​​​ង​ខេ​ត្ត​ព្រះ​សី​ហ​នុ | ឧ​ក​​​​ញ៉ា​​​ ​​​ឡេ​​​ង​​​ ​​​ចា​​​ន់​​​​ណា​​​ ​​​និ​​​​​ង​​​​​​​ប​​​​ក្ខ​​​ពួ​​​ក​​​ ​​​ត្រូ​វ​​បា​ន​ស​ម​ត្ថ​កិ​​​ច្ច​​​​​​​ឃា​​​ត់​​​ខ្លួ​​​ន​ ពាក់ពន្ធរឿ​ង​​​ឆ​បោ​ក​​​លុ​យ​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ | ព្រឹក​នេះ ​ស​ម្តេ​ច​ម​ហា​បវ​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​​ណែ​ត​ ​នឹ​ង​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ក្នុង ​ពិ​ធី​បិ​ទ​កិច្ច​​ប្រ​ជុំ គ​​ណៈ​ក​ម្មា​ធិ​កា​រ​ក​ណ្តាល​ ស​ហ​ភា​ព​ស​ហ​ព័​ន្ធ​យុ​វ​ជ​ន​​ក​ម្ពុ​ជា​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯកឧ​ត្ត​ម​ ​ឧ​ប​នា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​កែ​ ​គឹ​​ម​យ៉ាន​​ ​តំ​ណា​ង​​​​​ស​​ម្តេ​ច​តេ​ជោ​ ​អ​ញ្ជើ​​ញ​ជា​អ​ធិ​ប​តី​​ ​ក្នុ​ង​ទិ​វា​​ពិ​ភ​ព​លោ​ក​ ​​​ប្រ​យុ​ទ្ធ​នឹ​ង​ជំ​ងឺ​អេ​ដ​ស៍​ ​

ឯកឧ​ត្ត​ម​ ​ឧ​ប​នា​​យ​ក​រ​ដ្ឋ​ម​ន្ត្រី​ ​កែ​ ​គឹ​​ម​យ៉ាន​​ ​តំ​ណា​ង​​​​​ស​​ម្តេ​ច​តេ​ជោ​ ​អ​ញ្ជើ​​ញ​ជា​អ​ធិ​ប​តី​​ ​ក្នុ​ង​ទិ​វា​​ពិ​ភ​ព​លោ​ក​ ​​​ប្រ​យុ​ទ្ធ​នឹ​ង​ជំ​ងឺ​អេ​ដ​ស៍​ ​

រា​ជ​ធា​នី​ភ្នំ​ពេ​​ញ​ ​៖​ ​ថ្ងៃ​ទី​១​ ​ខែ​ធ្នូ​ ​ឆ្នាំ​​២​០​២​២​ ​នៅ​សា​ល​ម​ហោ​​ស្រ​ព​ច​តុ​ម្មុ​ខ​ ​ឯ​ក​ឧ​ត្ត​ម​​ ​នា​យ​ឧ​ត្ដ​ម​សេ​នី​យ៏​ ​កែ​ ​គឹ​ម​​យ៉ា​ន​ ​ឧ​ប​នា​យ​ក​រ​ដ្ឋ​​ម​ន្រ្តី​ ​ប្រ​ធា​ន​អា​ជ្ញា​ធ​រ​ជា​​តិ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​គ្រឿ​ង​ញៀ​ន​ ​តំ​ណា​ង​​​​​ដ៏​ខ្ព​ង់​ខ្ព​​ស់​ស​ម្តេ​ច​តេ​ជោ​នា​យ​ក​​រ​ដ្ឋ​ម​ន្រ្តី​នៃ​ព្រះ​រា​​ជា​ណា​ច​​​ក្រ​​​ក​ម្ពុ​ជា ​​​និ​ង​ស​ម្តេ​ច​កិ​ត្តិ​ព្រឹ​​ទ្ធ​ប​ណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុ​ន​សែ​​ន ​ប្រធា​​ន​កា​​​ក​​​បា​ទ​ក្រ​​ហ​ម​ក​ម្ពុ​ជា អញ្ជើ​ញ​​ជា​អ​ធិ​ប​តី​ឱ​កា​ស​​​​ប្រា​រ​ព្ធ​​​​​ទិ​វា​ពិ​​ភ​ព​លោ​ក​​​ប្រ​យុ​ទ្ធ​នឹ​ង​ជំ​ងឺ​​អេ​ដ​ស៍​ ​ក្រោ​ម​ប្រ​ធា​ន​ប​ទ​ ​ធ្វើ​ឱ្យ​មា​​ន​ស​ម​ធ​ម៌​ ​ដោ​យ​មា​ន​​កា​រ​អ​ញ្ជើ​ញ​ចូ​ល​រួ​ម​ពី​​ឯ​ក​ឧ​ត្ត​ម​ ​ទេ​ស​រ​ដ្ឋ​ម​ន្រ្តី​​ ​អៀ​ង​ ​មូ​លី​ ​ប្រ​ធា​ន​​អា​ជ្ញា​ធ​រ​ជា​តិ​ប្រ​យុ​ទ្ធ​នឹ​​ង​ជំ​ងឺ​អេ​ដ​ស៍​ ​ឯ​ក​ឧ​ត្ត​ម​ ​ទេ​ស​រ​​ដ្ឋ​ម​ន្រ្តី​ ​រ​ដ្ឋ​ម​ន្រ្តី ​​រ​ដ្ឋ​លេ​ខា​ធិ​កា​រ​ ​អ​នុ​ប្រ​ធា​ន​ ​ក្រ​សួ​ង​ស្ថា​ប័​ន​ជា​​ស​មា​ជិ​ក​ ​ក្រុ​មកា​រ​ងា​​រ​ ​ម​ន្រ្តី​រា​ជ​កា​រ​ ​ក​ង​កំ​លាំ​ង​ប្រ​ដា​ប់​អា​វុ​ធ​ ​អ​ង្គ​កា​រ​ ​យុ​វ​ជ​ន​កា​ក​បា​ទ​ក្រ​ហ​ម​ ​និ​ង​​តំ​ណា​ង​ក​ម្ម​វិ​ធី​ស​ហ​ប្រ​ជា​ជា​​តិ​ ​ស​រុ​ប​ជា​ង​៥​០​០​នា​ក់​។ ​

ក្រោយពីបានស្តាប់សាររបស់សម្តេច​តេ​ជោ និងសម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិត ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ​គឹមយ៉ាន​ បានថ្លែងទៅកាន់អង្គពិធីដោយពាំនាំនូវការកោតសរសើរ និងអរគុណពីសម្តេច​តេ​ជោ និងសម្តេច​កិត្តិ​ព្រឹ​ទ្ធ​បណ្ឌិតចំពោះថ្នាក់ដឹកនាំ មន្រ្តីរា​ជ​ការនៃ​​អាជ្ញាធរ​ជាតិប្រយុទ្ធនឹង​ជំងឺអេដ​ស៍  ដែលបានរួមគ្នាធ្វើឱ្យ​សម្រេច​​បាននូវសមិទ្ធផល​ធំៗ​ជា​ច្រើន​ក្នុងការ​កាត់​បន្ថយការរាលដាល​នៃមេរោគអេដស៍និងជំងឺអេដស៍​នៅ​កម្ពុជា ជាពិសេសក្នុងស្ថានភាពដែលកម្ពុជានិងពិភពលោកបានជួប​ប្រទះ​នូវ​វិបត្តិ​នៃជំងឺកូវីដ-១៩។

ក្នុងនាមសម្តេចតេជោ ក្នុងពិធីនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ថ្លែងអំណរគុ​ណ​​ចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ា​នី ហ៊ុន សែន ប្រធានកា​ក​បាទក្រហមកម្ពុជា​ ក្នុងឋានៈ​ជា​ឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិ​កា​ភាព​ជា​អ្នក​ដឹកនាំប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិ​ក ឆ្លើយតបមេរោគអេដស៍/​ជំងឺអេដ​ស៍​​នៅកម្ពុជា សម្តេចតែងតែដឹកនាំ និងចូលរួម​ដោយ​ផ្ទាល់ក្នុងការពង្រីក​ភាព​​ឆ្នើម​ដល់បណ្តាញកាកបាទក្រហម គ្រប់​លំ​ដា​ប់​ថ្នាក់នៅទូទាំងប្រទេសប្រឆាំង​ការ​រើសអើង ចំពោះអ្នកផ្ទុក​មេរោគអេដស៍​/ជំងឺ​អេដស៍ ធ្វើឱ្យ​ប្រសិទ្ធភា​ព​នៃការទប់ស្កា​ត់​ការរីករាល​ដាលមេរោគ​អេដស៍/​ជំងឺ​អេដស៍ នៅកម្ពុជាកាន់តែ​មា​នកម្រិតខ្ពស់ថែមទៀត ក្នុងទិសដៅ ៩៥-៩៥-៩៥ ។

ក្នុងពិធីនោះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងបន្ថែមថា ទន្ទឹមនឹងភាពជោគជ័យដ៏ត្រចះត្រចង់ ស្ថានភាពនៃការរាលដាលមេ​រោគអេដស៍/​ជំងឺអេដ​ស៍នៅកម្ពុជានៅ​តែមានភាពផុយស្រួយប្រសិនបើធ្វេសប្រហែ​​ស​​តែបន្តិចការរាលដាលមេរោគអេដស៍នឹងអាចផ្ទុះនិងពិ​បា​ក​គ្រប់គ្រ​ងជាងមុនៗ ពិសេសការផ្ទុះឡើងនៅ​ក្នុងចំណោម​ប្រជាជនប្រឈមមុខខ្ពស់រួមមាន ក្រុមបុរសរួមភេទជាមួយបុរស ក្រុម​បំប្លែ​​ង​ភេទ ក្រុមស្រ្តីបម្រើការងារក្នុងគ្រឹះស្ថានកំសាន្តសប្បាយ ក្រុមយុវវ័យ ក្រុមអ្នក​ប្រើប្រាស់ និងចាក់គ្រឿងញៀនជាដើម។ នៅឆ្នាំ២០២១ អត្រាចម្លងមេ​រោគ​អេដស៍ពីម្តាយទៅកូនមានប្រមាណ១៣,៦% ដែលជាអត្រា​ខ្ពស់មួយដែល​ត្រូវយកចិត្តទុកដាក់។ ការឆ្លងមេរោគអេដស៍ ក្នុងចំណោមអ្នកប្រើ​ប្រាស់​គ្រឿ​ងញៀនទូទៅមានអត្រា​៤% នៅឆ្នាំ២០១២ និងអត្រាប្រមាណ​៥,៧% ក្នុងឆ្នាំ២០១៧។ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២ អ្នកប្រើប្រាស់គ្រឿង​ញៀនដោយចាក់​មាន​ចំនួន៨៧០នាក់ ។

ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការងារប្រយុទ្ធនឹងជំងឺអេដស៍ ក្នុងនាមសម្តេចតេជោ  ហ៊ុន សែន នាយករដ្ឋមន្រ្តី  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានផ្តល់​នូវ​ការណែនាំបន្ថែមមួយចំនួន​ដូចតទៅ៖
ទី១.អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួង ស្ថាប័ន ដៃគូ​អភិ​វ​ឌ្ឍ​ន៍​និងអ្នកពាក់ព័ន្ធទាំងអស់ត្រូវបន្តអនុវត្តដោយម៉ឺងម៉ាត់ផែនការយុទ្ធ-​​​​​​សាស្ត្រជាតិទូលំទូលាយ និង​ពហុវិស័យឆ្លើយតបមេរោ​គអេ​​ដ​ស៍ ជំងឺអេដស៍លើកទី៥ ឆ្នាំ២០១៩-២០២៣ ដែលជាផែន​ទី​ចង្អុ​ល​ផ្លូវតែមួយគត់​សម្រាប់ការងារ​ប្រយុទ្ធ​ទប់ស្កាត់​ការរាលដាល​មេរោ​គអេដស៍ និងជំងឺអេដស៍នៅកម្ពុជា​ដែល​ដឹកនាំអនុវត្ត​ដោ​យ​អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍​ ដោយផ្អែក​លើ​សរសរស្ត​ម្ភ​ទាំងបីរួមមាន  ១. ការដឹកនាំ និងភាពជាម្ចាស់ ២. ភាពជា​ដៃ​គូ និង៣. ការវិនិយោគ ដើម្បីធានាភាពជោគជ័យ និងនិរន្តរភាព​នៃ​ការ​ឆ្លើយតបទៅនឹងមេរោគអេដស៍ និងជំងឺអេដស៍។
ទី២.អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងក្រសួងសុខាភិបាល រួមជា​មួយក្រសួង ស្ថាប័នពាក់ព័ន្ធត្រូវបន្តអនុវត្ត​ឱ្យបានម៉ឺងម៉ាត់​នូវវិធានការទាំងប្រាំមួយ ដូចមានចែងក្នុងលិខិតលេខ ២១៣ សជណ.សស ចុះ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ របស់ទីស្តី​ការ​គណៈរដ្ឋមន្ត្រី។
ទី៣.ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងព័ត៌មាន ក្រសួង​កិច្ចការ​នា​រី និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវចូលរួមជំរុញការអប់រំ ផ្សព្វផ្សា​យ​អំពីមេរោគអេដស៍ និងជំងឺអេដស៍ ដើម្បីបង្ការកា​រចម្លង​មេរោគ​អេដស៍ក្នុងសហគមន៍ ជាពិសេសក្រុមប្រជាជនគន្លឹះរួមមាន ក្រុមបុរ​ស​រួមភេទជាមួយបុរស ក្រុមបំប្លែងភេទ ក្រុមអ្នក​ប្រើ​ប្រា​ស់​​និងចាក់​គ្រឿង​ញៀន ក្រុមស្ត្រីបម្រើការងារ​ក្នុងគ្រឹះ​ស្ថាន​កំសាន្ត​សប្បាយ និងក្រុមយុវវ័យទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ។
ទី៤. អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ត្រូវបន្តសហការជា​មួយ​ក្រសួ​ងសុខាភិបាលធ្វើការសិក្សារៀបចំយន្តការ និងយុទ្ធសាស្ត្រ​អន្តរាគមន៍ក្នុងការលុបបំបាត់ការចម្លងមេរោគអេដស៍ពីម្តាយទៅ​កូន​នៅត្រឹមឆ្នាំ២០២៥។ ជាមួយនេះ ក៏ត្រូវបន្តពង្រឹង និង​បង្កើនកិច្ចសហការជាមួយអាជ្ញាធរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀ​នបន្ថែមទៀត ដើម្បីបង្ការ និងទប់ស្កាត់ឱ្យកាន់​តែមាន​ប្រសិទ្ធភាពនូវការឆ្លងរាលដាលនៃមេរោគអេដស៍/ជំងឺអេដស៍ក្នុង​ចំណោមអ្នកប្រើប្រាស់ និងអ្នកចាក់គ្រឿង​ញៀ​ន​។
ទី៥.ក្រោមការដឹកនាំ សម្របសម្រួល របស់អាជ្ញាធ​រជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូ ត្រូវបន្ត​សហការរៀបចំគោល​នយោ​បាយ​លុបបំបាត់ជំងឺអេដស៍ នៅឆ្នាំ២០២៥ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ ២០២៣-២០២៨ ឱ្យបានទាន់ពេល តាមលិខិតលេខ ៩​២៧ សជណ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ស្តីពីការរៀបចំក្រុមការងា​រ​បច្ចេ​ក​ទេសតាក់តែងគោល​នយោ​បាយ​​លុបបំបាត់ជំងឺ​អេដ​ស៍​នៅឆ្នាំ​២០២៥ និងចីរភាព កម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨​របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីជាមូលដ្ឋានគ្រឹះស​ម្រា​ប់​​រៀប​ចំ​ផែនការយុទ្ធសាស្ត្រជាតិទូលំទូលាយ និងពហុវិស័យ​ឆ្លើយ​តប​នឹង​មេរោគអេដស៍និងជំងឺអេដស៍លើកទី៦ តាម​ប្រ​ព័​ន្ធ​ជាតិ​ប្រកប​ដោយ​និរន្តរភាព និងចីរភាព។
ទី៦.អភិបាលរាជធានី ខេត្ត ត្រូវបន្តពង្រឹងយន្តការគ​ណៈកម្មាធិ​ការ​ប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់​ឱ្យបានទូទាំងប្រទេសដើម្បីទទួលខុសត្រូវក្នុងភាពជាម្ចាស់ ឆ្លើយ​តបនឹងមេរោគអេដស៍ និងជំងឺអេដ​ស៍នៅមូ​លដ្ឋាន​ឱ្យ​កាន់​តែមានប្រសិទ្ធភាព។

ទី៦.អភិបាលរាជធានី ខេត្ត ត្រូវបន្តពង្រឹងយន្តការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍នៅថ្នាក់ក្រុង ស្រុក ខណ្ឌ និងឃុំ សង្កាត់ឱ្យបានទូទាំងប្រទេសដើម្បីទទួលខុសត្រូវក្នុងភាពជា ម្ចាស់ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍នៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព។
ទី៧.ចំពោះបងប្អូនដែលសង្ស័យថាបានឆ្លងមេរោគអេដស៍ ត្រូវរួសរាន់មកទទួលសេវាធ្វើតេស្ដរក មេរោគអេដស៍ ដើម្បីឆាប់ទទួលបានការព្យាបាល ថែទាំ និងរក្សាសុខភាពបានល្អប្រសើរ។
ទី៨.គ្រប់ក្រសួង ស្ថាប័ន អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល ដៃគូ ជាតិ អន្តរជាតិទាំងអស់ ត្រូវបន្តជួយសហការគាំទ្រ និងលើកទឹកដល់អ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍តាមគ្រប់មធ្យោបាយ និងរូបភាព ដើម្បីសុខដុមនីយ៍កម្មសហគមន៍ និងគ្រួសារ។
ទី៩.ត្រូវបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព របស់ រាជរដ្ឋាភិបាល និងផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ការជូញដូរ មនុស្ស និងល្បែងស៊ីសងខុសច្បាប់តាមគ្រប់រូបភាព។ ត្រូវបន្តអនុវត្តវិធានការ៣កុំ ៣ការពារ និងរួមគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដើម្បីប្រយុទ្ធប្រឆាំងនិងការរីករាលដាលនៃជំងឺ កូវីដ-១៩ នៅតាមអង្គភាពការងារ និងសហគមន៍យើង។ ជាមួយគ្នានេះ ខ្ញុំសូមអំពាវប្រជា ពលរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោត ដែលពុំទាន់បានចុះឈ្មោះបោះឆ្នោតត្រូវប្រញាប់ រួសរាន់ទៅចុះឈ្មោះបោះឆ្នោតនៅតាមការិយាល័យបោះឆ្នោតនៅតាមឃុំ-សង្កាត់ ឱ្យបានគ្រប់គ្នា។

តាមរបាយការណ៍ឆ្នាំ២០២២នេះ កម្ពុជាកាត់បន្ថយបានការចម្លងមេរោគអេដស៍ថ្មីបានពី២៣០០នាក់មកត្រឹមប្រហែល១១០០នាក់ក្នុងឆ្នាំ២០២១។ត្រីមាសទី៣ ឆ្នាំ២០២២ មានអ្នកផ្ទុកមេរោគអេដស៍ចំនួន៦៤១៨៤នាក់ (ប្រមាណ៩៩%)ទទួលបានឱសថប្រឆាំងមេរោគអេដស៍)។អ្នកប្រើគ្រឿងញៀនដោយចាក់ងាយឆ្លងមេរោគអេដស៍មានការធ្លាក់ចុះពីប្រមាណ២៤.៨%នៅឆ្នាំ២០១២ មក១៥.២% ក្នុងឆ្នាំ២០១៧។សន្ទស្សន៍​នៃ​ការរើសអើង មើលងាយអ្នកផ្ទុកមេរោគអេដស៍ និងអ្នកជំងឺអេដស៍​មាន​ការ​ថយ​ចុះខ្លាំង​ គួរ​ជាទីមោទន:។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បាននាំយកថវិការបស់សម្ដេចអគ្គតេជោ ហ៊ុន សែន នាយករដ្ឋមន្តី្រ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភអង្គពិធី មាន៖
១.ឧបត្ថម្ភអ្នកផ្ទុកមេរោគអេដស៍ចំនួន៣០នាក់ម្នាក់ៗថវិកា៥ម៉ឺរៀល ២.អ្នកផ្ទុកមេរោគអេដស៍ឡើងមានចំណាប់អារម្មណ៍ចំនួន១នាក់ថវិកា ៥០ម៉ឺនរៀល ៣.ឧបត្ថម្ភសសយក ឧបត្ថម្ភកាកបាទក្រហមចំនួន៣០០នាក់ម្នាក់ៗថវិកា ២ម៉ឺនរៀល ៥.ឧបត្ថម្ភអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ក្នុងការរៀបចំកម្មវិធីចំនួន៥លានរៀលផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2024 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.