ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯកឧត្តមទេ​ស​រ​ដ្ឋ​ម​ន្ត្រី​ ​គ​ន់​ ​គី​ម​​ ​អ​ញ្ជើញ​ចុះ​ប្រ​គ​ល់​ដី​​​ ​និ​ង​ផ្ទះ​ ចំ​នួ​ន​​​១​០​០​ខ្ន​ង​ ជូ​ន​អ​តី​ត​​យុ​ទ្ធ​ជ​ន​​ ​និង​គ្រួ​សា​​រ​ ​នៅ​ឃុំ​ក្រាំង​ល្វា​

ឯកឧត្តមទេ​ស​រ​ដ្ឋ​ម​ន្ត្រី​ ​គ​ន់​ ​គី​ម​​ ​អ​ញ្ជើញ​ចុះ​ប្រ​គ​ល់​ដី​​​ ​និ​ង​ផ្ទះ​ ចំ​នួ​ន​​​១​០​០​ខ្ន​ង​ ជូ​ន​អ​តី​ត​​យុ​ទ្ធ​ជ​ន​​ ​និង​គ្រួ​សា​​រ​ ​នៅ​ឃុំ​ក្រាំង​ល្វា​

ខេត្តកំ​ព​ង់​ឆ្នាំ​ង​ ៖ នា​ព្រឹ​ក​ថ្ងៃ​ទី​២​​៨​ ​ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ​២​០​២​២​​​ នេះ​​​ ​ឯ​ក​ឧ​ត្ត​ម​ ​នា​យ​​ឧ​ត្ត​ម​សេ​នី​យ៍​ ​កិ​តិ្ត​ស​​ង្គ​ហៈ​បណ្ឌិត​ ​គ​ន់​​ ​គី​ម​ ​ទេ​ស​រ​ដ្ឋ​ម​ន្ត្រី​ ​និង​ជា​​អ​គ្គ​លេ​ខា​ធិកា​រ​ ​ស​មា​គ​ម​អ​តី​ត​​យុ​ទ្ធ​ជ​ន​ក​ម្ពុ​ជា​​​ ​បា​ន​អ​ញ្ជើញ​សំ​ណេះ​សំ​ណា​ល​​​ ​និ​​ង​រៀ​ប​ចំ​ក​ម្ម​វិ​ធី​ចា​ប់​លេ​ខ​រៀ​ង​ យ​ក​ដី​និ​​ងផ្ទះ​​​​ ​ជូ​ន​អ​តី​ត​យុ​ទ្ធជ​​ននិ​ង​គ្រួ​សា​​រ ​ ​នៅ​ក្នុ​​ង​ឃុំ​ក្រាំ​ង​ល្វា​ ​ស្រុក​សា​ម​គ្គី​មា​​ន​ជ័​យ​​​ ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​​​ ​។

​ក្នុ​ង​ឱ​កា​ស​នេះ​ផ​ង​ដែ​រ​​ ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្គហៈបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា​ បានពាំនាំនូវបណ្ដាំផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់អតីតយុទ្ធជនដែលបានចូលមករស់នៅលើដីថ្មីនាពេលនេះ ។ ឯកឧត្តមនាយឧត្តមសេនីយ៍ កិតិ្តសង្គហៈបណ្ឌិត​ បានលើកឡើងថា ដោយការគិតគូរពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចំពោះបងប្អូនអតីតយុទ្ឋជន កាលពីឆ្នាំទៅ សម្ដេចតេជោ បានសាងសង់ផ្ទះជូនអតីតយុទ្ធជន ចំនួន៤០០ ខ្នង ។ ចំណែកថ្ងៃនេះ ផ្ទះចំនួន១០០ ខ្នង ដែលនឹងត្រូវចាប់ឆ្នោតប្រគល់នាពេលនេះក៏ជាអំណោយដល់ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន ផងដែរ។ ថ្ងៃនេះដើម្បីឲ្យបងប្អូនអតីតយុទ្ធជន​បានចូលមករស់នៅលើផ្ទះនិងដីថ្មី បានស្របតាមផ្លូវច្បាប់ ស្នើសុំឱ្យមន្ត្រីសុរិយោដី ត្រូវតែរៀបចំ លិខិតបទដ្ឋាន ចេញប្លង់កម្មសិទ្ធិជូនពួកគាត់ឲ្យបានត្រឹមត្រូវ ។ ជាមួយគ្នានេះ អង្គភាពប្រតិបត្តិការសឹករងកំពង់ឆ្នាំង សូមបញ្ជូន យោធារបស់ខ្លួន មកឈរជើងនៅទីនេះ ដើម្បីជួយ​ការពារផង និងជួយការរស់នៅរបស់បងប្អូន ដែលចូលមកកាន់ទឹកដីថ្មីនេះ​ ដោយឡែកអាជ្ញាធរខេត្ត ស្រុក មន្ទីរជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀតត្រូវយកចិត្តទុកដាក់ ចុះសាកសួរសុខទុក្ខ ចំពោះអតីតយុទ្ធជន ដែលបានចូលមករស់នៅលើទឹកដីថ្មីនេះ ឲ្យបានជាប្រចាំយ៉ាងហោចណាស់មួយខែបានម្ដង។

ឯកឧត្តម នាយឧត្តមសេនីយ៍ កិតិ្តសង្គហៈបណ្ឌិត ក៍បានធ្វើការណែនាំចំពោះបងប្អូនអតីតយុទ្ធជននិងគ្រួសារ ដែលចូលមករស់នៅលើទឹកដីថ្មីនេះសូមរស់នៅស្អាត អនាម័យល្អ ថែទាំសុខភាព សំអាតផ្ទះសំបែង បរិដ្ឋានជុំវិញផ្ទះ និងត្រូវខិតខំបង្ករបង្កើនផល ដាំដំណាំ ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ជាដើម ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ ដោយស្នើសុំខាងមន្ទីរកសិកម្មគិតគូលើបញ្ហានេះដើម្បីជួយពួកគាត់ផងដែរ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ក៏បានរាយការណ៍ពីសកម្មភាព កាលពីឆ្នាំ២០១១គណៈកម្មការសមាគមអតីតយុទ្ធជន ខេត្តកំពង់ឆ្នាំងបានកសាងនិងប្រគល់ផ្ទះចំនួន១៦០ ខ្នង ជូនអតីតយុទ្ធជននិងគ្រួសារម្ដងរួចមកហើយ។ ថ្ងៃនេះក៏បានរៀបចំប្រគល់ជូន ពួកគាត់ចំនួន១០០ខ្នងផ្ទះបន្ថែមទៀត ដែលបានសាងសង់លើផ្ទៃដី លំនៅឋាននិងកសិកម្ម ទំហំ១៣៤,៥០ហិកតា ដោយក្នុង១គ្រួសារ ទទួលដីទំហំ ៧០គុណនិង១៥០ម៉ែត្រ ។លើទីតាំងថ្មីនេះ បានដាំកូនក្ងោក ១ ៨៥០ដើម និងបានកសាងផ្លូវ ប្រវែង២០៣០ម៉ែត្រ ផ្លូវពីរង្វង់មូលភ្ជាប់មកដីសប្បទានសង្គមកិច្ចប្រវែង២០៦០ម៉ែត្រ ។ សម្រាប់ជំហាន២ នឹងសាងសង់ផ្ទះថ្មប្រក់ស័ង្កសីចំនួន៤០០ ខ្នង ដែលមានទំហំ ៦គុណ១២ម៉ែត្រ លើដីទំហំ៣០គុណ៤០ម៉ែត្រ ក្នុង១គ្រួសារ ជាមួយនឹងការកសាងភូមិថ្មីធ្វើឱ្យក្លាយជាភូមិគំរូនេះ នឹងត្រូវ សាងសង់ផ្សារ មណ្ឌលសុខភាព សាលារៀន សាលាបុណ្យ ប៉ុស្តិ៍រដ្ឋបាល អាគាស្នាក់ការសមាគមន៍ និងបំពាក់អំពូលភ្លើងសូឡាផងដែរ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.