សៀមរាបៈជប្រភពព័តមានជពីប្រជាពលរដ្ឋបានអោយដឹងថា សកម្មភាពដឹកឈើរបស់ ឈ្មួញដុះស្លែឈ្មោះ វ៉ា ហៅចាន់ថុន បានធ្វើសកម្មភាពជដឹកឈើខុសច្បាប់ យ៉ាងគគ្រឹក គគ្រេងពុំត្រូវបាន លោក ឯក មន្នី នាយរងអធិការដ្ឋានរដ្ឋបាលព្រៃឈើ ខាងជើងបឹងទន្លេសាប និងលោក ទា គឹមសុទ្ធ នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាប ចាត់វិធានការបង្រ្កាប ខណៈពេលដែលមាន សកម្មភាពដឹកឈើទូរសព្ទ័ លោកទាំងពីរ ខលចូលហើយ បែរជាមិនលើកទូរស័ព្ទ ជាហេតុធ្វើឲ្យ មហាជនសង្ស័យថា ហេតុអ្វីបានជាមេព្រៃ មិនហ៊ានបង្រ្កាប។
សកម្មភាព ដឹកជញ្ជូនឈើ ដោយគ្មានច្បាប់អនុញ្ញាតិ ដែលត្រូវបានគេស្គាល់ថា ជារថយន្តរបស់លោក វ៉ា ហៅចាន់ថុន បាន ដឹកចេញពីស្រុកវ៉ារិន ឆ្លងកាត់ សង្កាត់រដ្ឋបាលព្រៃឈើ បន្ទាយស្រី និងសមត្ថកិច្ចពាក់ព័ន្ឋ ជាច្រើនកន្លែង តែពុំត្រូវបាន បង្រ្កាបម្តងណាឡើយ ដោយសារតែបុគ្គលរូបនេះ ត្រូវបានគេដឹងថា មានអត្តចរឹក ចូលចិត្តធ្វើនំអត់ម្សៅ កន្ទេលធំបន្លំដេក អែបអាងយកឈ្មោះអ្នកដ៏ទៃ មកធ្វើខ្នងក្នុងមុខរបរ រកស៊ីខុសវ្បាប់របស់ខ្លួន ជាក់ស្តែងរថយន្ត បស់លោក វ៉ា ហៅ ចាន់ថុន បានដឹកឈើលេខ២ដោយគ្មានច្បាប់ ជាច្រើនគ្រឿង ចូលដេប៉ូរបស់ខ្លួន ស្ទើរតែជារៀងរាល់យប់ តែពុំត្រូវបានហាមឃាត់នោះទេ ដោយសារតែលោកបាន ចង សម្ព័ន្ឋមេត្រីភាពជាមួយមេព្រៃ ទើបបានជាពុំមាន ការបង្រ្កាបពីសំណាក់មេព្រៃទាំងនេះ។
លោក ឯក មន្នី នាយរងអធិការដ្ឋាន រដ្ឋបាលព្រៃឈើខាងជើងបឹងទន្លេសាប ធ្លាប់ប្រាប់អ្នកសារព័ត៌មានថា បើឃើញ ហេតុការរថយន្ត ដឹកឈើដោយគ្មានច្បាប់ សុំឲ្យខល ហៅលោក ជាបន្ទាន់ លោកនឹងចាត់កម្លាំងចុះទៅឃាត់ទុក ការលើកឡើងបែបនេះ គឺលោក ឯម មន្នី ឆ្លើយឲ្យរួចផុតតែពីមាត់នោះទេ ជាក់ស្តែង នៅពេលដែលមានរថយន្ត កូរ៉េ រថយន្តនីសាន់ ជាពិសេសរថយន្ត លោក វ៉ា ហៅចាន់ថុន ដឹកឈើស្ទើរតែបាក់សន្ទាស ពេលខលហៅលោក ឯកមន្នី និងលោក ទា គឹមសុទ្ធ បែរជាគ្មានលោកណាម្នាក់ លើកទូរស័ព្ទនោះទេ ជាហេតុធ្វើឲ្យមានការសង្ស័យថា ប្រហែលជា មានជាប់ពាក់ព័ន្ឋ ទៅនឹងការរកស៊ីដឹកបទល្មើសនេះទេដឹង បានជាពុំហ៊ានលើកទូរស័ព្ទ។
ពាក់ព័ន្ឋទៅនឹង ការចោទប្រកាន់ថា លោក វ៉ា ហៅ ចាន់ថុន ទិញទឹកចិត្តមេព្រៃ ដើម្បីរកស៊ីដឹកឈើបាន ដោយរលូន រាប់សិបឆ្នាំនេះ គឺពុំអាចធ្វើការទំនាក់ទំនង សុំការបំភ្លឺបានទេ ។
មហាជនទូទៅ បានធ្វើការរិះគន់យ៉ាងចាស់ដៃ ចំពោះលោក ប៉ុងប៊ុនលីម នាយសង្កាត់រដ្ឋបាលខ្នារវាស់ ដែលមានចេតនា ឃុបឃិតគ្នាជាមួយឈ្មួញឈើ មិនគិតពីផលប្រយោជន៍ជាតិ មិនខុសពីគេនិយាយថា មេព្រៃ ក្លាយជាមេខ្មូត បើមេព្រៃមិនបើកភ្លើងខៀវ ឈ្មួញឯណាទៅហ៊ានរំលង សង្កាត់រដ្ឋបាលព្រៃឈើ ខ្នារវាសបាន ចំណែកប្រជាពលរដ្ឋ សុំដឹកឈើបន្តិចបន្តួច ចាប់ចង គំរាមគំហែង រីឯឈើលោក វ៉ា ហៅចាន់ថុនបែជា មិនហ៊ានបង្រ្កាប ព្រោះខ្លាចដាច់ឆ្នាំងបាយ។គេហទំព័រយើង នឹងព្យាយាមទំនាក់ទំនង សុំការបំភ្លឺពីមេព្រៃ នឹងសមត្ថកិច្ជពាក់ពន្ធ៕
ប្រជាពលរដ្ឋ ឆ្ងល់ថាហេតុអ្វីជលោកទា គឹមសុទ្ធ មិនហ៊ានបង្រ្កាបជរថយន្តដឹកឈើជរបស់ឈ្មោះវ៉ា
Filed in: ព័ត៌មានថ្មី, ព័ត៌មានស៊ើបអង្កេត