ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

បទ ល្មើសនេសាទ នៅបឹងរៀលនឹង បឹងព្រះស្នែង កំពុងកើតមាន យ៉ាងអាណាធិបតេយ្យ

កំពង់ធំ៖ វេទិការសាធារណៈ ស្តីពីការទប់ស្កាត់បទល្មើសនេសាទ នៅក្នុងសហគមន៏ នៅរដូវបិទនេសាទ ត្រូវ បានប្រារព្ធធ្វើនៅ ព្រឹកថ្ងៃទី១៤ខែសីហា ឆ្នាំ២០១៥ ក្នុងឃុំកំពង់គោ ស្រុកកំពង់ស្វាយ ក្រោមការសហការ
ពីអង្គការហូម ដោយមានការអញ្ជើញចូលរួមពីលោក ប៉ែន វណ្ណារិទ្ធ នាយខ័ណរដ្ឋបាលជលផលកំពង់ធំ
លោក យស់ បញ្ញារិទ្ធ អភិបាលរងស្រុក កំពង់ស្វាយ និងប្រជាពលរដ្ឋ ក្នុងសហគមន៏ជាង១០០នាក់។!
លោកព្រឹទ្ធាចារ្យ កង សាអ៊ុំ ទីប្រឹក្សាអង្គការហូម ប្រចាំខេត្តកំពង់ធំ បានអញ្ជើញមានប្រសាសន៏និង
ធ្វើបទបង្ហាញ ស្តីអំពីការកាប់បំផ្លាញព្រៃលិចទឹក នៅចំនុចបឹងរៀលនិងបឹងព្រះស្នែង ដែលជាបឹងប្រវត្តិសាស្រ្ត រាប់ពាន់ឆ្នាំមកហើយនោះ !រួមទាំងបទល្មើសគ្រប់ប្រភេទ កំពុងតែកើតមានឡើង យ៉ាងអានាធិបតេយ្យ ដែលអង្គការហូម បានចុះទៅឃើញផ្ទាល់រួមមានៈ១.ការកាប់ព្រៃលិចទឹក នៅតាមមាត់បឹងក្នុងសហគមន៏ ២.ការឆក់ត្រី ៣.របាំងសាច់អួនក្រឡាញ៉ឹក ៤.រ៉ូយ៉ាល់ស្បៃមុង ព្រមទាំងការធ្វើអាជីវកម្មបូមទឹកលក់ ពីក្នុង
បឹងរៀល ស្ទើតែរីង ទឹកនៅសល់ជម្រៅតែ១តឹកទៅ២តឹកប៉ុណ្ណោះ នៅក្នុងរដូវប្រាំង ធ្វើឲ្យពពួកមច្ឆាជាតិ
រាប់រយប្រភេទស្លាប់ស្ទើផុតពួជ ដោយសារតែជម្រៅទឹកនៅសល់រាក់ហើយក្តៅ ដល់ពេលសារព័ត៌មានផ្សាយពីបញ្ហានេះ!ក៏នាំគ្នាធ្វើរបាយការណ៏ភូតកុហក់ថ្នាក់លើថា!ទឹកបឹងរៀលនៅសល់ជម្រៅ៦តឹក!នេះគឺជារឿងកុហក់ទាំងស្រុងហើយ!ក្នុងនោះដែរលោកព្រឹទ្ធាចារ្យក៏សូមឲ្យ បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងសហគមន៏ បើមានបញ្ហាអ្វីលើកសូមនិយាយមកចុះ នៅចំពោះមុខលោកនាយខ័ណ្ឌជលផល និងអភិបាលរងស្រុក
ដើម្បីឲ្យលោកដោះស្រាយជូន!ហើយក៏មានប្រជាពលរដ្ឋជាច្រើន បានលើកពីបញ្ហាមួយចំនួន សូមឲ្យអាជ្ញាធរ និងលោកនាយខ័ណ្ឌ ជួយដោះស្រាយ!ក្នុងនោះដែរ ក៏មានចំនុច១លេចធ្លោជាងគេ ដែលប្រជាពលរដ្ឋនៅភូមិបត់ត្រង់ សួមឲ្យលោកនាយខ័ណ្ឌ ជួយដោះស្រាយ! បន្ទាប់ពីបានស្តាប់ប្រសាសន៏របស់ ឯកឧត្តម
យឹម ឆៃលី រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ និងជាប្រធានក្រុមប្រឹក្សាស្តារវិស័យកសិកម្ម និងជនបទ ប្រ
កាសប្រគល់ឲ្យប្រជាពលរដ្ឋ ចំពោះដីណាដែលធ្លាប់អាស្រ័យផល គឺឲ្យអាស្រ័យផលដដែល! ធ្វើឲ្យពួកគាត់សប្បាយចិត្តណាស់ ក៏នាំគ្នាភ្ជួរស្រែកាលពីថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៥ ស្រាប់តែមានលោក ផាត់ ផៃ និងលោក ញ៉ឹក សុគន្ធធឿន ជាមន្ត្រីអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប ដែលត្រូវបានគេ
ស្គាល់ច្បាស់ថា ជាកូនចៅរបស់លោកវ៉ាន់ ផាន់នី នាយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេសាប
ទៅជំរឹតទារប្រាក់ ចំនួន១លានរៀលពីពួកគាត់ ជាថ្នូរមិនចាប់ខ្លួន ព្រមទាំងគំរាមកំហែង នូវពាក្យជាច្រើន
ក្រោយពីការអង្វរករ ក៏ព្រមទទួលយកជាសាំងចំនួន២កាន! និងការចាប់ត្រីក្នុងអូរមិនបាន!
លោក ប៉ែន វណ្ណារិទ្ធ នាយខ័ណរដ្ឋបាលជលផលកំពង់ធំ បន្ទាប់ពីបានស្តាប់ឮនូវរឿងហេតុទាំង
អស់នេះ មានប្រសាសន៏ថា!ចំពោះអ្នកទាំង២នាក់ ដែលទៅជំរិតទាប្រាក់ ពីប្រជាពលរដ្ឋដែលភ្ជួររាស់ដី ធ្លាប់អាស្រ័យផល គឺជារឿងខុសច្បាប់ហើយ៕ដោយ សុផាត លោកនិងរាយការណ៏ទៅថ្នាក់លើចំពោះករណីនេះ!ចំណែកក្នុង អូរ បឹងបួរ ស្ទឹងវិញនោះគឺបងប្អូនប្រជាពលរដ្ឋយើងអាចចាប់ត្រីបានដូចគ្នា កុំឲ្យតែប្រើប្រាស់នូវឧបករនេ សាទខុសច្បាប់ ពីព្រោះតែស្ទឹងបឹងបួរគឺជារបស់រដ្ឋ មិនមែនជាកម្មសិទ្ធរបស់បុគ្គល់ណាម្នាក់នោះទេ!
លោក យស់ បញ្ញារិទ្ធ ក៏បានសំនូមពរដល់បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងសហគមន៏ថា សូមកុំ
ឲ្យនាំគ្នាប្រើប្រាស់នូវឧបករនេសាទខុសច្បាប់ ពីព្រោះវានាំឲ្យបំផ្លិចបំផ្លាញដល់មច្ឆាជាតិ៕ុដោយ សុផាត

20150814_08545820150814_095843

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.