ខេត្តឧត្តរមានជ័យ៖ តាមព័តមានបឋម អោយដឹងថា រថយន្តក្រុងមួយគ្រឿង ដឹកបងប្អូនប្រជាពលរដ្ឋ ពីសង្កាត់ព្រៃសខណ្ឌដង្កោរាជធានីភ្នំពេញ ទៅចូលរួមបុណ្យ នៅប្រាសាទតាក្របីនិងប្រាសាទតាមាន់ បានក្រឡាប់ធ្លាក់ផ្លូវ ពីចំរាក់បត់កែងភ្នំដងរែក បណ្តាលឲ្យមានអ្នកស្លាប់ ក្មេង ចាស់ ប្រុសស្រី១៦នាក់ និង២២នាក់ទៀត រងរបួសធ្ងន់គួរអោយរន្ធត់។
ករណីគ្រោះថ្នាក់ដ៏រន្ធត់នេះ បានកើតឡើងនៅវេលា ម៉ោង១០និង២០នាទីព្រឹកិ ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៥ ស្ថិតនៅចំណុចចំរាក់បត់កែង ជើងភ្នំដងរែក ក្នុងភូមិជើងភ្នំ ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។
បើតាមប្រភពនៅកន្លែងកើតហេតុ បានបញ្ជាក់ថា រថយន្តដែលក្រឡាប់ មានចំណុះ២៥កៅអី ពណ៌លឿង ពាក់ស្លាកលេខ 3C-4613។ គ្រោះថ្នាក់ក្រឡាប់រថយន្តនេះ បានកើតឡើងនៅខណៈដែលអ្នកបើកប រធ្វើដំណើរចេញមកពីផ្សារ ក្នុងប្រទេសថៃ ដើម្បីទិញអីវ៉ាន់យកទៅចូលរួម ក្នុងពិធីបុណ្យនៅ វត្តប្រាសាទតាក្របី និងប្រាសាទតាមាន់ ។
តាមសាក្សីនៅកន្លែងកើតហេតុបានអះអាងថា គ្រោះថ្នាក់នេះ ដោយសារតែអ្នកបើកបររថយន្ត បើកជែងនៅចំណុចចំរាក់បត់កែង ជើងភ្នំដងរែក ហើយក៏ជ្រុលចង្កូតធ្លាក់ទៅ ក្នុងជ្រោះតែម្តង ព័តមានលម្អិត នឺងផ្សាយជូនជាបន្តបន្ទាប់ នឹងសូមចូលរួមមរណៈទុក្ខ ជាមួយគ្រួសារជនរងគ្រោះ៕