ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

សម្តេច ​ហ៊ុ​ន​ ​សែ​ន​​ ​ជួ​ប​​សំ​ណេះ​សំ​ណា​ល​ ​​ជា​មួ​​យ​​​ម​ន្ត្រី​រា​ជ​កា​​រ​ ​និ​ង​​​​ក​ង​ក​ម្លាំ​ង​​ប្រ​ដា​ប់​អា​វុធ ​​​ខេ​ត្ត​កំ​ព​ង់​ធំ​​​​

សម្តេច ​ហ៊ុ​ន​ ​សែ​ន​​ ​ជួ​ប​​សំ​ណេះ​សំ​ណា​ល​ ​​ជា​មួ​​យ​​​ម​ន្ត្រី​រា​ជ​កា​​រ​ ​និ​ង​​​​ក​ង​ក​ម្លាំ​ង​​ប្រ​ដា​ប់​អា​វុធ ​​​ខេ​ត្ត​កំ​ព​ង់​ធំ​​​​

ស​ម្តេ​ច​​​អ​គ្គ​ម​ហា​សេ​នា​ប​តី​​​តេ​​​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​​រ​ដ្ឋ​ម​ន្ត្រី​ ​នៃ​​​ព្រះ​រា​ជា​ណា​ច​​ក្រ​​​ក​ម្ពុ​ជា​ ​នៅ​​​ថ្ងៃ​ទី​​​២​៧​ ​ខែ​តុ​លា​ ​ឆ្នាំ​​​២​០​២​២​​​​នេះ ​​​បាន​​​​ជួ​ប​​​អ​ញ្ជើ​ញ​​​សំ​ណេះ​សំ​ណា​ល​​​ជា​មួ​​យ​​​​ម​ន្ត្រី​រា​ជ​កា​រ​ ​និ​ង​​​​ក​ង​ក​ម្លាំ​ង​ប្រ​ដា​ប់​អា​វុ​ធ​​ ​ក្នុ​ង​​​ខេ​ត្ត​កំ​ព​ង់​ធំ​​​។​

លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ បានអោយដឹងថា នៅ​ទូទាំង​ខេត្តកំពង់ធំ​មាន​មន្ត្រីរាជការ​ស៊ីវិល​កំពុង​បំពេញការងារ​សរុប​ចំនួន ៧,៩៣៧​នាក់ ក្រុមប្រឹក្សា​ខេត្ត ២៥​នាក់ ក្រុមប្រឹក្សា​ក្រុង​ស្រុក ១៦៩​នាក់ និង​ក្រុមប្រឹក្សាឃុំ​សង្កាត់ ៥៨៥​នាក់​។​

​ចំពោះ​ការងារ​សន្តិសុខ​សណ្តាប់ធ្នាប់​វិញ គឺ​គណៈបញ្ជាការ​ឯកភាព​ខេត្ត បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង ការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​បានល្អ​ប្រសើរ ក្នុងនោះ​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ទូទាំង​ខេត្ត​មានការ​ថយចុះ ការបង្ក្រាប​បទល្មើស​ផ្សេងៗ​ដូចជា បទល្មើស​ធនធានធម្មជាតិ​មាន នេសាទ ព្រៃឈើ សត្វព្រៃ ដីព្រៃ​ជាដើម និង​ពាក់ព័ន្ធ​បទល្មើស​ជួញដូរ ចែកចាយ ប្រើប្រាស់​គ្រឿងញៀន និង​ការពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ជាដើម ត្រូវបាន​យកចិត្តទុកដាក់ និង​ជំរុញ​អនុវត្តបាន​ជាប្រចាំ​ពិសេស​ការទប់ស្កាត់ និង​ការបង្ក្រាប​ល្បែងស៊ីសង គ្រប់​ប្រភេទ​។​

សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ក្តី​រីករាយ ដែល​បាន​វិល​មកជួប​ជាមួយ​ក្រុមប្រឹក្សា​ខេត្ត ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​នៅក្នុង​ខេត្តកំពង់ធំ​សារជាថ្មី​ម្តងទៀត​។​​ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែង​អបអរសាទរ​ចំពោះ​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ក្នុង​ខេត្តកំពង់ធំ​ទាំងអស់ ដែល​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ តាមរយៈ​ការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅនេះ​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ជួយ​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ​ពេល​ជួប​គ្រោះទឹកជំនន់ នាពេល​ថ្មីៗ​នេះ​។ ជាពិសេស​ការប្រឹងប្រែង​រួមគ្នា​រក្សា​ឱ្យបាន​នូវ​សន្តិសុខ​សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​ក្នុងសង្គម ទប់ស្កាត់បាន​នូវ​ទង្វើ​បង្កចលាចល​នានា​ក្នុងសង្គម​។​

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ក្រើនរំលឹក​ដល់​មន្ត្រីរាជកា​រទាំង​អស់ ជាពិសេស​ក្រុមប្រឹក្សាឃុំ​/​សង្កាត់ ឱ្យ​បន្ត​យកចិត្តទុកដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើ​ជាតិ និង​ប្រជាជន ជាពិសេស​បន្ត​យកចិត្តទុកដាក់​ផ្តល់នូវ​សេវា​ចាំបាច់​នានា​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន រហ័ស ចៀសវាង​បង្ក​នូវ​បញ្ហា​នានា ដែលនាំឱ្យ​ថ្នាំងថ្នាក់​ដល់​ទឹកចិត្ត​របស់​ប្រជាពលរដ្ឋ​។

សម្តេច​តេ​ជោ​ក៏បាន​ថ្លែង​ដោយ​ក្តី​មោទនភាព​ចំពោះ​ភាពជោគជ័យ​នៃ​ការទប់ស្កាត់​ជំងឺ​កូ​វិដ​-១៩ របស់​ប្រទេស​កម្ពុជា តាមរយ​:​យុទ្ធសាស្ត្រ​ចាក់​វ៉ាក់សាំង​ប្រកបដោយ​ប្រសិទ្ធភាព ដែល​ធ្វើអោយ​កម្ពុជា​មានឱកាស​បើក​ដំណើរការ​ប្រទេសជាតិ​ឡើងវិញ​។ ទាំងអស់នេះ​ដោយសារតែ​ការខិតខំ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​យើងទាំងអស់គ្នា ក្នុងការ​ទប់ស្កាត់​ការចំលង​នៃ​ជំងឺ​កូ​វីដ​-១៩​។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​រំលឹក​ដល់​មន្ត្រី​ទាំងអស់ ត្រូវ​បន្ត​យកចិត្តទុកដាក់​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​សង្គម ដោយ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព រួមមាន ការបង្ក្រាប​នូវ​បទល្មើស​ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និង​ការជួញដូរ​គ្រឿងញៀន​ជាដើម ដើម្បី​ផ្តល់​ភាពកក់ក្តៅ និង​ធានា​ដល់​សុវត្ថិភាព​នៃ​ការរស់នៅ របស់​ប្រជាពលរដ្ឋ​។ ទន្ទឹមនេះ ត្រូវ​យកចិត្តទុកដាក់​ផ្តល់នូវ​សេវាសាធារណៈ រួមមាន​សេវា​តម្រូវ​ការចាំបាច់​ទាំងឡាយ និង​សេវា​សំណូមពរ​នានា ជូន​ប្រជាពលរដ្ឋ អោយបាន​លឿន និង​មាន​ប្រសិទ្ធិភាព ហើយ​ត្រូវខិតខំ​បំបាត់​អោយអស់​នូវ​ភាព​អសកម្ម​នានា​។​អាជ្ញាធរ​ត្រូវយក​ចិត្ត​ទុក ដាក់​ដោះស្រាយ​ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​អោយបាន​រហ័ស និង​មាន​ប្រសិទ្ធិភាព ជាពិសេស​ការដោះស្រាយ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​មិនត្រូវ​លំអៀង​ខាង​ភាគី​ណា​នោះទេ គឺ​ត្រូវ​ឈរ​នៅ​កណ្ដាល​ជានិច្ច​។

សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​កោតសរសើរ​ដ​ល់​មន្ត្រី​គ្រប់​ជាន់ថ្នាក់ នៃ​ខេត្តកំពង់ធំ​ដែល​បានរួម​សហការគ្នា អភិវឌ្ឍ​ខេត្ត​មួយ​នេះ​អោយទទួល​បាន​នូវ​ការរីកចម្រើន​៕
(​ដកស្រង់​ពី​ផេ​ក​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ហ៊ុន សែន​)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.