ព័ត៌មាន​ថ្មី
អបអរសាទរ ពិធីសម្ភោធ និងលើកផ្លាកស្នាក់ការសហគមន៍ ទេសចរណ៍ធម្មជាតិ ឃុំភ្ញីមាស ស្រុ​ក​គី​រី​សា​គ​រ​ ​ខេ​ត្ត​កោះ​កុ​ង | សម្តេចនា​យ​ក​​​រ​ដ្ឋ​ម​ន្ត្រី​ ​ហ៊ុ​ន​​ ​ម៉ា​​​ណែ​​​ត ​​​៖​ ​គោ​ល​កា​រ​ណ៍​​​ណែ​នាំ​​​ស្តី​ពី​​​ ក្រ​​​ប​ខ័​ណ្ឌ​​​​កម្ម​វិ​ធី​​​ជា​​តិ​​​ជំ​នួ​យ​​​ស​ង្គ​ម​ ​​ក្នុង​​​ក​ញ្ច​ប់​​​គ្រួ​សារ​ ​និ​ង​ ​​គោ​ល​កា​រ​ណ៍​​​ណែ​នាំ​​ស្តី​ពី​ ​​ក្រ​ប​​ខ័ណ្ឌ​​​​កិ​ច្ច​​​គាំ​ពា​រ​​ស​ង្គ​ម​ ​​ឆ្លើ​យ​ត​ប​​​នឹ​ង​​​គ្រោះ​អា​​ស​ន្ន​ ​នឹ​ង​​​ក្លា​យ​ជា​​​ផែ​ន​ទី​​​ប​ង្ហា​ញ​ផ្លូ​វ​ ​ស​ម្រា​ប់​​​ត​ម្រ​ង់​ទិ​ស ​​កា​រ​​​អ​នុ​វ​ត្ត​​​ក​​ម្ម​វិ​ធី​ ​និ​ង​​ប្រ​ព័​ន្ធ​​​គាំ​ពា​រ​​​ស​ង្គ​ម​ ​និ​ង​​​​កា​រ​ត្រៀ​ម​ខ្លួ​ន​​​រួ​ច​ជា​ស្រេ​ច​ ​ដើ​ម្បី​​​ជួ​យ​​​រ​ក្សា​​​លំ​នឹ​ង​​​ជី​វ​ភា​ព​ ​​ប្រ​ជា​ព​ល​រ​ដ្ឋ ​​ក្នុ​ង​​​គ្រា​​​មា​ន​​​គ្រោះ​អា​ស​ន្ន​​​​ | ក្រុមជ​ម្រុះ​ជា​តិ​សា​ស​ន៍ ​២​២​ប្រ​ទេ​ស​ ចូ​​លរួ​​ម​រ​ត់​ប្រ​ណាំ​ង​បែប​ ទេ​ស​ច​​រ​ណ៍​វ​ប្ប​ធ​ម៌​បូ​រា​ណ​ប្រវ​ត្តិ​សា​ស្ត្រ​ ច​ម្ងា​យ​​ ២​​២​០​ ​គី​ឡូ​ម៉ែ​ត្រ | សម្តេចធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត ​​ជួប​ប​ង​​ប្អូន ​ពូ​មីង​ ​តា​យា​យ ​ដែល​ជា​តំ​ណា​ង​ក្រ​សួ​ង​ ​ស្ថា​ប័​​ន​ ​និ​ង​ក្រុ​ម​ហ៊ុ​ន​ឯ​ក​ជ​ន ដែ​ល​​បា​ន​រៀ​បចំ តាំ​ង​ប​​ង្ហា​ញ​ស​មិ​ទ្ធ​ផ​ល​ ​ផ​លិត​ផ​ល​ ​ឬ​​សេ​វា​ក​ម្ម​ផ្សេ​ង​ៗ​រ​ប​ស់​​ខ្លួ​ន​ ​ក្នុ​ង​ពិ​​ធី​បុ​ណ្យ​ស​មុ​ទ្រ​លើ​ក​ទី​​ ​១​០​ ​នៅ​ទី​ក្រុ​ង​កែ​ប​​ ​ខេ​ត្ត​កែ​ប​ | កម្លាំងខ​ណ្ឌ​រដ្ឋ​​បា​ល​ជ​ល​ផ​ល​​ នៃ​មន្ទី​​ក​សិ​ក​ម្ម​រុ​ក្ខា​ប្រ​មា​ញ់​និ​ង​នេ​​សា​ទ​ ខេ​ត្ត​ពោ​ធិ​សា​ត់​ ប​ន្ត​ចុះ​រុះ​រើ​កា​ប់​បំ​ផ្លា​​ញ ​ប​ទ​ល្មើ​ស​នេ​សា​ទ​ឈ្ន​ក ​រួ​ម​និ​ង ​រ​បាំ​ង​សា​ច់​អួ​ន​ក្រ​ឡា​ញឹ​ក​១​១​​៥​០ម៉ែ​ត្រ​ ចា​ក់​លែង​​ត្រី​៥​០​គី​ឡូ ​ចូ​ល​ទ​ន្លេ​ក្នុង​​ស្រុក​ក្រ​គ​ | ប្រទេសអ៊ីស្រាអែ​​ល​ ​ប​ញ្ជា​ក់​​​​ពី ​​​កា​រ​​​ស្លា​​​.​​​ប់​​​ចំ​ណា​ប់​ខ្មាំ​ង​ ​៤​ ​នា​ក់​ ​​នៅ​​​ហ្គា​​​ហ្សា​​​ | លោក ​​កែ​វ​ ​រ​ត​នៈ​ ​​រ​ដ្ឋ​ម​ន្ត្រី​នៃ​ក្រសួ​​ង​រ៉ែ​ ​និ​ង​ថា​ម​ព​ល ​បា​ន​អ​ញ្ជើ​ញ​ចូ​​ល​រួ​ម​ក្នុ​ង វេទិ​កា​ពិ​ភា​ក្សា​​ស្ដី​ពី ​«គោ​ល​ន​យោ​​បា​យ​រ៉ែ​ ​និ​ង​ថា​ម​​ព​ល​នៅ​ក​ម្ពុ​ជា​» | សម្ដេចធិ​ប​​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​អះ​អា​ង​ថា​ ​គ​ណ​ប​ក្ស​ប្រ​ជា​ជ​​ន​ ​ជា​អ្ន​ក​នៅ​ជា​មួ​យ​ប្រ​ជា​ជ​ន​ ​មិ​ន​មែ​ន​ជា​ទ​ន្សា​យ​នោះ​ទេ​ | ឈ្មោះ​ស្រុក​ប្រា​សា​​ទបល្ល័​ង​ ​ ​និ​ង​អ​បិជំ​​នឿ​ | ឯកឧត្ដម​ គ​​ន់ ​គី​ម​ ​ ​ទេ​​ស​រ​ដ្ឋ​ម​ន្ត្រី​ ​នាំ​យ​ក​អំ​ណោ​យ​រ​ប​ស់​ ​ប្រ​មុ​ខ​រា​ជ​រ​​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​ ​ឧប​ត្ថ​​ម្ភ​ជូ​ន​ ​អតី​ត​យុ​ទ្ធ​ជ​ន​ ដែ​ល​កំ​ពុ​​ង​រ​ស់​នៅ​ ​​លើ​ដី​ស​ម្ប​ទា​ន​ស​ង្គ​ម​កិ​ច្ច​ ​នៅ​ស្រុ​ក​សន្ទុ​ក​​ ​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឯកឧ​ត្ត​ម​ប​ណ្ឌិ​​ត​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត ​៖​ ​ច​ង់​ដឹ​ង​អ​ត្ត​ច​រិ​ត​ខ្ញុំ​ ​ទៅ​សួ​រ​អ្ន​ក​ស្គា​ល់​ខ្ញុំ​ ​មិ​ន​គួ​​រ​ទៅសួ​រ អ្ន​​ក​នៅរា​ប់​ពា​ន់​គី​ឡូ​ ​​មិ​ន​ធ្លា​ប់​ជួប​​គ្នានោះ​ទេ

ឯកឧ​ត្ត​ម​ប​ណ្ឌិ​​ត​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត ​៖​ ​ច​ង់​ដឹ​ង​អ​ត្ត​ច​រិ​ត​ខ្ញុំ​ ​ទៅ​សួ​រ​អ្ន​ក​ស្គា​ល់​ខ្ញុំ​ ​មិ​ន​គួ​​រ​ទៅសួ​រ អ្ន​​ក​នៅរា​ប់​ពា​ន់​គី​ឡូ​ ​​មិ​ន​ធ្លា​ប់​ជួប​​គ្នានោះ​ទេ

​បេ​ក្ខ​​ភា​ព​ប​ន្ត​វេ​ន​ជា​នាយ​ក​រ​​ដ្ឋ​ម​ន្ត្រី​ម​ក​ពី​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ​ឯ​ក​ឧ​ត្ត​ម​ប​ណ្ឌិ​ត​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​​ប​ង្រៀ​ន​អ្ន​ក​សា​រ​ព័​ត៌​មា​ន​ផ្សា​យ​ជា​ខេ​ម​រ​ភាសា​​ ​មា​ន​មូ​ល​ដ្ឋា​ន​នៅ​អា​មេរិ​ក​​ថា​ ​បើ​ច​ង់​បា​ន​វា​យ​ត​ម្លៃ​មួ​យ​ត្រឹ​ម​ត្រូ​វ​​ពី​អ​ត្ត​ច​រិ​ត​ ​រ​ប​ស់​លោ​ក​ ​គួ​រ​តែ​ទៅ​ស​​ម្ភា​ស​ន៍​ ​ឬ​សា​ក​សួ​រ​អ្ន​ក​ដែ​ល​​ធ្លា​ប់​ស្គា​ល់​លោ​ក​ ​ដូ​ច​ជា​​ ​គ្រូ​ប​ង្រៀ​ន​រ​ប​ស់​​លោក​​ជា​ដើ​ម ​មិ​ន​គួ​រ​ទៅ​ស​ម្ភា​ស​ន៍​ ​ឬ​សួ​រ​អ្ន​​ក​នៅ​ច​ម្ងា​យ​រា​ប់​ពា​ន់​ ​គី​ឡូ​ម៉ែ​ត្រ​ ​និ​ង​មិ​ន​ដែ​ល​​ជួ​ប​លោ​ក​នោះ​ទេ​។

ការបង្ហាញពីរបៀបយកព័ត៌មានមួយបានល្អប្រសើរនេះ បានធ្វើឡើងបន្ទាប់ពីវិទ្យុអាស៊ីសេរី បានធ្វើបទសម្ភាសន៍មួយជាមួយព្រះតេជគុណ ហុក សាវណ្ណ ព្រះសង្ឃគង់នៅប្រទេសកាណា ជុំវិញអត្តចរិតរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត កាលពីពេលកន្លងទៅ។

ពាក់ព័ន្ធការវិភាគអំពីអត្តចរិតដោយព្រះតេជគុណ ហុក សុវណ្ណ, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត មិនបានតបនោះទេ ដោយលោកបញ្ជាក់ថា លោកគោរពនូវសិទ្ធិសេរីភាពនៃការបញ្ចេញមតិរបស់ព្រះអង្គ និងគោរពជាសង្ឃមានការសិក្សារៀនសូត្រមួយអង្គ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានសន្និដ្ឋានថា គោលបំណងនៃការសម្ភាសន៍នេះ គឺអ្នកសម្ភាសន៍ចង់ឱ្យលោកប្រឈមមុខជាមួយនឹងព្រះសង្ឃ។

តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «ខ្ញុំមិនឆ្លើយតបព្រះអង្គដោយសារខ្ញុំគោរព មិនដូចបុគ្គលនយោបាយមួយចំនួន វាយប្រហារគ្មានហេតុផល។ ទោះបីជាការវិភាគទស្សនៈរបស់ព្រះអង្គ ខ្ញុំមិនឯកភាពលើការវិភាគទាំងនោះ ប៉ុន្តែខ្ញុំគោរពនូវសិទ្ធិបញ្ចេញទស្សនៈ របស់ព្រះអង្គ ព្រោះព្រះអង្គជាអ្នកចេះដឹងមួយអង្គហើយ អ្នកដែលចង់ឱ្យខ្ញុំឆ្លើយតបតតាំងជាមួយព្រះតេជគុណ កុំអន់ចិត្តអី ព្រោះខ្ញុំមិនឆ្លើយតបទេ ដោយសារការគោរព»។

បេក្ខជននាយករដ្ឋមន្ត្រីបន្តវេន ដែលមានចំណេះទាំងខាងយោធា សេដ្ឋកិច្ច និងនយោបាយពោរពេញដោយថាមពលរូបនេះ បានបន្ថែមថា «ព្រះតេជគុណចង់មានទស្សនៈបែបណា សម្រាប់ខ្ញុំអត់សំខាន់ទេ ព្រោះជាសិទ្ធិរបស់ព្រះអង្គ។ សម្រាប់ខ្ញុំ ខ្ញុំនៅតែជាខ្ញុំ។ ខ្ញុំនឹងជឿទៅលើអ្វីដែលខ្ញុំគិតថាត្រឹមត្រូវ ហើយខ្ញុំនឹងបន្តធ្វើការងារដែលខ្ញុំគិតថាត្រឹមត្រូវ ដោយខ្ញុំទទួលខុសត្រូវនូវសកម្មភាពរបស់ខ្ញុំ»។

ជាមួយការបញ្ជាក់ជំហរមិនតបតទៅនឹងព្រះតេជគុណ ហុក សាវណ្ណ ហើយនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានឆ្លៀតបង្រៀនរបៀបយកព័ត៌មានបានល្អទៅអ្នកសារព័ត៌មាន «ឌឹ ខេមបូឌា ដេលី» ផងដែរ។ លោកបណ្ឌិត បានបង្រៀនថា ប្រសិនបើចង់បានព័ត៌មានមួយត្រឹមត្រូវ និងច្បាស់លាស់ពាក់ព័ន្ធនឹងអត្តចរិតរបស់លោក គួរទៅសួរអ្នកដែលស្គាល់លោក ដូចជាគ្រូធ្លាប់បង្រៀនលោក ឬសាលាដែលលោកធ្លាប់រៀនជាដើម។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបង្ហាញពីបច្ចេកទេសយកព័ត៌មានបានល្អបែបនេះ «ខ្ញុំសូមផ្តាំ និងជូនយោបល់ទៅ [ឌឹ ខេមបូឌា ដេលី] ឬអ្នកព័ត៌មានមួយចំនួនដែលចង់វិភាគប្រធានបទអំពីអត្តចរិតរបស់ខ្ញុំ បើអ្នកចង់ធ្វើការស្រាវជ្រាវ ធ្វើការផ្សាយព័ត៌មានដោយសុក្រឹត ឱ្យគ្រប់ជ្រុងជ្រោយដោយមិនមានចេតនាលំអៀង សូមស្រាវជ្រាវតាមវិជ្ជាជីវៈរបស់ខ្លួន។ គេមិនដែលសួរមនុស្សម្នាក់ដែលមិនដែលស្គាល់គ្នា ឱ្យវាយតម្លៃមនុស្សម្នាក់ទេ»។

ឯកឧត្តមបណ្ឌិតបន្តថា «ខ្ញុំជូនយោបល់ បើចង់ដឹងអត្តចរិតខ្ញុំបែបណា តើធម្មជាតិខ្ញុំពីក្មេងបែបណា គួរទៅសួរគ្រូខ្ញុំ សួរចាស់ៗដែលស្គាល់ខ្ញុំពីក្មេង សួរគ្រូបឋមរបស់ខ្ញុំ សួរគ្រូមធ្យមរបស់ខ្ញុំថា ម៉ាណែតហ្នឹង សិស្សយ៉ាងម៉េច? សិស្សព្រហើនកោងកាច ទំនើងតាំងពីក្មេង ឬមួយសិស្សសុភាពស្លូតបូតសុភាពរាបសាយ៉ាងម៉េច?»។

ជាមួយនឹងការឆ្លើយតបជុំវិញការសម្ភាសន៍ពាក់ព័ន្ធអត្តចរិតរបស់លោកហើយនោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក៏បានកត់សម្គាល់ផងដែរថា ចាប់តាំងពីលោកត្រូវបានបក្សប្រជាជនកម្ពុជា ជ្រើសតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន គឺលោកបានក្លាយទៅជាបាវសាក់របស់ក្រុមជំទាស់វាយយ៉ាងខ្លាំងក្លា។ លោកបណ្ឌិត បានលើកការប្រៀបធៀបមួយថា ដើមឈើដែលកាន់តែខ្ពស់ គឺត្រូវខ្យល់បោកបក់កាន់តែខ្លាំង។ លោកបណ្ឌិតចាត់ទុកការបោកបក់ មិនអាក្រក់ទេ ព្រោះធ្វើឱ្យឈើនោះកាន់តែរឹងមាំ។

ឯកឧត្តមបណ្ឌិត បានសន្និដ្ឋានថា ការប្រឌិតរឿងវាយប្រហារជាច្រើនលើរូបលោក គឺមានគោលដៅពីរ ដែលជាយុទ្ធសាស្ត្រនយោបាយចំណេញ-ចំណេញ។ លោកបណ្ឌិត បានគូសបញ្ជាក់ថា បើលោកមិនតប គេនឹងបន្តនិយាយរហូតដល់អ្នកស្តាប់យល់ច្រឡំ ឬគិតថា រឿងដែលគេនិយាយជាការពិត។ ប៉ុន្តែបើលោកតប គេនឹងចោទថាលោកឆេវឆាវ គេនិយាយប៉ះបន្តិចបន្តួចមិនបាន។

ឯកឧត្តមបណ្ឌិត ក៏បានគូសរំលេចដែរថា អ្នកប្រឹងវាយប្រហាររូបលោក គឺសុទ្ធតែអ្នកចង់បានការឆ្លើយតបពីរូបលោក ដើម្បីមានប្រជាប្រិយភាព។ តែលោកមិនមានពេលទំនេរចេះតែឆ្លើយតបនោះទេ ព្រោះលោករវល់ និងមមាញឹកការងារបម្រើជាតិខ្លាំងណាស់ សូម្បីតែថ្ងៃខួបកំណើតរបស់លោក ក៏មិនមានពេលជួបជុំជាមួយភរិយា និងកូនៗនោះដែរ៕ដកស្រង់ វិមាន៧មករា

Filed in: សិល្បៈ និងកំសាន្ត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2023 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.