ព័ត៌មាន​ថ្មី
លោក ​សុ​​ខ​ លូ​ ​អភិ​​បា​ល​​​ខេ​ត្ត​​​បា​​​ត់​​​ដំ​​​​​ប​ង​ ​​​អ​ញ្ជើ​ញ​សួ​រ​សុ​ខ​ទុ​ក្ខ វី​រ​ក​​ង​ទ័​ព​ ​ដែ​ល​រ​ង​រ​បួ​ស​ ក្នុង​ស​ម​រ​​ភូ​មិ​ជួ​រ​មុ​ខ​ ​កំ​​ពុង​​ស្នា​ក់​នៅព្យាបា​ល​រ​​បួ​ស​ | ស្ថា​ន​បេ​​ស​ក​ក​ម្ម​ទូ​ត​ ​និ​ង​​ទី​ភ្នា​ក់​ងា​រ ​នៃ​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជា​ជា​​តិ​នានា​ ​នៅ​​ក​ម្ពុ​ជា​ ​ចូ​ល​រួ​ម​ប្រឹ​ង​ប្រែ​ង​ ​ជួ​យ​ប្រ​ជា​ជ​ន​ភៀ​ស​​សឹ​ក ​កំ​ពុ​ង​ស្ថិ​ត​​ក្នុ​ង​ ស្ថាន​​​ភា​ព​ងា​​យ​រ​ង​គ្រោះ​ ​ព​ង្រឹ​ង​កិ​ច្ច​ស​ហ​ប្រ​តិ​​ប​ត្តិ​កា​រ ជា​អ​​ន្ត​រ​ជា​តិ​ | លោក​ប្រធា​​នា​ធិ​ប​តី ​ត្រាំ​ ​រំ​ពឹ​ង​ជួ​ប​ ​លោកប្រ​ធា​​នា​ធិ​ប​តី ​ពូទី​​ន​ ​នៅ​អា​ឡា​ស្កា​ នាស​ប្ដា​​ហ៍​ក្រោ​យ​ | ក្រុមអ​នុ​ព័​​ន្ធ​យោ​ធា​ប​រ​ទេ​ស​ ​ប្រ​ចាំ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​​ម្ពុ​ជា​ ​ម​ក​ពី​ ​៩​​ ​ប្រ​ទេ​ស​ ​បា​​ន​ចុះ​ទៅ​កា​ន់​ ស្រុក​ប​​ន្ទា​យ​អំ​បិល​ ខេ​​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​​ដើ​ម្បី​ពិ​​​និ​ត្យ​​ស្ថា​ន​ភា​ព​ជា​ក់​​ស្តែ​ងតា​ម​តំ​ប​​ន់​ព្រំ​ដែ​ន​ ​និ​​ង​ស្ថា​ន​ភា​ព​ជ​​ន​ភៀ​ស​សឹ​ក​ | លោក​ជំទា​​វ​ប​ណ្ឌិ​ត​ ​បា​ន​ ​​ស្រី​មុំ​ ​ ​ចា​​ត់​ឱ្យ​ក្រុ​ម​កា​រ​ងារ​រ​ប​ស់​​រ​ដ្ឋ​បា​​ល​ខេ​ត្ត​ ​ប​ន្ត​ស​ម្រ​ប​ស​​ម្រួ​ល​ ​និ​ង​ដោះ​ស្រា​យ​ជូ​ន ប​ង​ប្អូ​​ន​ព​ល​ក​រ​ខ្មែ​​រ​ ​ដែ​ល​ម​ក​ពី​​ប្រ​ទេ​ស​ថៃ​ ​ ​វិ​ល​ត្រ​លប់​ទៅស្រុ​ក​​កំ​ណើ​ត​វិ​ញ | ក្រសួងកា​រ​ងា​រ​ ​ច្រា​ន​ចោ​​ល​ព័​ត៌​មា​ន​បំ​ភ្លៃ​ ​រ​ប​ស់​កា​សែ​ត​ថៃ​ ​ដែ​ល​ផ្សា​យ​ថា​ ​ព​​ល​ក​រ​ខ្មែ​រចា​ក​​ចេ​ញ​ពី​ថៃ​ ដោ​​យ​សា​រ​កា​រ​គំ​​រា​ម​ដ​ក​សញ្ជា​តិ ​និ​ង​រឹ​បអូ​ស​ដី​ធ្លី​​ | សេចក្តីណែ​នាំ​​​​ ​ស្តី​ពី​កា​រ​ផ្ស​ព្វ​​ផ្សា​យ​ ​និ​ង​កា​​រ​ចែ​ក​ចា​យ​ព័​ត៌​មា​ន​ ផ្ត​ល់​​ផ​ល​អ​វិ​ជ្ជ​​មា​ន ដ​ល់​​ស​ន្តិ​សុ​ខ​ជា​តិ​ | ពលរដ្ឋខ្មែ​​រ​នៅ​ក្រៅ​ប្រ​ទេ​ស ប​ន្ដ​​ជួ​ប​ជុំ​គ្នា ស​ម្ដែ​​ង​ម​តិ​ ​ក្នុ​ង​ស្មា​​រតី សា​​ម​គ្គី​គ្នា​ជា​ធ្លុ​​ង​មួ​យ ជា​មួ​យ​​ព​លរ​ដ្ឋ​ក្នុ​ង​​ស្រុ​ក​ ​ដើ​ម្បី​​ប​ង្ហា​ញ ម​ន​សិ​​កា​រ​ស្នេ​ហា​ជា​តិ​​ មា​​តុ​ភូ​មិ​ | ទីក្រុង​ប៉េកាំ​ង​ ​កំ​ពុ​ង​លិ​ច​ល​ង់ ដោ​យ​​ភ្លៀ​ង​ធ្លា​ក់​ខ្លាំ​ង​ ​ខ​ណៈ​អាជ្ញា​ធ​រ​ ​ប្រ​​ញា​ប់​ជ​ម្លៀ​ស​ ប្រជា​ជ​​ន​រា​ប់​ម៉ឺ​ន​នា​ក់​​ចេ​ញ​ | កម្ពុជា​ ​​សូ​ម​ប​ដិ​សេ​ធ​ទាំ​​ង​ស្រុ​ង​ ​ខ​ណៈ​ថៃ​​ ​បា​ន​បំ​ភ្លៃ​ប្រា​​ប់ អ​ង្គ​​ទូ​ត​ប​រ​ទេ​ស​ កា​ល​​ពី​ថ្ងៃ​ម្សិ​ល​មិ​ញ​ ​នៅ​ទី​ក្រុ​ង​​បា​ង​ក​ក​ ​​ថា​ជ​ម្លោះ​នៅ​តា​ម​​ព្រំ​ដែ​ន​ ​ក​ម្ពុ​ជា​ជា​អ្ន​ក​ចា​ប់​ផ្តើ​ម​មុ​ន​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ប្រជាពលរដ្ឋ ចំនួន៣៨គ្រួសារ ដាក់ពាក្យបណ្តឹងថា អាជ្ញាធរ ឃុំ ស្រុក ខេត្ត និង មន្ទីរជំនាញ ឃុបឃិតគ្នា ឲ្យគ្រឿងចក្រឈូសឆាយដី លើដំណាំរបស់ពួកគាត់ លក់ឲ្យឈ្មួញ

ខេត្តកំពង់ធំ៖ ប្រភពព័ត៌ពី តំណាងប្រជាពលរដ្ឋ ចំនួន៣៨គ្រួសារ បានឲ្យដឹងកាល ពីថ្ងៃទី ១១ ខែសីហា ឆ្នាំ២០១៥ថា!
ពួកគាត់បានកាប់ រានដីនៅចំនុចក្បែរ ជើងភ្នំរៀង ស្ថិតនៅក្នុងភូមិកំពុបអំបិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំ
ពង់ធំ បាន២ទៅ៣ហិតាម្នាក់ និងបានអាស្រ័យផលដាំដំឡូងមី និងដំណាំផ្សេងៗ ជាច្រើនឆ្នាំមកហើយ ចាប់
តាំងពីឆ្នាំ២០០៧ មុនអនុសាសន៏សម្តេចតេជោ អញ្ជើញមកសម្ភោធ សាលាអនុវិទ្យាល័យភូមិកំពុបអំបិល កាលពីខែឧសភា ឆ្នាំ២០១២មកម្លេះ។
រហូតមកដល់ឆ្នាំ២០១៥ ស្រាប់តែមានគ្រឿងចក្រ របស់ក្រុមហ៊ុន លោក ឈាង រ៉ាត់ ធ្វើការឈូសឆាយដី ពួកគាត់ ប៉ះពាល់ផលដំណាំ ដែលធ្លាប់បានអាស្រ័យផល រាល់ឆ្នាំ!នៅពេល
ដែលពួកគាត់ នាំគ្នាទៅតវ៉ាត្រូវបាន មេការគ្រឿងចក្ររបស់ ក្រុមហ៊ុនលោក ឈាង រ៉ាត់ និយាយគំរាមកំហែង
ថា!ពួកគេមានច្បាប់ឈូសឆាយ កុំមកតវ៉ាប្រយ័ត្នជាប់ខ្នោះ បើមិនជឿទេ ឲ្យទៅសួរមន្ទីររៀបចំដែនដី សួរ
លោកអភិបាលស្រុកសន្ទុក និងលោកអភិបាលខេត្តកំពង់ធំទៅ !ពួកគាត់រងចាំជួបខាងអភិបាលស្រុក និង
លោកអភិបាលខេត្ត ទៅដោះស្រាយដែរ តែរងចាំបាត់ៗ !ដោយគ្មានទំនុកចិត្តទៅលើ អាជ្ញាធរពីព្រោះតែមាន ការឃុបឃិតគ្នាជាចង្កោម រំលោភយកដីរបស់ពួកគាត់នោះ!ទើបពួកគាត់សម្រេចចិត្ត សសេរពាក្យបណ្តឹង និង មានស្នាមមេដៃ គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ
កម្ពុជា តាមរយៈអ្នកសារព័ត៌មាន សូមឲ្យជួយពាំនាំពាក្យនេះ ទៅដល់សម្តេចទ្រង់ជ្រាប និងជួយអន្តរាគមន៏ដល់
ពួកគាត់ ព្រោះតែពួកគាត់ក្រីក្រ គ្មានប្រាក់ និងគ្មានសង្ឃឹមអ្នកណាក្រៅពីសម្តេចតេជោនោះឡើយ!

ពាក់ព័ន្ធទៅនិងការចោទប្រកាន់ របស់ប្រជាពល់រដ្ឋខាងលើនេះ កាលពីល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ
២០១៥ លោក អ៊ឹម សុឌីណា ប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៏កម្មនិងសំណង់ខេត្ត និងលោក ពេជ សុធា អភិបាលស្រុកសន្ទុក ប្រាប់ថា!ចំពោះបញ្ហានេះ ខេត្តបានបង្កើតក្រុមការងារ ចុះទៅធ្វើការហើយៗ ក៏មានការលំ បាកផងដែរ ដោយសារតែប្រជាពលរដ្ឋមួយចំនួន ចេះតែលួចកាប់ព្រៃខុសច្បាប់ ធ្វើជាកម្មសិទ្ធ រួចយកដំណាំ ណាដែលងាយបានផល ទៅដាំដុះលើដីនោះ!ដល់ពេលមានបញ្ហានាំគ្នា ចោទមកលើអាជ្ញធរ !ចំណែក
ឯកឧត្ត អ៊ុត សំអន អភិបាលខេត្តកំពង់ធំ មានប្រសាសន៏ថា!ខេត្តបានឲ្យគ្រឿងចក្រធ្វើការឈូសឆាយ ដីព្រៃសម្បទានសង្គមកិច្ច ដែលរាជរដ្ឋាភិបាលបានចេញ ស.ជ.ណ ចែកដល់ប្រជាពលរដ្ឋជាង២០០គ្រួសារ
ប៉ុណ្ណោះ!ដោយមិនឲ្យមានប៉ះពាល់ ដល់ដំណាំរបស់បងប្អូនប្រជាពលរដ្ឋនោះទេ!លោកនិងឲ្យក្រុមការងារ ចុះទៅពិនត្យពីបញ្ហានេះ រីឯថាមាន ពួកឈ្មួញចាំទិញដី ដែលគ្រឿងចក្រឈូសឆាយរួច ក្នុង១ហិតា២០០០$នោះ បើសិនជាមានមែន ខេត្តនិងចាត់វិធានការ ដកហូតយកមកវិញទទេ ដោយមិនមានសំណងអ្វីនោះឡើយទៅ
ភាគីអ្នកទិញ ពីព្រោះតែដីនេះ មិនអនុញ្ញាតិឲ្យមានការទិញលក់នោះទេ៕ដោយ សុផាត

IMG_8164-2_resized_2

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.