ប៉ូលិសឥណ្ឌា បានឲ្យដឹងនៅថ្ងៃទី១០ខែសីហា២០១៥នេះថា មានករណីប្រជ្រៀត ជាន់លើគា្ន ក្នុងពីធីបុណ្យសាសនាហិណ្ឌូ ក្នុងទីអារ៉ាមស្ថិតនៅ ស្រុកDeogarhរដ្ឋJharkhand ភាគខាងកើតប្រទេសឥណ្ឌា បណ្តាលឲ្យមនុស្ស១១នាក់ស្លាប់ និង២៤នាក់រងរបួស។ លោកSubodh Kumar មន្ត្រីប៉ូលិស នៅក្នុងតំបន់ បានឲ្យដឹងថា ហេតុការអាក្រក់ខាងលើ កើតឡើងក្នុងពេលដែលមាន មនុស្សជាច្រើនប្រជ្រៀតគ្នា ចូលក្នុងបរិវេណ ព្រះវិហារពេលទ្វាចាប់ផ្តើមបើក។ ក្នុងចំណោមអ្នកស្លាប់ មានស្ត្រី៩នាក់។
ព្រះវិហាខាងលើ ស្ថិតនៅចម្ងាយពីទីក្រុង Patna រដ្ឋBihar ប្រមាណ១៥៥គីឡូម៉ែត្រ នៅភាគខាងត្បូង ។ ការប្រជ្រៀតជាន់លើគ្នា តែងតែកើតឡើង នៅក្នុងពិធីបុណ្យសាសនាធំ តាមវត្តអារ៉ាម នៅប្រទេសឥណ្ឌា ជាទីកន្លែងប្រមូលផ្តុំ សាសនឹកជនយ៉ាងច្រើន នៅពេលដែលទីធ្លា វត្តតូចចង្អៀត គ្មានសុវត្ថភាព ក៏ដូចជាគ្មានវិធីសាស្ត្រ គ្រប់គ្រងហ្វូងមនុស្សជាច្រើនកុះករ៕
ប្រជ្រៀតជាន់គ្នា ស្លាប់និងរបួស៣៥នាក់ នៅក្នុងពិធីបុណ្យ សាសនាហិណ្ឌូ នៅប្រទេសឥណ្ឌា
Filed in: ព័ត៌មានថ្មី, អន្តរជាតិ