ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

​ព្រះរាជអាជ្ញារង ដឹកនាំ​បង្ក្រាប ទីតាំង​ស្តុប​ឈើ​ក្នុងក្រុង​ស្ទឹងសែន ៤​កន្លែង

​ព្រះរាជអាជ្ញារង ដឹកនាំ​បង្ក្រាប ទីតាំង​ស្តុប​ឈើ​ក្នុងក្រុង​ស្ទឹងសែន ៤​កន្លែង

ខេត្ត​កំពង់ធំ ៖  ឈ្មួញ​ឈើ​ដុះ​ស្លែរ ដែល​តែងតែ​ធ្វើ​សកម្មភាព គគ្រឹកគគ្រេង ដែល​ត្រូវបាន​គេ​ដឹងថា មក​ពី​ការ​បើកភ្លើង​ខៀវ​ពី​សំណាក់​មេព្រៃ បណ្តែតបណ្តោយ​ឲ្យ​ដឹកជញ្ជូន​បទល្មើស​ព្រៃឈើ ដោយ​សេរី ដោយ​គ្មាន​ការបង្ក្រាប​នោះ  ត្រូវបាន លោក អ៊ិត សុធា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​កំពង់ធំ និង​លោក សាយ ណូ​រ៉ា ព្រះរាជអាជ្ញារង ដោយ​មាន​ការ គាំទ្រ ពី​សំណាក់ ឯកឧត្តម អ៊ុត សំអន អភិបាល​ខេត្ត​កំពង់ធំ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត បើក​ទំព័រ​ថ្មី បោសសំអាត​ទីតាំង ​ស្តុប​ឈើ ដឹកជញ្ជូន ឈើ​ឆ្លងកាត់​ខេត្ត​កំពង់ធំ ដែល​បាន​ធ្វើ​សកម្មភាព ដូច​ភ្លៀងរលឹម ។​

​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៤ លោក សាយ ណូ​រ៉ា ព្រះរាជ អាជ្ញារង​អម​សាល​ដំបូង ខេត្ត​កំពង់ធំ បាន​សហការ​ជាមួយ កំលាំង​តំបន់​ប្រតិបត្តិការ សឹក​រង​កំពង់ធំ ប៉េ​អ៊ឹម ប៉ូលិស និង​សមត្ថកិច្ច​ជំនាញ ចុះ​បង្ក្រាប​និង​បោសសំអាត ទីតាំង​ ស្តុប​ឈើ​ចំនួន ៤ កន្លែង​ស្ថិត​នៅក្នុង​ក្រុង​ស្ទឹងសែន ទី​តាំងទី​១ ឈ្មោះ បាំង សុគន្ធា​រី ហៅ​ចែ​ស្រី ជា​ឈ្មួញ​ឈើ​ដ៏​ល្បីល្បាញ​ជាងគេ និង​ប៉ាវ​ផ្តាច់​សមត្ថកិច្ច ក្នុង​ខេត្ត​កំពង់ធំ រស់នៅ ក្នុង​ភូមិ​ស្លា​កែ​ត សង្កាត់​ព្រៃ​តា​ហ៊ូ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ

កន្លង​មក​ឈ្មួញ​ឈើ​ម្នាក់នេះ ពុំដែល មាន​អស់លោក​ណា​ម្នាក់​ហ៊ាន​ចុះបង្ក្រាប​ទីតាំង​ស្តុប​ឈើ​នេះ​ទេ ដោយសារតែ​ធ្លាប់​ព្រមាន​ប្តឹង​សមត្ថកិច្ច និង អ្នក​សារ​ពត៌ដែល​បាន ចុះផ្សាយ ពី​ការរកស៊ី​ដឹកជញ្ជូន​ឈើ​ខុស​ច្បាប់​របស់​ចែ​ស្រី ទី​២ ឈ្មោះ ចាយ វែង​ឆេង ភេទ ប្រុស រស់នៅ​ភូមិ ពោ​បាក់ក សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ  ជា ឈ្មួញ​ដឹកជញ្ជូន​បទល្មើស​ឈើ​គ្រញូង រហូតមក​ដល់​សម័យ​ឈើ ធ្នង់ និង​នាងនួន ក៏​បាន​ដាក់​ថ្នាំ​សណ្តំ​មេព្រៃ និង​សមត្ថកិច្ច​ពាក់ព័ន្ឋ ឲ្យ​លង់លក់​រហូត​ជាប់​ត្រគៀក ងាក មិន​រួច ដោយសារ​តែ​ឥទ្ធិពល​ដុល្លា ទី​៣​ឈ្មោះ ណៃ ប៊ុនឡុង ជា​ឈ្មួញ​ឈើ​ដុះ​ស្លែរ រកស៊ី​ក្រោម​ឃ្លៀក​មេព្រៃ តែ សមត្ថកិច្ច​ជំនាញ មិនអាច​នឹង​បង្ក្រាប​បុគ្គល​ម្នាក់​នេះ បានទេ ដោយសារតែ​មាន​សមត្ថ​កិច្ច​ជា​ច្រើន មាន​ការពាក់ព័ន្ឋ និង​ទទួល​សំណូក​សំណែន និង​១ កន្លែង​ទៀត​ជា​ឈ្មួញ​ឈើ​តូចតាច​។​

​រីឯ​ជនសង្ស័យ​ទាំង​៤​នាក់ ត្រូវបាន​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ពន្ឋនាគារ​ខេត្ត​កំពង់ធំ បណ្តោះអាសន្ន​លុះ​ព្រឹក​ថ្ងៃ​ទី ១៤ ទើប​បញ្ជូន​មក​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្ទោង ដើម្បី​ធ្វើ

​កំណត់ហេតុ  ទិដ្ឋភាព​នៅ​ក្នុង​ផ្នែក​រដ្ឋបាល​ព្រៃឈើ  ស្ទោង​ប្រៀបបាន​ទៅនឹង សាលាក្តី ដែល​មាន​ទាំង​មេធាវី ការពារ​ក្តី ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង និង​សាច់ញាតិ ជនសង្ស័យ​ទាំង​៤​នាក់ ដែល​មាន​សភាព​អូ​អរ​ដូច​ផ្សារ​ត្រី ។​

​ក្នុងនោះដែរ ក៏​មាន​ប្រជាពលរដ្ឋ​មួយចំនួន សម្តែង​នូវ​ការគាំទ្រ ដល់​ស្ថាប័ន​តុលាការ ដែល​បាន​ចាត់វិធានការ បង្ក្រាប​បទល្មើស​ដែល​បានធ្វើ​សកម្មភាព ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ និង​លុបបំបាត់​អំពើពុករលួយ នៅ ក្នុង​សង្គម​បច្ចុប្បន្ន ដើម្បី​កែតម្រូវ​ប្រព័ន្ឋ​ច្បាប់ និង​សង្គម ។​

​ដោយឡែក ក៏​មាន​មហាជន​មួយចំនួន បាន​សំណូម ពរ ឲ្យ​ស្ថាប័ន​តុលាការ អនុវត្តន៍​តាម​ច្បាប់​រដ្ឋបាល​ព្រៃឈើ ដូចជា​ចាប់​មនុស្ស​នៅតាម​ផ្លូវ ដែល​គ្មាន​វត្ថុ តាង ចាប់​រថយន្ត​ដែល​ពុំ​មាន​បទល្មើស​ជា​វត្ថុតាង​ដែល​ជា ហេតុ​ធ្វើអោយ មាន​ការងឿងឆ្ងល់​ដល់​មហាជន  ថា​ហេតុ​ដូច​ម្តេច​បាន​ជា​ចាប់​ទាំង​គ្រែ​ដេក ទាំង​សា​ឡុង របស់​ពួកគាត់  ដែល​ជា​របស់​ប្រើប្រាស់​ប្រចាំថ្ងៃ ៕

ដោយ សុផាត កំពង់ធំ​

slsc2014_05_15b (3) slsc2014_05_15b slsc2014_05_15b (1) slsc2014_05_15b (2)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.