ប្រទេសថៃ ៖ក្រោយពីទស្សនកិច្ច របស់អគ្គលេខាធិការយូម៉ា នៅកម្ពុជានាពេលកន្លងទៅ មន្រ្តីសហព័ន្ឋបណ្តាយផ្សព្វផ្សាយអាស៊ាន ប្រចាំប្រទេសកម្ពុជា បានដឹកនាំគណប្រតិភូ នៃគណៈកម្មាធិកានាយក សហព័ន្ឋប្រព័ន្ឋផ្សាយអាស៊ាន ទៅប្រជុំនៅស្រុកអារ័ញ្ញ ខេត្តស្រះកែវ ប្រទេសថៃ នៅព្រឹកថ្ងៃទី៩ ខែ សីហា ឆ្នាំ ២០១៥ ក្រោមការដឹកនាំរបស់ លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សាសារពត័មានកម្ពុជា និងជាអគ្គលេខាធិការរង សហព័ន្ឋយូម៉ាប្រចាំប្រទេសកម្ពុជា និងលោក ប្រាសិទ្ធសែង រុងរឿង អគ្គលេខាធិការ សហព័ន្ឋអាស៊ាន រួមទាំងមន្រ្តីសហពន្ធ ជាច្រើនរូប ចូលរួមផងដែរ។
លោក កង អរុណ នាយកលេខាធិការដ្ឋាន UMA បានចាប់អារម្មណ៍ ចំពោះសហព័ន្ឋផ្សព្វផ្សាយព័ត៌មានអាស៊ាន ដែលបានបង្តើតមកនេះ គឺយល់ឃើញថាពិតជាល្អ ទី១ គឺសហព័ន្ឋអាស៊ានបាន ក្រាលផ្លូវរួចជាស្រេច សម្រាប់ការ ដើរឆ្លងរបស់អ្នកសារព័ត៌មាន ហើយបានយល់ដឹងកាន់តែច្បាស់ ក្នុងវិស័យព័ត៌មាន ទី២ អ្នកសារព័ត៌មាន បានទទួលការ បណ្តុះបណ្តាលវិជ្ជាជីវះ និងក្រមសីលធម៌ ប្រៀបបានទៅនឹងអាវក្រោះការពារ ខាងផ្លូវច្បាប់ រួចផុតពីការចោទប្រកាន់ ទី៣ អ្នកសារព័ត៌មាន សហព័ន្ឋ UMA បានផ្សាភ្ជាប់នូវ ចំណងសាមគ្គីប្រទេសជាតិខាង ចែករំលែកបទពិសោធន៍ ក្នុងអាជីពតែមួយ របស់អ្នកសារព័ត៌មានអាស៊ាន។
លោក ហ៊ុន សុខា ប្រធានក្លឹបអ្នកកាសែតឯករាជ្យ បានមានប្រសាសន៍ថា នេះជាពន្លឺថ្មី នៅលើទឹកដីសហគមន៍អាស៊ាន និងតួនាទី បែបបទរបស់អ្នកសារព័ត៌មាន កំពុងតែបោះជំហ៊ានទៅមុខ ស្របពេលដែល ប្រទេសនៃសហគមន៍អាស៊ាន បានខិតខំប្រឹងប្រែងរួបរួម ដើម្បីធ្វើសមាហរន្តកម្មអាស៊ាន គ្មានព្រំដែន ចំណែកអ្នកសារព័ត៌មាន ក៏បានខិតខំ បញ្ហាញឲ្យ សមាគមន៍អាស៊ាន បានស្គាល់ពីតួនាទី របស់អ្នកសារព័ត៌មានអាស៊ាន ក្នុងការរួមចំណែក កសាងអភិវឌ្ឍន៍សង្គម អភិវឌ្ឍន៍ប្រទេស យ៉ាងសកម្មផដែ រជាមួយនឹងរដ្ឋបាភិបាល។
លោក សុខ សុវណ្ណ ប្រធានក្រុមប្រឹក្សា សារព័ត៌មានកម្ពុជា អគ្គលេខាធិការរងសហព័ន្ឋផ្សព្វផ្សាយអាស៊ាន ប្រទេសកម្ពុជា បានឲ្យដឹងថា ការប្រជុំគណៈកម្មាធិការនាយក គឺក្នុងគោលបំណង រឹតបន្តឹងចំណងសាមគ្គី បង្កើនភាពជឿជាក់ក្នុងវិស័យព័ត៌មាន ដើម្បីលើកកម្ពស់ការយល់ដឹង ការទំនាក់ទំនង និងការផ្សព្វផ្សាយ ក្នុងប្រព័ន្ឋផ្សព្វផ្សាយអាស៊ាន ព្រមទាំងបាន ពង្រឹង នូវការងារ ក្នុងបណ្តាញផ្សព្វផ្សាយយូម៉ា ដែលជាគោលដៅរបស់យូម៉ា គឺសម្ព័ន្ឋមិត្តជាអន្តរជាតិ ដើម្បីឲ្យមានភាព ទូលំទូលាយ ដោយឡែកបច្ចុប្បន្ន នេះសហព័ន្ឋយូម៉ា ត្រូវបានទទួលស្គាល់ពី រាជរដ្ឋាភិបាល ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជណាចក្រថៃ រួមទាំងប្រទេសជិតខាងផងដែរ បង្ហាញអោយឃើញពីភាពសហការគ្នា ស្អិតរមួតរវាងអ្នកសារព័តមាន នៃប្រទេសអាស៊ានតែមួយ។
លោក ប្រាសិទ្ធ សែងរុងរឿង អគ្គលេខាធិការសហព័ន្ឋយូម៉ា( UMA ) បានមានប្រសាស៍ ឲ្យអ្នកសារព័ត៌មាន អាស៊ានទាំងអស់ រួបរួមសាមគ្គីគ្នា ប្រកបដោយវិជ្ជាជីវៈសារព័ត៌មានត្រឹមត្រូវ ចៀសវាងការបែកបាក់សាមគ្គីផ្ទៃក្នុង ព្រោះយើង អាជីពដូចគ្នា និងសូមអគុណដល់គណកម្មាធិការនាយកទាំងអស់ ដែលបានជ្រោមជ្រែង និងប្រឹងប្រែងជួយឲ្យកេរ្តិ៍ឈ្មោះ សហព័ន្ឋយូម៉ា មានមកដល់ថ្ងៃនេះ ក្នុងនោះលោក ប្រាសិទ្ធ សែងរុងរឿង បានបញ្ជាក់ថា សហព័ន្ឋយូម៉ា ត្រៀមទៅរៀបចំ ប្រជុំសន្និបាត នៅក្នុងខេត្តព្រះស៊ីហនុ អំឡុងថ្ងៃទី ១៨,១៩,២០,២១ ខែ ឆ្នូ ឆ្នាំ ២០១៥ ខាងមុននេះ ដោយមានការអញ្ចើញចូលរួម ជាអធិបតីភាព ឯកឧត្តម ខៀវ កាញ្ញារិទ្ធ រដ្ឋមន្រ្តីក្រសួងពត៌មាន នឹងមានការបំពាក់មេដាយ ដល់មន្រ្តីសហព័ន្ឋUMA នឹងអ្នកសារព័តមានឆ្នើម ដែលបានប្រឹងប្រែង តស៊ូកសាងរហូត ធ្វើឲ្យសហព័ន្ឋUMA នាពេលបច្ចុប្បន្ន បានក្លាយជាគ្រួសារព័តមានតែមួយ នៅក្នុងអាស៊ាននិងរួមគ្នា អភិវឌ្ឍន៏សង្គមប្រកបដោយសុខសន្តិភាព
សូមរំលឹកថា នេះជាលើកទីពីរ ដែលយូម់ារៀបចំសន្និបាត នៅប្រទេសកម្ពុជា ដែលគេរំពឹងថាមានអ្នកសារព័តមានថៃ កម្ពុជា ភូមា ឡាវ វៀតណាម ចូលរួមផងដែរ៕ដោយ សុផាត
មន្រ្តី សហពន្ធបណ្តាញផ្សព្វផ្សាយអាស៊ាន ប្រជុំរៀបគំរោង មហាសន្និបាត នៅខេត្តព្រះសីហនុ នាខែធ្នូ២០១៥
Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មី