ព័ត៌មាន​ថ្មី
អាកាសយា​ន​​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​តេ​ជោ​ ​ដំ​ណើ​រ​កា​រ​ដោ​យ​ជោ​គ​ជ័​យ​​ | អាកាសយា​ន​ដ្ឋា​​ន​ ​និ​ង​ទី​តាំ​ង​យោ​ធា​អ៊ី​ស្រា​អែ​ល ត្រូ​​វ​ក្រុ​ម​​ហ៊ូ​ធី​ ​​វា​យ​ប្រ​ហា​រ​ដោ​​យ​ ​​​​យ​​​ន្ត​​​ហោះ​​​គ្មា​​ន​​​​ម​​​នុ​​​ស្ស​​​បើ​​​ក​​ | នគរបា​ល​​ចុះ​ទ​ប់​ស្កា​ត់​ ​ព​ល​ក​រ​ខ្មែ​រ​ប្រុ​​ស​ស្រី​២​៨​នា​ក់​ ​យ​ក​ម​​ក​អ​ប់​រំ​ណែ​នាំ​ ​ខ​ណ​:​ប​​ម្រុ​ង​លួ​ច​ឆ្ល​ងដែ​ន​ខុ​​ស​ច្បា​ប់​ ​នៅ​ក្នុ​ង​ភូ​មិ​សា​ស្រ្ត​ស្រុ​ក​ម៉ា​​ឡៃ​ | សម្តេចធិបតី បញ្ជាក់ដោយសង្ខេបដើម្បីឆ្លើយតបទៅនឹងការជជែកក្នុងបណ្តាញសង្គមថា ហេតុអ្វីរាជរដ្ឋាភិបាលស្ងាត់ម្ល៉េះ? | ចំនួន១៨ប្រទេសហើយ បានកក់កៅអីទៅ World Cup 2026 ​ | ប្រជា​ព​ល​​រដ្ឋ​ងា​យ​រ​ង​​គ្រោះ​បំ​ផុត ​ចំ​នួ​ន៨​៨​៣​គ្រួ​​សា​រ ​ក្នុ​ង​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ទ​ទួ​ល​​អំ​ណោ​យ ​ម​នុ​ស្ស​ធម៌​កាក​បា​ទ​ក្រ​ហ​ម​កម្ពុ​​ជា​ | ជំរុញ​ផ​លិ​ត ​និ​ង​គាំ​ទ្រ ផ​​លិ​ត​ផ​ល​ខ្មែ​រ គឺ​​ស្នេ​ហា​ជា​តិ​ ​ស្រ​ប​ពេ​ល​ពល​រ​​ដ្ឋ​ខ្មែ​រ ព​​ហិ​កា​រ​មិ​ន​ប្រើ​ប្រា​ស់​ផ​​លិ​ត​ផ​ល​ថៃ​​ | សាខាកា​ក​បា​​ទ​ក្រ​ហ​ម ​ខេ​ត្ត​ប​ន្ទា​យ​មា​​ន​ជ័​យ​ ​ចែ​ក​អំ​ណោ​យ​ដ​ល់ ​គ្រួ​សា​រ​ជា​ជ​ន​ភៀ​ស​សឹ​ក​ ​មា​​ន​ជី​វ​ភា​ព​ខ្វះ​ខា​ត ​ចំ​នួ​ន​២​ភូ​មិ​​​ ​ក្នុ​ង​ឃុំ​អូ​រ​បី​ជា​ន់​ ​នៃ​ស្រុ​ក​អូ​រជ្រៅ​​​ | សម្តេចប​វ​រ​ធិ​ប​តី​ ​ចែ​ក​រំ​លែ​ក​សំ​​ណេ​រ នៅ​​លើ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​​​មួ​យ​ឈ្មោះ​ ​"​មេទ័​ព​ ​​លី​ពូ​" ​​ដែ​ល​ស​ម្តេ​ច​បា​ន​​តា​មដា​ន​ ​ព្រោះ​​អ​ត្ថ​ប​ទ​ដែ​ល​​បា​ន​ស​រ​សេ​រ​ ​​គឺ​មា​ន​ហេ​តុ​​ផ​ល ​​ដោ​យ​ផ្អែ​ក​លើ​អំ​ណះ​អំ​​ណា​ង​ស​ម​រ​ម្យ​ | អ​គា​រ​​ចំ​ណា​ស់មួ​យ​នៅ​ឥ​ណ្ឌា​ បានបា​ក់​រ​​លំ ​ស​ម្លាប់​​ម​នុ​ស្ស​ និ​ង​រ​បួ​ស​​ច្រើន​​នា​ក់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ការធ្វើសមាហរណកម្ម របស់គុនល្បុក្កតោកម្ពុជា បញ្ចូលទៅកាន់ បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ត្រៀមរៀបចំ ស៊ីហ្គេម ឆ្នាំ២០២៣

ការធ្វើសមាហរណកម្ម របស់គុនល្បុក្កតោកម្ពុជា បញ្ចូលទៅកាន់ បណ្ដាប្រទេស ក្នុងតំបន់អាស៊ីអាគ្នេយ៍ សម្រាប់ត្រៀមរៀបចំ ស៊ីហ្គេម ឆ្នាំ២០២៣

រាជធានីភ្នំពេញ ៖ ក្បាច់គុនព្រលឹងវប្បធម៌ខ្មែរ «គុនល្បុក្កតោ» ត្រូវបានប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ចំនួន៧ ហើយដែលប្តេជ្ញាចិត្តខ្ពស់ ក្នុងការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូង របស់ព្រះរាណាចក្រកម្ពុជា។

កីឡាគុនល្បុក្កតោ ត្រូវបានដាក់បញ្ចូលនៅក្នុងចង្កោមយុទ្ធគុនចម្រុះ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ បន្ទាប់ពីបានអនុម័តជាផ្លូវការ ដោយកិច្ចប្រជុំក្រុមប្រឹក្សាកីឡាសហព័ន្ធ កីឡាអាស៊ីអាគ្នេយ៍ កាលពីខែកក្កដា កន្លងមក ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ហើយក្នុងនាមជា ប្រធានក្រុមប្រឹក្សាកីឡាសហព័ន្ធអាស៊ីអាគ្នេយ៍ ដែលដឹកនាំដោយលោក បណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធាន អចិន្ត្រៃយ៍ គណៈកម្មាធិការជាតិ CAMSOC ជាផ្លូវការកីឡាចំនួន ៣៩ ប្រភេទ បូកនឹងកីឡាសម្ដែង (Demonstration Sport) ១ប្រភេទ ត្រូវបានអនុម័ត។

ក្នុងដំណើរត្រៀមស៊ីហ្គេម ២០២៣ នេះ នៅចុងឆ្នាំ២០២២ ឬដើមឆ្នាំ២០២៣ កម្ពុជានឹងទទួលរៀបចំការប្រកួតកីឡាជើងឯកគុនល្បុក្កតោ និងបញ្ចសិលាអាស៊ីអាគ្នេយ៍ ដើម្បីតេស្តសមត្ថភាពកីឡាករ កីឡាការិនី និងមន្ត្រីរៀបចំការប្រកួត នៃប្រភេទកីឡាយុទ្ធគុន ទាំងពីរនេះ ឱ្យកាន់តែមុតស្រួចបន្ថែមទៀត។

សូមបញ្ជាក់ថា បញ្ចសិលាជាក្បាច់គុនរបស់ប្រទេសឥណ្ឌូណេស៊ីនេះ។ កម្ពុជា និងឥណ្ឌូណេស៊ី បានចុះហត្ថលេខាលើកំណត់ត្រា នៃដំណើរការផ្លាស់ប្តូរគ្នា រវាងក្បាច់គុនល្បុក្កតោរបស់កម្ពុជា និងបញ្ចសិលារបស់ឥណ្ឌូណេស៊ី ហើយបាន កំណត់ពេលវេលា ក្នុងការបញ្ជូនក្រុមកីឡាករ កីឡាការិនីកម្ពុជា ចេញទៅហ្វឹកហាត់កីឡា បញ្ចសិលា និងរៀបចំគ្រូបង្វឹកកីឡាគុនល្បុក្កតោរបស់កម្ពុជា ទៅបង្ហាត់ដល់កីឡាករ កីឡាការិនីឥណ្ឌូណេស៊ី ដែលក្បាច់គុនទាំងពីរនេះ នឹងត្រូវរៀបចំការប្រកួត នៃយុទ្ធគុនចម្រុះ សម្រាប់ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។

Filed in: សិល្បៈ និងកំសាន្ត

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2025 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.