ព័ត៌មាន​ថ្មី
សម្ដេចតេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​៖​ ​អ្ន​ក​ន​​យោ​បា​យ​ខ្លះ​ ​ដែ​ល​​តាំ​ង​ខ្លួ​ន​ជា​គ្រូ កិ​ច្ច​​ព្រ​ម​ព្រៀ​ង​ទី​​ក្រុង​ប៉ា​រី​​ស​ ​តើ​បា​ន​ដឹ​ង​អ្វី​ខ្លះ​ហើ​យ​​?​ | កម្លាំងនគ​រ​​បាល​ ​នាំ​យ​ក​រ​ថ​យ​​ន្ត​ដឹ​ក​ទឹ​ក​០​​៩​គ្រឿ​ង​ ​ចុះ​ជួ​យ​​ព​ន្លត់​ ​ករ​​ណី​អ​គ្គី​ភ័​យ​​ឆេះ ​ឃ្លាំ​ង​អេ​ត​ចា​យ​ រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​១​ក​​ន្លែង​ ​នៅ​ក្រុ​ង​ប៉ោ​យ​ប៉ែ​ត​​ | ប្រតិ​ភូ​តំ​ណាង​​រា​ស្រ្ត​កូ​រ៉េ​ខា​ង​ត្បូ​ង​ ​វា​យ​ត​ម្លៃ​ខ្ព​​ស់ ​ចំពោះ​​ក​ម្ពុ​ជា​ ​លើ​កា​រ​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​ ប​​ទ​ល្មើ​ស​ឆ​បោ​ក តា​ម​ប្រ​​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ | អគ្គី​ភ័​​យ​ឆេះ​ ​អ​គា​រ​ផ្សា​រ​ទំ​នើប​ហេ​ង​​ ​ឆៃ​លី ​រា​ល​ដា​ល​ដ​ល់​ផ្ទះ​​ព​ល​រ​ដ្ឋ​ច្រើ​ន​ខ្ន​ង ក​ណ្តា​​ល​ក្រុ​ង​បា​ត់​ដំ​ប​ង ទាំ​​ងយ​​ប់​ | ស​ម្តេ​​ចធិ​ប​​តី​ ​អ​នុ​ញ្ញា​ត​ជូ​ន​ ​រ​ដ្ឋ​ម​ន្ត្រី​ទ​​ទួ​ល​ប​ន្ទុ​ក​​គ្រ​ប់​គ្រ​ង​​​គ្រោះ​​ម​ហ​ន្ត​រា​​យ ​ម​ក​ពី​ប្រ​ទេ​ស​ជា​ស​មា​​ជិ​ក​អា​ស៊ា​​ន​​​ ​និ​ង​ប​ណ្តា​ប្រ​ទេ​ស​​ពា​ក់​ព័​ន្ធ​ ​ចូ​ល​ជួ​​ប​ស​ម្តែ​ង​កា​រ​គួ​រ​ស​ម​ ​និ​​ង​ពិ​ភា​ក្សា​កា​រ​ងា​​រ​ | សម្ដេចតេ​​ជោ​ ​ហ៊ុ​ន​ ​​​សែ​ន​ ​​​មិ​ន​​​បា​ន​​​​​ប​​ន្ទ​ន់​​ជំ​ហ​រ ​​​ទៅ​​​អ​ង្វ​រ​​ថៃ ​​​ឱ្យ​​​​​បើ​ក​​​​ព្រំ​ដែ​ន​​​​ជា​មួ​យ​​​ថៃ ​​​នៅ​ថ្ងៃ​ទី​២​០​​ ​តុ​លា​​​ ​ដូ​​ច​​​កា​រ​​​ចុះ​​​​ផ្សា​យ​​​ឡើ​យ​ | លោកជំ​ទា​វ​ប​​ណ្ឌិត​​ ​ពេ​ជ​ ​ច​ន្ទ​មុ​​ន្នី​ ​ហ៊ុ​ន​ម៉ា​ណែ​​ត​ ​អ​ញ្ជើ​ញ​​ជួ​ប​សំ​ណេះ​សំ​ណា​​ល​ ​សួ​រ​សុ​ខ​ទុ​ក្ខ​ ​​និ​ង​ចែ​ក​អំ​ណោ​​យ​ម​នុ​ស្ស​ធ​​ម៌ ជូ​​ន​ដ​ល់​ប្រ​ជា​​ជ​ន​ងា​យ​រ​ង​គ្រោះ​បំ​ផុ​​ត ក្នុ​​ង​ខេ​ត្ត​កំ​ព​​ង់ស្ពឺ​​ | ឯកឧត្ត​ម​ ​នេ​​ត្រ​ ​ភ​ក្ត្រា​ ​អ​ញ្ជើ​​ញ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​​ជុំ​ពិ​និ​ត្យ​ ​និ​ង​ផ្ត​​ល់​យោ​ប​ល់ ​ក្នុ​ង​កា​​រ​រៀ​ប​ចំ សេ​​ច​ក្តី​ព្រា​ង​ច្បា​ប់​​ស្តី​ពី​រ​ប​ប​សា​រ​ព័​ត៌​​មា​ន​ថ្មី​ | ភ្លាមៗ​​ អ្ន​ក​ស​ង្កេ​ត​កា​រ​ណ៍​អ​ន្ត​រ​កា​ល​ ​(​I​O​T​)​ ​អ​ញ្ជើ​ញ​ចុះ​ពិ​និ​ត្យ ទី​តាំ​​ង​ជា​ក់​ស្តែ​ង ​នៅ​ក​ន្លែ​ង​ដែ​​ល​ក​ង​ក​ម្លាំ​ង​ថៃ​ ​និ​ង​គ្រឿ​ង​ច​ក្រ​​ ​បា​ន​បំ​ពា​ន​អ​ធិ​ប​តេ​យ្យ​ភា​ព​ក​ម្ពុ​ជា​ នៅ​​ភូ​មិ​ព្រៃ​ចា​ន់ | កងក​​ម្លាំ​ង​ថៃ​រា​ប់​រ​យ​នា​​ក់​ ​បំ​ពា​ន​លើ អធិ​ប​តេ​យ្យ​ភា​​ព​ក​ម្ពុ​ជា​ ​នៅ​ភូ​មិ​ព្រៃ​ចា​ន់​
គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ជា​របស់​ឯកជន មិនមែន​ជា​របស់​រដ្ឋ​

ឧត្តមសេ​នី​យ៍​ទោ​ ​សោ​ម​​ ​ស៊ុ​ន​ ​ប​ន្ត​នាំ​យ​ក​អំ​ណោ​យ​ ​ឯ​​ក​​​ឧ​​​​ត្ដ​​​ម​​​ប​​​ណ្ឌិ​​​ត​​​ ​ហ៊ុ​​ន​ ​ម៉ា​ណែ​ត​​ ​និ​ង​លោ​ក​ជំ​ទា​វ ចែ​​កជូ​​ន ប្រ​ជា​​ព​ល​រដ្ឋ ជួ​ប​កា​រ​លំ​​បា​ក ​​នៅឃុំ​ប​ន្ទា​​យ​ស្ទោ​ង

ឧត្តមសេ​នី​យ៍​ទោ​ ​សោ​ម​​ ​ស៊ុ​ន​ ​ប​ន្ត​នាំ​យ​ក​អំ​ណោ​យ​ ​ឯ​​ក​​​ឧ​​​​ត្ដ​​​ម​​​ប​​​ណ្ឌិ​​​ត​​​ ​ហ៊ុ​​ន​ ​ម៉ា​ណែ​ត​​ ​និ​ង​លោ​ក​ជំ​ទា​វ ចែ​​កជូ​​ន ប្រ​ជា​​ព​ល​រដ្ឋ ជួ​ប​កា​រ​លំ​​បា​ក ​​នៅឃុំ​ប​ន្ទា​​យ​ស្ទោ​ង

ខេត្តកំ​ព​ង់​ធំ​ ៖ នៅ​ព្រឹ​កថ្ងៃ​១​០​កើ​ត​ ​ខែ​ស្រា​ព​ណ៍​ ​​ឆ្នាំខា​ល​ ​​ច​ត្វា​ស័​ក​ ​ព.​ស.​ ​២​៥​​៦៦​​ ត្រូ​វ​​នឹ​ង​ថ្ងៃអាទិត្យ​ ​ទី​​០៧​ ​ខែ​​សី​ហា​ ​ឆ្នាំ​២​០​២២​​ ​ឧ​ត្ត​ម​សេ​នី​យ៍​ទោ​ ​សោ​ម​ ​ស៊ុ​ន​ ​មេ​ប​ញ្ជា​កា​រ​តំ​​ប​ន់​ប្រ​តិ​ប​ត្តិ​កា​រ​សឹ​ក​រ​ង​កំ​​ព​ង់​ធំ​ ​និ​ងជា​​ប្រ​ធា​ន​ក្រុ​ម​កា​រ​ងា​រ​រ​ប​ស់​រា​ជ​រ​ដ្ឋា​ភិ​បា​ល​ថ្នា​ក់​ខេ​ត្ត​ចុះ​ជួ​យ​មូ​​ល​ដ្ឋា​ន​ឃុំ​ប​ន្ទា​យ​ស្ទោ​ង​ ​ស្រុ​ក​ស្ទោ​ង​ ​បា​ន​ដឹ​ក​​នាំ​ស​ហ​កា​រី​អ​ម​ដំ​ណើ​រ​ដោ​យ​លោ​ក​ ​​ប្ល​ង់​ ​សា​ឡ​ន​ ​អ​នុ​ប្រ​​ធា​ន​ម​ន្ទី​រ​អ​ភិ​វ​ឌ្ឍ​​ន៍​ជ​ន​ប​ទ​ខេ​ត្ត​កំ​ព​ង់​ធំ​ ​បា​ន​​ទៅ​ជួ​ប​សំ​ណេះ​ ​សំ​ណា​ល​សា​ក​សួ​រ​សុ​ខ​ទុ​​ក្ខ​ ​និ​ង​នាំ​យ​ក​អំ​ណោ​យ​រ​ប​​ស់​ឯ​ក​ឧ​ត្ត​ម​ប​ណ្ឌិ​ត​​​ ​ហ៊ុ​ន​ ​​ម៉ា​ណែ​ត​ ​និ​ង​លោ​ក​ជំ​ទា​វ​ ​ព្រ​ម​ទាំ​ង​​ថ​វិ​កា​រ​ប​ស់​ឯ​ក​ឧ​ត្ដ​ម​ ​​ងួ​ន​ ​រ​ត​នៈ​ ​អ​ភិ​បា​ល​ខេ​ត្ត​​កំ​ព​ង់​ធំ​ ​ឧ​ប​ត្ថ​ម្ភ​ជូ​ន​​អា​ជ្ញា​ធ​រ​ឃុំ​ ​ភូ​មិ​ ​ដើ​ម្បី​​ធ្វើ​កា​រ​ជួ​ស​ជុ​ល​ផ្លូ​វ​ធ្វើ​ដំ​ណើ​រ​ប​ណ្ដោះ​អា​ស​ន្ន​ ​ក្នុ​ង​រ​ដូ​​វ​ភ្លៀ​ង​ធ្លា​ក់​នេះ​ ​ដែ​ល​​ពិ​ធី​នេះ​ប្រ​ព្រឹ​ត្ត​ទៅ​នៅ​ភូ​មិ​ស្រោ​​ម​ដែ​ក​ ​ឃុំ​ប​ន្ទា​យ​ស្ទោ​ង​ ​​ស្រុ​ក​ស្ទោ​ង​ ​ខេ​ត្ត​កំ​ព​ង់​ធំ​។​​

លោ​ក សូ​ត្រ​ ​អ៊ុ​ល មេ​ឃុំ​ប​ន្ទា​​យ​ស្ទោ​ង​ ​បា​ន​រា​យ​​កា​រ​ណ៍​អំ​ពី​ស្ថា​ន​ភា​ព​នៃ​កា​រ​ខូ​​ច​ខា​ត​ផ្លូ​វ​ធ្វើ​ដំ​ណើ​រ​ ​ក្នុ​ង​​កំ​ណ​ត់​ផ្លូ​វ​រ​ប​ស់​ក្រ​សួ​ង​អ​​ភិ​វ​ឌ្ឍ​ន៍​ជ​ន​ប​ទ​ ​ដែ​ល​ឆ្ល​ង​កា​ត់​ឃុំ​​បន្ទា​​យ​ស្ទោ​ង​ ​មា​នពី​រ​ភូ​មិ​ ​គឺ​ភូ​មិ​ប​​ន្ទា​យ​ស្ទោ​ង​ ​និ​ង​ភូ​មិ​ស្រោ​ម​ដែ​ក​ ​ដែ​​ល​មា​ន​កា​រ​ខូ​ច​ខា​ត​យ៉ា​ង​ធ្ង​ន់​​ធ្ង​រ​ក្នុ​ង​រយៈ​​ពេល​​ក​ន្ល​ង​ម​ក​ ​ធ្វើ​ឱ្យ​ប​ង​ប្អូ​ន​ប្រ​​ជា​ព​ល​រ​ដ្ឋ​ ​និ​ង​សិ​ស្សា​នុ​សិ​ស្ស​ជួ​ប​កា​រ​លំ​បា​ក​ក្នុ​ង​កា​រ​ធ្វើ​ដំ​ណើ​រ​ពិ​​សេ​ស​ ​គឺ​ក្នុ​ង​រ​ដូ​វ​ភ្លៀ​ង​ធ្លា​ក់​នេះ​។
​​
​លោ​ក​ ​កា​ន់​​​​ ​សា​ឡ​ន​ ​អ​នុ​ប្រ​ធា​ន​ម​ន្ទី​រ​អ​ភិ​វ​ឌ្ឍ​ន៍​ជ​ន​​បទ​​ខេ​ត្ត​កំ​ព​ង់​ធំ​បា​ន​ជ​ម្រា​ប​ជូ​​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​អំ​ពី​គ​ម្រោ​ង​សា​ង​ស​ង់​ផ្លូ​វ​ ​រ​ប​ស់​ក្រ​សួ​ង​អ​ភិ​វ​ឌ្ឍ​ន៍​ជ​នបទ ដែ​ល​ឆ្ល​ងកាត់ឃុំ​បន្ទាយស្ទោ​ងនិងឃុំរុ​ងរឿង។​ តា​មគម្រោ​ង​រ​ប​ស់​ក្រសួង​អ​ភិ​វ​ឌ្ឍ​ន៍​ជ​ន​ប​ទ​ ​នឹង​ចា​ប់​ដំ​ណើ​រ​កា​រ​ក​សា​ង​ផ្លូ​វ​នេះ​នៅ​ក្នុ​ង​រ​ដូ​វ​ប្រាំង​ចុង​ឆ្នាំ​២​០​​២​២​នេះ​។​ ​លោកបានសំ​ណូមព​រ​ដ​ល់​​ប្រជា​ព​លរ​ដ្ឋ​​ទាំ​ង​អ​ស់​ ​ដែ​ល​រ​ស់​នៅ​ស​ងខា​ងផ្លូ​វ​ ​​ដើម្បី​​សម្រ​​ប​ស​ម្រួ​ល​នូ​វ​ផល​ប៉ះ​ពា​ល់​ទាំ​ងឡាយ​ ​ពា​ក់​ព័​ន្ធ​នឹ​ងចំ​​ណី​ផ្លូ​វ ​​ដែ​ល​ត្រូវ​​ធ្វើ​កា​រសា​​ង​ស​ង់​នៅ​ពេ​លខា​​ង​មុខ​។​

ឧ​ត្ត​ម​សេ​នី​យ៍​ទោ​ ​សោ​ម​ ​ស៊ុ​ន​ ​​បា​ន​ថ្លែ​ង​អំ​ណ​រ​គុ​ណដ៏​ជ្រា​លជ្រៅចំពោះ​ប្រមុខរា​ជរដ្ឋាភិ​បាលតាម រ​យៈក្រសួង​អភិ​វឌ្ឍ​ន៍ជ​នបទ ​ដែល​នឹងត្រូ​វដំ​ណើរ​ការសាងស​ង់ផ្លូ​វ​ចា​ក់​កៅ​ស៊ូ​​ដោយត្រូវ​ឆ្ល​ងកាត់នៅ​ឃុំ​​ប​ន្ទា​យ​ស្ទោ​ងក្នុង​រ​ដូ​​វ​ប្រាំ​ង​ឆ្នាំ​២​០​២​២​ខា​ង​មុ​​ខ​នេះ​ ដើ​ម្បី​ឱ្យ​ប្រ​ជា​ព​ល​រ​ដ្ឋ​​ធ្វើ​ដំ​ណើ​រ​មា​ន​ភា​ព​ងា​យស្រួ​ល​។​​ ​តា​ម​រ​យៈ​ម​ន្ទី​រ​អ​ភិ​​វឌ្ឍ​ន៍​​ជន​ប​​ទ​ខេ​ត្ត​ ​ឧ​ត្ត​ម​សេ​នី​យ៍​ទោ​សោ​ម ស៊ុ​ន ​ក៏​បា​ន​​សំណូ​ម​ព​រ​ដ​ល់ក្រ​សួ​ង​ ​ធ្វើយ៉ា​ង​ណា​នៅ​ដើម​រ​ដូ​វ​ប្រាំ​ង​​ខា​ង​មុ​ខ​នេះ​ ​មេ​ត្តា​ប​ញ្ជូ​ន​គ្រឿ​ង​​ច​ក្រ​ឱ្យ​បា​ន​រួ​ស​រា​ន់​ ​ក្នុ​ង​កា​រ​សា​ង​ស​​ង់​ផ្លូវ​​នេះ​ជូ​ន​ប​ង​ប្អូ​ន​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​បា​ន​ប្រើ​ប្រា​ស់​ដោ​យ​សា​រ​ប​ង​ប្អូ​ន​ជួ​ប​​កា​រ​លំ​បា​ក​ក្នុ​ង​កា​រ​ធ្វើ​ដំ​ណើ​រ​ច្រើ​ន​ឆ្នាំ​ក​​ន្ល​ងមកហើ​យ​។​ ​ជា​មួ​យ​គ្នា​នេះ​ដែ​រ​ ​ឧ​ត្ត​ម​សេ​នី​យ៍​ទោ​ ​សោ​ម​ ​ស៊ុន​​​​​ ​ក៏​បា​ន​សំ​ណូ​ម​ព​រ​ដ​ល់​ប្រ​ជា​ព​​ល​រ​ដ្ឋ​ទាំ​ង​អ​ស់សូ​​មមេ​ត្តាយោគយ​ល់ អធ្យា​ស្រ័យ ​និងអត់​ធ្ម​ត់​ ​មួ​យ​រ​យៈ​ពេ​​ល​ខ្លី​ទៀ​ត​ដើ​ម្បី​រ​ង់​ចាំ​ដំ​ណើ​រ​កា​រ​សា​ង​ស​ង់​ផ្លូ​វ​រ​ប​ស់​​ក្រ​សួ​ង​អភិ​វ​ឌ្ឍ​ន៍​ជ​​ន​ប​ទ​ ​តា​ម​ផែ​ន​​កា​រ​ដែ​ល​បា​ន​គ្រោ​ង​ទុ​ក​។​

​ក្នុង​ឱ​កា​ស​នេះ​ឧ​ត្ត​ម​សេ​នី​យ៍​ទោ​​ ​សោ​ម​ ​ស៊ុ​ន​ ​ក៏​បាន​នាំ​​យ​ក​នូ​វ​អំ​ណោ​យ​របស់​ឯក​ឧ​ត្ត​ម​ប​ណ្ឌិ​ត​ ​ហ៊ុ​ន​ ​ម៉ាណែ​ត​ ​និ​ង​លោ​ក​ជំ​ទា​វ​​ ​ឧ​ប​ត្ថ​ម្ភ​ដ​ល់​ប្រ​ជា​ព​លរ​ដ្ឋ​ដែ​​ល​មា​ន​ជី​វ​ភាពលំ​បា​ក​ខ្វះ​ខា​​តទាំ​​ង​ពី​រ​ភូ​មិ​ ​គឺ​ភូ​មិ​ស្រោ​មដែ​ក​​ ​ចំនួ​​ន​១​០​គ្រួ​សា​រ​ ​និ​ង​ភូ​មិ​ប​ន្ទា​យ​ស្ទោ​ង​ចំនួន ​១​០​គ្រួ​សា​រ​ ​ដោ​យ​ក្នុ​ង​មួ​យ​​គ្រួ​សា​រ​ៗ​ទ​ទួ​លបា​​ននូ​វ​អ​​ង្ក​រ​ ​២​៥​គីឡូ​​ក្រា​ម​ មី​១​កេ​ស​ ​ទឹ​ក​ត្រី​១​យួ​រ​​ ​និ​ង​ត្រី​ខ​កំប៉ុ​ង១​យួ​រ​ផង​​ដែរ​។​ ​

​ជា​មួ​យ​​គ្នា​នោះ​ដែ​រ​ឧ​ត្ត​ម​សេ​នី​យ៍​ទោ​ ​សោ​ម​ ​ស៊ុ​ន​ ​ក៏​បា​ន​នាំ​យ​ក​ថ​វិ​កាចំ​​នួ​ន២​​លាន​រៀ​ល​ដែ​​ល​ជា​អំណោ​យ​រ​​បស់​ឯ​ក​ឧ​ត្ត​ម​ ​ងួ​ន​ រ​​ត​នៈ​ ​អ​ភិ​បា​ល​ខេ​ត្ត​កំ​ពង់​​ធំ ​ប្រ​​គ​ល់​ជូ​ន​អា​ជ្ញា​ធ​រ​ឃុំ​ ​ភូ​មិ​​ដើម្បី​ ​ដំ​​ណើ​រ​កា​រ​ជួ​ស​ជុ​ល​កែ​ល​ម្អ​​ផ្លូ​វ​ជា​ប​ណ្ដោះ​អា​ស​ន្ន​ ​ធ្វើ​យ៉ា​ង​ណា​ឱ្យ​ប​ង​ប្អូ​ន​បា​ន​ធ្វើ​ដំ​ណើ​រ​មា​ន​ភាព​ងា​យ​ស្រួ​ល​ ​ទ​​ម្រាំ​មា​ន​កា​រ​សា​ង​ស​ង់​ផ្លូ​វ​នៅ​ក្នុ​ង​រ​ដូ​វ​ប្រាំ​ង​ឆ្នាំ​២​០​២​២​ ខា​ង​មុ​ខ​នេះ​៕​​AKP

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
© 2026 សម្លេងសច្ចៈ | Somleng Sachak. All rights reserved. XHTML / CSS Valid.